event

ក្រុមហ៊ុន អឺបេនលែន (Urbanland) ដាំដើមឈើ​សម្រាប់​ការអភិវឌ្ឍ បរិស្ថាន​បៃតង​ នៅបុរីចន្ទគីរី

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) កំពុង​ដំណើរ​​ការ​ដាំដើមឈើ​ដើម្បី​បណ្តុះ​​ផ្នត់គំនិត​ស្រលាញ់​បរិស្ថានធម្មជាតិ ​និង​សម្រាប់​បង្កើន​​គុណភាព​ជីវិត ​ឲ្យ​កាន់​ប្រសើរចាប់​តាំង​​​ពីពេល​ដំបូង នៃ​ការ​​​ចាប់ផ្តើម​គម្រោងបុរីចន្ទគីរីរបស់ខ្លួន​ ដែលស្ថិត​នៅ​ភាគ​ខាងត្បូង​នៃរាជធានី​ភ្នំពេញ តាមរយៈ​​កម្មវិធី​មួយ​​​​​ឈ្មោះថា​ ​​ «ចន្ទគីរីបៃតង»​ ដោយមានការ​​​ដាំដើម​ឈើ​មុនពេល​ គម្រោងអភិវឌ្ឍ​ន៍​បុរីនេះ​ចប់​រួចរាល់​ សម្រាប់ផ្តល់ជូន​​ឱ្យ​អតិថិជន​ចូល​រស់នៅ។ 

ពីឆ្វេង៖ ម្ចាស់​ផ្ទះ​នៅ​បុរី​ចន្ទ​គីរី និងអ្នកតំណាងរបស់​ក្រុមហ៊ុន អឺបេនលែន (Urbanland)បាន​ចាប់ផ្តើម​កម្មវិធី​ដាំ​ដើម​ឈើ​ជា​ផ្លូវ​ការ​​នៅសួន​សេនត្រល់ផាក (Central Park)។

ខណៈពេលដែល​ជីវភាពរស់នៅ និងគុណភាពជីវិតមានភាពកាន់តែ​ប្រសើរឡើង ​ ហើយ​អ្នក​ទិញ​ផ្ទះ​កាន់តែផ្តោត​សំខាន់​លើ​​​បរិស្ថាន​​បៃតង ក្រុមហ៊ុន អឺបេនលែន បាន​រៀបចំ​កម្មវិធី​ដាំដើមឈើសំដៅ «កសាង​មូលដ្ឋាន​គ្រឹះរឹងមាំ» សម្រាប់បុរី​ចន្ទគីរី និងសហគមន៍របស់ខ្លួន ឱ្យ​ក្លាយជាបរិស្ថានបៃតងស្រងាត់ អាច​ផ្ដល់​បរិយាកាស​រីករាយ និងគុណភាពជីវិតដ៏​ប្រសើរ។

ដោយ​មាន​គំនិតបែប​នេះ ម្ចាស់ផ្ទះក្នុងបុរី​ច​ន្ទគីរី​បាននាំគ្នាមកចូលរួម​ដាំដើមឈើចំនួន ៣០ ដើមនៅ​ចុង​សប្ដាហ៍​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ​។ លោក កាំង ហុក អគ្គនាយក​​ប្រតិបត្តិរបស់​ក្រុមហ៊ុន អឺបេនលែន ក៏បាន​ចូលរួមក្នុងកម្មវិធីដាំដើមឈើនេះផងដែរ។

លោក កាំង ហុក អគ្គនាយកប្រតិបត្តិ ថ្លែងសុន្ទរកថា​ទៅ​កាន់​ម្ចាស់ផ្ទះ​នៅ​បុរី​ចន្ទគិរី អំពី​គោលបំណងរបស់​ ​កម្មវិធី​ដាំដើមឈើ រួម​ទាំង​លក្ខណៈពិ​សេសនៃ​ផែនការមេ​

