លែង​ពិបាក!​ ផ្សារទំនើប pandamart លើ foodpanda ផ្តល់ទំនិញ​ជាង​៣០០០មុខ ដើម្បី​កុម្ម៉ង់ទិញ

Date:

ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​បើ​ប្រាស់​ App របស់ foodpanda នឹង​ទទួល​បាន​បទពិសោធ​ថ្មី និង​កាន់​តែ​មានភាព​ងាយស្រួល ក្នុងការ​ទិញ​ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដោយក្រុមហ៊ុន​ដឹក​ជញ្ជូន​រហ័ស​ ឈានមុខ​គេ​នៅ​កម្ពុជាមួយ​នេះ បានដាក់​ឲ្យ​ដំណើរ​ការ លើ​​មុខ​ងារ​ថ្មីគឺ​​ pandamart ដែល​ប្រមូល​ផ្តុំ​នូវ​មុខទំនិញ និ​ងសម្ភារ​ប្រើប្រាស់​ដ៏សម្បូរ​បែប​។

​មុខងារ​ថ្មី​នេះ លោក​អ្នក​​ទិញ​ទំនិញ​ជាច្រើន​មុខ ដល់ទៅ​ជាង​៣០០០មុខ ក្នុងនោះមានទាំងអាហារកញ្ចប់ ភេសជ្ជៈគ្រប់ប្រភេទ គ្រឿងទេសស្រស់ៗ ព្រមទាំងទំទិញសម្រាប់បំពេញ តម្រូវការប្រចាំថ្ងៃជាច្រើនទៀត​ ដែលផ្តល់ជម្រើសច្រើន ដល់អ្នកប្រើប្រាស់។

ក្រៅ​ពីផ្តល់​ជម្រើស លើ​មុខ​ទំនិញ​ដ៏សម្បូរ​បែប​ អ្វី​ដែលកាន់​តែ​ពិសេស និង​កាន់​តែ​មាន​​អត្ថ​ប្រយោជន៍ ទៅ​ទៀតនៅលើ pandamart ​នោះ​គឺ​ ​លោក​អ្នក​មិន​ចាំ​បាច់​រង់​ចាំ​យូរ​ឡើយ ដោយ​បន្ទាប់​ពីការ​បញ្ជា​ទិញ ​របស់​ដែលលោកអ្នក ត្រូវការត្រឹម​រយៈពេល​៣០នាទី​ ទំនិញ​នោះ នឹង​ទៅដល់​ដៃ​របស់​លោក​អ្នក​។

អ្នក​តំណាង​របស់ក្រុមហ៊ុន foodpanda បាន​ឲ្យដឹងថា៖ «នៅ foodpanda យើង​តែង​តែ​គិត​គូ​ ដល់​តម្រូវ​ការ​របស់​​អតិ​ថិជន ហើយ​ការ​ផ្តល់​ភាព​ងាយ​ស្រួល និង​សន្សំ​សំ​ចៃ​ពេលវេលា ​​សម្រាប់​​អតិថិ​ជន​តែង​តែ​ ជា​ចំណុច​អាទិភាព​ជានិច្ច​។ មុខងារ​ថ្មី pandamart នឹង​ផ្តល់​បទពិសោធ​នៃ​ភាព​ងាយស្រួល​ថ្មី មិនធ្លាប់​មាន​ពី​មុន​មក​ ដល់​អ្នក​ប្រើប្រាស់​ ហើយនិ​ង​ផ្តល់​ទំនិញ​ដ៏សម្បូរ​បែប ដើម្បី​បញ្ជា​ទិញ ក៏ដូច​ជា​ចូលរួម​រក្សា​គម្លាត​សង្គម ក្នុងវិបត្តិ​កូវីដ ១៩។ ឥឡូវនេះសម្រាប់ pandamart យើងបម្រើជូននៅរាជធានីភ្នំពេញ ហើយនឹងមាននៅបណ្តាខេត្តក្រុងផ្សេងៗទៀត ដែលយើងមានវត្តមាន ក្នុងពេលឆាប់ៗនេះ​»​។

ដើម្បី​ចូល​ទិញ​ទំនិញ​ លោក​អ្នក​គ្រាន់​តែ​ចូល​ក្នុង App (បើ​មិនទាន់មាន អាច​ចូល​ទាញយក​ពី App Store ឬ​ Play Store បាន) របស់​ foodpanda ដែលដំឡើង​រួច​ជាស្រេច បន្ទាប់​មក ចូល​ទៅកាន់ផ្នែក​ គ្រឿងទេស និងច្រើនទៀត (Grocery and More) ហើយ​បន្ទាប់​មក ចូល​ទិញ​ទំនិញ​ពី pandamart (shop from pandamart) ជាការ​ស្រេច​។ លោក​អ្នក​អាច​ទិញ​ទំនិញ​ជាច្រើន ​រួមមាន​គ្រឿង​ផ្សំ​ ផលិត​ផល​ទឹក​ដោះគោ ទឹក​ជ្រលក់ អាហារ និង​ភេសជ្ជៈ និងគ្រឿង​ទេសស្រស់ៗ គ្រឿង​សម្អាង និង​ទំនិញ​ជា​ច្រើន​ប្រភេទ​ទៀតតាមតម្រូការ​។

ដើម្បី​អប​អរ​​ការ​ដាក់​ដំណើរការ​មុខ​ងារ​ថ្មីនេះ ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ អតិថិ​ជន​ទាំង​អស់ ដែល​​បញ្ជា​ទិញ​ទំនិញ​ពី pandamart នឹង​ទទួល​បាន​ឱកាស​ចូលរួម ​ក្នុងការ​ចាប់​ឆ្នោតផ្សង​សំណាង ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ ដូច​ជា ម៉ាស៊ីនហ្គេម Playstation 5, iPad pro បាស់ JBL និង​រង្វាន់​ផ្សេងៗជាច្រើន​ទៀត​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ប្រើប្រាស់​ថ្មី ក៏អាច​រីក​រាយ​នឹង​ប្រម៉ូសិន​ តាម​រយៈ​ការ​ប្រើ​កូដ «MART» ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ២ ដុល្លារ នៅពេល​ចំណាយ​ចាប់​ពី​ ៧ ដុល្លារ​ឡើង​ទៅ​។

កាន់​តែ​សុវត្ថិភាព​ទៅ​ទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល ( Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ​ ស្រប​ពេល​ដែលបុគ្គ​លិក​ដឹក ជញ្ជូន​​​ របស់​ក្រុមហ៊ុន តែង​តែ​អនុវត្ត វិធាន​ការ​អនា​ម័យ​ជានិច្ច ដូច​ជា​ពាក់​ម៉ាស់ ប្រើ​ទឹក​អាល់កុល​លាង​ដៃ ជូត​សម្អាត និង​បាញ់​ថ្នាំ​សម្អាត​ធុង ​ដឹក​ឥវ៉ាន់​ជា​ប្រចាំ។

ចុច​ដោន​ឡូត​អេប foodpanda ដើម្បី​បញ្ជារទិញ ​អាហារ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។​
បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​ យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ កំពង់ស្ពឺ ​កំពង់​ឆ្នាំង និង​ស្វាយរៀង។​

តាមចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...