មិត្តហ្វូន ប្ដេជ្ញាចិត្តបង្កើត ទំនាក់ទំនងសង្គមឌីជីថល នៅកម្ពុជា

Date:

ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា បានចាប់ផ្ដើមបើក បេសកកម្មថ្មីមួយរបស់ខ្លួន ដើម្បីបង្កើតទំនាក់ទំនង សង្គមឌីជីថលនៅកម្ពុជា ដោយអភិវឌ្ឍកាន់តែច្រើនថែមទៀត នូវផលិតផលនិងដំណោះស្រាយ ផ្នែកបច្ចេកវិទ្យា ដើម្បីបំពេញសេចក្ដីត្រូវការ ផ្នែកឌីជីថលរបស់កម្ពុជា ។

យោងតាមក្រុមហ៊ុន មិត្តហ្វូន បេសកកម្មនេះគឺដើម្បី កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងនោះរួមទាំងហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ IDC ដែលបំពាក់ដោយបច្ចេកវិទ្យាថ្មី និងទំនើបបំផុត កសាងប្រព័ន្ធទូទាត់ ប្រាក់អេឡិចត្រូនិក ផ្ដល់ដំណោះស្រាយផ្នែក បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ដល់ ក្រសួងស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនអាជីវកម្ម និងអាជីវកម្មកម្រិតគ្រួសារ ។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា នៅឆ្នាំនេះនិងបណ្ដាឆ្នាំទៅខាងមុខ មិត្តហ្វូន នឹងបង្កើតកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីអភិវឌ្ឍផលិតផល និងដំណោះស្រាយផ្នែកបច្ចេកវិទ្យា និងឌីជីថលកាន់តែច្រើនថែមទៀត ដើម្បីបង្កើតទំនាក់ទំនងសង្គមឌីជីថល និងលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនកម្ពុជា ។

លោក ញ៉ុង ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា «បច្ចេកវិទ្យាឌីជីថល គឺមិនអាចខ្វះបានទេនៅក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ របស់មនុស្សគ្រប់រូបនៅកម្ពុជា នាសម័យបច្ចុប្បន្ននេះ ហើយមិត្តហ្វូន ក្នុងនាមជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេមួយ នឹងផ្ដល់នូវដំណោះស្រាយគ្រប់ បែបយ៉ាងដែលចាំបាច់ សម្រាប់ការបង្កលក្ខណៈ ដល់ការបង្កើតទំនាក់ទំនង សង្គមឌីជីថល» ។

លោក ញ៉ុង ឌិនថន បានបន្ថែមថា «នៅក្នុងក្រុមហ៊ុន មិត្តហ្វូន ភាពច្នៃប្រឌិតគឺជាគោលការណ៍ ដឹកនាំការងាររបស់យើង ឈានទៅរកការពង្រីកផលិតផល កាន់តែច្រើនសម្បូរបែបថែមទៀត» ។

ក្នុងឆ្នាំកន្លងទៅ មិត្តហ្វូន បានធ្វើសហប្រតិបត្តិការជាមួយ ក្រសួងសំខាន់ៗចំនួនពីរ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ដំណោះស្រាយ ផ្នែកឌីជីថលនិងបច្ចេកវិទ្យា ដល់ក្រសួងទាំងពីរនេះ សម្រាប់កែលម្អ និងលើកកម្ពស់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា ។

មិត្តហ្វូន បានសហការជាមួយ ក្រសួងសុខាភិបាលកម្ពុជា ដើម្បីដាក់ពង្រាយដំណោះស្រាយ ឌីជីថលនៅក្នុងវិស័យគាំពារសុខភាព ។ កិច្ចសហប្រតិបត្តិការជាមួយ ក្រសួងសុខាភិបាលនេះ នឹងឈានទៅរកការបង្កើត នូវប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាល ដើម្បីជំរុញការអភិវឌ្ឍ វិស័យសុខាភិបាលនៅកម្ពុជា និងលើកកម្ពស់ការបែងចែក ធនធានវេជ្ជសាស្រ្តប្រកប ដោយសមភាព និងកែលម្អការផ្ដល់សេវាកម្ម ដល់ប្រជាពលរដ្ឋ ។

ស្របពេលជាមួយគ្នានេះដែរ មិត្តហ្វូន ក៏បានចុះកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំ ផងដែរ ដែលនឹងដាក់ពង្រាយប្រព័ន្ធព័ត៌មាន គ្រប់គ្រងសាលារៀន (SIS) ទៅកាន់សាលារៀនចំនួន ៣០០០កន្លែង នៅទូទាំងប្រទេស ។ ក្រៅពីនេះ មិត្តហ្វូន ក៏បាននិងកំពុងអភិវឌ្ឍផលិតផល និងដំណោះស្រាយឌីជីថលកាន់តែ សម្បូរបែបថែមទៀតផងដែរ ដើម្បីបំពេញសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ នៅក្នុងវិស័យកម្សាន្ត ។

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឈានមុខគេមួយនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំ ជាងគេបំផុត មានស្ថានីយ៍ផ្សាយសេវាជាង ១១.០០០កន្លែង ខ្សែកាបអុបទិកប្រវែងជាង ២៣.០០០គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើគ្រប់តំបន់ លំនៅឋានទូទាំងប្រទេស និងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជាជិត ៩លាននាក់ ៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ឱ្យដំណើរការដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ដែលលើកកម្ពស់កំណើនបៃតង និងប្រកបដោយចីរភាព

នៅថ្ងៃទី១២ ខែមីនា ក្រុមហ៊ុន Metfone បានដាក់ចេញជាផ្លូវការនូវប្រព័ន្ធថាមពលព្រះអាទិត្យឆ្លាតវៃរបស់ខ្លួនសម្រាប់គ្រួសារ និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ដែលជាការពង្រីកខ្លួនរបស់ក្រុមហ៊ុនទៅក្នុង ដំណោះស្រាយថាមពលប្រកបដោយចីរភាព។ ផលិតផលថ្មីនេះអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រង...

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣...

ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo.,...

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...