លោក កាំង ហុក អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន អឺបេនលែន មានប្រសាសន៍ថា៖ «យើង​ផ្តោត​លើសួនច្បារ និង​ទីធ្លាសហគមន៍ ដើម្បី​ធានាឱ្យ​​បាន​សហគមន៍​មួយ ដែលកាន់តែមានភាព​បៃតង។ នៅ​បុរី​ចន្ទគីរី យើងង​មាន​បំណង​ដាំ​ដើមឈើ​ចំនួន ១២០០ ដើម ដែលក្នុងនោះ ៨០% គឺជា​រុក្ខជាតិ​មានដើមកំណើត​​​​ ក្នុងស្រុកនៅសួនសេនត្រល់ផាក និង​នៅ​តាម​ដង​ព្រែក​​នៅ​ខាង​ក្រៅ​បុរីរបស់យើង​»។ លោក​បាន​បន្ថែមទៀតថា៖ «សួន​សេនត្រល់ផាក នឹង​ក្លាយ​​ជា​ទីតាំង​ស្នូល​របស់​បុរីចន្ទគីរី​​យើង នៅពេលដែល​ម្ចាស់ផ្ទះ​របស់យើងចូល​មក​រស់​នៅ​​ឆ្នាំក្រោយ។ នេះ​ជា​ពេល​វេលា​​ដ៏រំភើប​រីករាយ​សម្រាប់​ខ្ញុំ នៅ​ពេល​ដែល​សហគមន៍​របស់​យើង​រួមគ្នា​មកដាំដើម​ឈើ​ផ្ទាល់ខ្លួន​សម្រាប់​អនាគត។ សូម​អរគុណ​ចំពោះ​ការ​ជឿ​ជាក់​លើក្រុមហ៊ុន អឺបេនលែន និង​ចូលរួមជា​ផ្នែកមួយ​នៃ​ដំណើរនេះ​តាំងពី​ដំបូង​មក»។

បុរីចន្ទគីរី​គឺជា​គម្រោងអភិវឌ្ឍន៍ដីលំនៅដ្ឋាន (បុរី) ដែល​ឈ្នះពាន​រង្វាន់ ហើយចំណុច​ពិសេស​មួយ​គឺសួន​សេន​ត្រល់​ផាកនៅក្នុងបុរី​នេះ ​និងជា​ទីកន្លែង​ដែល​ក្រុមហ៊ុន​ចង់​បង្កើត​ជា​សហគមន៍មួយពោរពេញទៅ​ដោយ​លំហបៃតង និងឧទ្យាន ដោយ​រៀបចំយ៉ាងពិសេសក្នុងគោលដៅ​ចម្បង​សម្រាប់​​ឱ្យ​​​អ្នកជិតខាង មិត្តភក្តិ និង​មនុស្ស​ជាទីស្រលាញ់ជួបជុំ​គ្នា ដូច្នេះ​ពួកគាត់​អាច​រីក​រាយ​នឹង​ពេលវេលា​ជាមួយគ្នា។

ម្ចាស់ផ្ទះនៅបុរីចន្ទគីរី ចូលរួម​ដាំដើមឈើដែលមាន​ដើម​កំណើតក្នុងស្រុកដោយផ្ទាល់​នៅសួន​សេនត្រល់ផាក

សួន​សេនត្រល់ផាក់នៅបុរី​ចន្ទគីរី   ត្រូវបានរចនាឡើងដោយគិតគូរបំផុត ដើម្បី​អាចផ្តល់​​ឱ្យ​មាន​សកម្មភាពផ្សេងៗ សម្រាប់អ្នករស់នៅគ្រប់វ័យ រាប់ចាប់តាំងពី​ការដើរលំហែកាយ ការ​លេងកីឡាវាយសី​នៅ​ទីធ្លា​ខាង​ក្រៅ រហូត​ដល់​ទីធ្លា​រត់លេង​សម្រាប់​កុមារតូចៗ ​និង​ការ​​គយគន់ទឹកជ្រោះសិប្បនិម្មត​រួម ជាមួយ​នឹង​អាង​ចិញ្ចឹមត្រី​ផងដែរ។ សួន​នេះ​​ក៏នឹងមានប្រភេទរុក្ខជាតិចំនួន ៣៥ ប្រភេទផ្សេងៗគ្នាផងដែរ ​ក្នុងនោះ ២៣​ ប្រភេទ​គឺជា​រុក្ខជាតិ​ ដែលមាន​ដើមកំណើតក្នុងស្រុក​ផ្ទាល់​​ និង​ត្រូវបាន​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន​ដោយ​អ្នក​រចនាសួន​បៃ​តង​​ នៃ​​របស់ក្រុមហ៊ុន អឺបេនលែន។

ដោយបាន​ដាក់បញ្ចូលក្នុងប្លង់​មេ សួននេះ​មាន​​គម្រប​​ដើមឈើ​ចំនួនបីស្រទាប់​​ ពោលគឺ​រាប់​​ចាប់​តាំង​ពីដើម​ដុះ​ចេញពន្លករហូត​ដល់ដើមឈើបែកមែកសាខា ហើយ​ដូច​ទៅនឹង​តំបន់​ព្រៃទឹកភ្លៀងធម្មជាតិពិតដូច្នេះដែរ។ លើស​ពី​នេះ ម្ចាស់​ផ្ទះចន្ទគីរីអាច​មកជួបជុំគ្នា​ដើម្បី​​ដាំដើមឈើហូបផ្លែ និង​បន្លែផ្ទាល់ខ្លួន​ និង​អាចបង្រៀនកូនៗរបស់ពួកគេអំពីធម្មជាតិ ក៏ដូចជា​អារម្មណ៍នៃការរួបរួមគ្នាផ្តោតលើផលប្រយោជន៍រួមនៃ ការដាំដុះផលិតផលធម្មជាតិផងដែរ។

លោក គួច ហុងជៀក ដែល​ជា​ម្ចាស់ផ្ទះមួយ​រូបនៅ​បុរី​ចន្ទគីរី ជឿ​ជាក់​ថា ផ្ទះគឺជាផ្នែក​មួយ​នៃ​ជីវិត។ នៅ​ពេល​ដែល​យើង​ជ្រើស​រើស​ផ្ទះ វា​នឹងតំណាង​ឱ្យ​យើង និង​ជីវិត​របស់​យើង។ លោកបន្ត​​ថា លោក​និង​ក្រុម​គ្រួសារ​មាន​ក្តីរីក​រាយ ​ដែល​បាន​ចូល​រួម​ក្នុង​ដំណើរ​ដ៏​រំភើប​នេះ និង​ចូល​រួម​កម្មវិធី​ដាំដើម​ឈើ​ នៅសួនសេនត្រល់ផាក​របស់​បុរីចន្ទគីរី ដើម្បី​ដាំដើម​ឈើ​ដ៏ស្រស់​ស្អាត​សម្រាប់​សហគមន៍ មិត្តភ័ក្តិ និង​ក្រុមគ្រួសារ​នាពេល​ខាងអនាគត។

សហគមន៍​​ចាន់គីរី ដែលបានចូលរួម​​ដាំ​ដើម​ឈើ​នៅសួនសេនត្រល់ផា

កម្មវិធីដាំដើមឈើនៅ​​បុរីចន្ទគីរី​ គឺ​ជា​ព្រឹត្តិការណ៍​ដំបូង​ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលទ្រព្យ​កម្ពុជា អឺបេនលែន (Urbanland) បាន​ដាក់​ក្នុង​ផែនការ​សម្រាប់​បុរីនេះ ដើម្បី​លើក​កម្ពស់​ស្មារតី​សហគមន៍ និង​ភាព​ជា​អ្នកជិតខាង​ក្នុង​ចំណោម​ម្ចាស់​ផ្ទះទាំងអស់។ ព្រឹត្តិការណ៍​ផ្សេងទៀត​រួមមាន​សកម្មភាព ទទួល​ខុសត្រូវសង្គមរួមគ្នា និងការជួបជុំពិសេសៗនាពេលខាងមុខ។

គោលបំណងរបស់ក្រុមហ៊ុន នៅបុរីចន្ទគីរី គឺចង់ធ្វើជាគំរូ និងបង្កើត​​មូលដ្ឋាន​គ្រឹះដ៏​រឹងមាំ ​សម្រាប់​ក្មេង​​ជំនាន់​ក្រោយ​របស់កម្ពុជា ដើម្បី​បង្កើត​សហគមន៍​កាន់តែ​មានភាព​បៃតង និង​ប្រកប​ដោយ​និរន្តរភាព​ ជាង​មុន​​សំដៅលើកកម្ពស់ «ការរស់នៅឱ្យ​កាន់តែប្រសើរ» ដែលមនុស្ស​អាច​លម្ហែកាយ ចំណាយ​ពេល​វេលាល្អៗ​ជា​មួយគ្នា និងគេច​ផុត​ពីភាព​​កុះករ​​នៃជីវិត​ក្នុងទីក្រុង។ នៅ​បុរី​ចន្ទគីរី ក្រុមហ៊ុន អឺបេនលែន ប្ដេជ្ញាសម្រេច​​នូវគោលបំណងនោះ៕

សួន​សេនត្រល់ផាកនៅ​បុរីចន្ទគីរី​​ មើល​ពីលើអាកាស

អំពីបុរី​​ចន្ទគីរី

បុរីចន្ទគីរី​របស់ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺ​ជាគម្រោងអភិវឌ្ឍន៍​ដីលំនៅដ្ឋាន (បុរី) ដែលឈ្នះពានរង្វាន់ ដែល​នាំមក​ជូន​នូវ​ការរចនា​​ផ្តោតសំខាន់លើកត្តាមនុស្ស និង​មានការ​ស្រាវ​ជ្រាវ​ច្បាស់លាស់ ដើម្បី​ដោះ​ស្រាយ​តម្រូវ​ការ​របស់អ្នក​ដែលមានជីវភាពមធ្យម និងដែលប្រាថ្នារស់នៅក្នុងទីក្រុងភ្នំពេញ។

ជាមួយបុរី​ចន្ទគីរី ក្រុមហ៊ុន អឺបេនលែន រៀបចំផែនការដោះស្រាយនូវអ្វីដែល មនុស្សយកចិត្តទុកដាក់បំផុត ពោល​គឺមានដូចជា សន្តិសុខ និងសុវត្ថិភាព មុខងារខាងក្នុងសហគមន៍ រួមទាំងស្មារតីចុះសម្រុង ក៏ដូចជា​ការ​រួម​​បញ្ចូល​​សារសំខាន់នៃធម្មជាតិ តាមរយៈការគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះលំហូរនៃពន្លឺ និង​ចរន្ត​ខ្យល់​នៅខាង​ក្នុងផ្ទះនីមួយៗ។ គោលដៅនេះគឺដើម្បីដឹកនាំឱ្យ​មាន​នវានុវត្តន៍បន្ថែមក្នុងការ រចនាបុរីក្នុងប្រទេសកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តចំពោះគុណភាព ភាពធន់ និងភាពផ្ចិតផ្ចង់។

ដើម្បី​ស្វែង​យល់​បន្ថែមអំពីគម្រោង សូម​ចូល​ទៅកាន់https://urbanlandasia.com/projects/chankiri-palm-creek

អំពី អឺបេនលែន (Urbanland)

ក្រុមហ៊ុន អឺបេនលែន​ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកមួយដែលមានគោលដៅ ​បង្កើត​កន្លែង​ដែល​មាន​ភាព​ច្នៃប្រឌិតខ្ពស់​ដើម្បី​ឱ្យ​មនុស្ស​គ្រប់គ្នារស់នៅ ធ្វើការ និង​កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ​គុណភាព ភាពឋិតថេរ និង​ភាព​ផ្ចិតផ្ចង់។​

ក្រុមហ៊ុន អឺបេនលែន បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយ​លោក​ជឿជាក់​ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អ ដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើត​បរិយាកាសប្រកបដោយ​​ផាសុកភាព។

ក្រុមហ៊ុន អឺបេនលែន ក៏ជាសមាជិក​​នៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុង​ស្រុក​ខ្នាតធំ​មួយ​ដែល​​មានបទពិសោធ​ជាង ២២ឆ្នាំ​ក្នុងវិស័យសំណង់។ ក្រុមហ៊ុន អឺបេនលែន ត្រូវបាន​ទទួល​ស្គាល់​តាម​រយៈ​ ការ​បង្កើត​​គម្រោង​ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់​ការ​រចនា​ផ្ដោត​លើ​តម្រូវការ​ អ្នក​រស់​នៅជា​ចម្បង​ដែល​ឆ្លុះបញ្ចាំង​តាម​រយៈ​គម្រោងអភិវឌ្ឍន៍ដែល​ជាប់​ជ័យលាភី​ រួម​មានអាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូ​បែបប្រណីត) និងសណ្ឋាគារ​រចនាម៉ូដបែបប្រណីត ​ដំបូង​គេនៅក្រុងសៀមរាប Treeline Urban Resort និង គម្រោង​អភិវឌ្ឍន៍ដំបូងគេមួយទៀត នៅតំបន់វេង​ស្រេងគឺ KMH Park ដែលជាផែនការធំ​ថ្មីរួមមាន​អគារ​ការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំង K Mall និងអគារ ISI Tower។

បុរី​ចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីមួយ ដែលជាជោគជ័យធំមួយទៀត​របស់ក្រុមហ៊ុន អឺបេនលែន ហើយ​នឹង​ចូល​រួម​ចំណែកដល់​ការ​លើកស្ទួយគុណភាព នៃវិស័យបុរីនៅកម្ពុជា។

សម្រាប់​​ព័ត៌មានបន្ថែមអំពីគម្រោង ​អឺបេនលែនសុំ ​ចុច​នៅទីនេះ Projects – Urbanland Asia

Most Popular

To Top