HH BANK ទទួលស្គាល់ជាធនាគារ ដែលមានគំនិតច្នៃប្រឌិត ផ្នែកទីផ្សារ និងម៉ាកយីហោ ឈានមុខគេនៅកម្ពុជា

Date:

សិង្ហបុរី- ស្ថិតក្នុងរយៈពេលដ៏ខ្លះ​ នេះជាលើកទីមួយ និងដំបូងបំផុតរាប់ចាប់តាំងពីពេលបើកដំណើរការប្រតិបត្តិការ និងសេវាកម្មផ្នែកហិរញ្ញវត្ថុជូនអតិថិជនក្នុងប្រទេសកម្ពុជា ដែលធនាគារ HH Bank ទទួលបានពានរង្វាន់ឈានមុខគេផ្នែកទីផ្សារ និងម៉ាកយីហោ ក្នុងប្រទេសកម្ពុជា ពីកម្មវិធី Asian Banking & Finance Retail Banking Award 2022 ។ សមទ្ធិផលដ៏មានអត្ថន័យមួយនេះបានឆ្លុះបញ្ចាំងពីការទទួលស្គាល់ទៅលើកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមការងារពាក់ព័ន្ធទាំងអស់ ក្នុងការប្តេជ្ញាជម្រុញ និងអភិវឌ្ឍនូវផលិតភាព និងវឌ្ឍនភាព និងដំណើរវិវត្តន៍ឆ្ពោះទៅមុខឥតឈប់ឈរបស់ ធនាគារ HH BANK សម្រាប់ប្រជាជនកម្ពុជា។

ពានរង្វាន់ម៉ាកយីហោឈានមុខគេរបស់ HH BANK គឺសំដៅលើយុទ្ធសាស្រ្ត ដ៏មានប្រសិទ្ធភាពមួយនៅលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល ជាមួយនឹងពាក្យស្លោករបស់ធនាគារ គឺ «ដើម្បីថ្ងៃស្អែកកាន់តែប្រសើរ» ដើម្បីណែនាំម៉ាកយីហោ HH Bank ទៅកាន់អតិថិជនគោលដៅ ក្រោមហេតុផលចម្បងមួយគឺ «ហេតុអ្វីថ្ងៃស្អែកចាំបាច់ត្រូវតែប្រសើរ?» ជាមួយនឹងខ្លឹមសារវីដេអូជាច្រើនដែលបានផលិតដោយ ធនាគារ HH Bank ហើយត្រូវបានចាក់ផ្សាយជូនអតិថិជនតាមរយៈបណ្តាញសង្គមដែលមានអ្នកចូលទស្សនារាប់លាននាក់ ហើយវាបានបង្ហាញពីការសន្យាប្តេជ្ញាផ្តល់ជូននូវអ្វីដែលកាន់តែប្រសើរឡើងទៅថ្ងៃអនាគតដ៏ខ្លីឆាប់ខាងមុខនៃពាក្យថាថ្ងៃស្អែកកាន់តែប្រសើរសម្រាប់អតិថិជនរបស់ HH Bank​​ ។

លោក ឈន់ សកល នាយក នៃនាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផល នៃធនាគារ HH BANK បានមានប្រសាសន៍ក្នុងកម្មវិធីប្រគល់ពានថា៖ «វាជាកិត្តិយសបំផុតរបស់ធនាគារ HH Bank ដែលទទួលបានការទទួលស្គាល់ ជាធនាគារដែលមានគំនិតផ្តួចផ្តើមទីផ្សារ និងម៉ាកសញ្ញាល្អឈានមុខគេប្រចាំឆ្នាំ២០២២ នៅក្នុងប្រទេសកម្ពុជា ពីទស្សនាវដ្តី ធនាគារ និងហិរញ្ញវត្ថុក្នុងតំបន់អាស៊ី។ នេះគឺជាភាពជោគជ័យមួយ ហើយវាពិតជាអស្ចារ្យណាស់ដែលធនាគាររបស់យើង ទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់ពីសំណាក់មជ្ឈដ្ឋានស្ថាប័នធនាគារក្នុងតំបន់ និងអន្តរជាតិ ហើយនេះក៏ជាពេលវេលាដ៏មានអត្ថន័យមួយថ្មីទៀត សម្រាប់ក្រុមការងារក្នុងការជម្រុញឱ្យ HH Bank បន្តការខិតខំអភិវឌ្ឍ និងបន្តសម្រេចសមិទ្ធផលថ្មីៗទៀតនៅឆ្នាំបន្តបន្ទាប់។» 

លោកនាយក​​​ ក៏បានបន្ថែមទៀតដែលថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាពិសេសក្រុមប្រឹក្សាភិបាលធនាគាររបស់យើងសម្រាប់ការគាំទ្រ និងការលើកទឹកចិត្ត ដើម្បីឱ្យក្រុមការងាររបស់ពួកយើងអាចបង្ហាញពីស្នាដៃច្នៃប្រឌិតប្រកបដោយវឌ្ឍនភាពសម្រាប់ធនាគារ HH Bank ជាពិសេសធ្វើឱ្យអតិថិជនកាន់តែមានទំនុកមកលើធនាគារ HH Bank ។ តម្រូវការរបស់អតិថិជន ភាពជោគជ័យរបស់អតិថិជន គឺជាបេសកកម្មរបស់យើង ហើយបេសកកម្មនេះគឺជាភាពជោគជ័យរបស់ HH Bank​ ។»

បញ្ជាក់ផងដែលថា HH BANK មានទីស្នាក់ការនៅមុខវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្ទះលេខ៦៤ កែងមហាវិថីនរោត្តម និងផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វាត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជថ្មីមួយដែលផ្តល់សេវាប្រាក់កម្ចី និងប្រាក់បញ្ញើជាមួយនឹងសេវាកម្មអតិថិជនដ៏ល្អបំផុត ហើយធនាគារកំពុងតែរៀបចំផែនការពង្រីកបណ្តាញសាខាជាច្រើន បន្ថែមទៀតនៅទូទាំងប្រទេសនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›HH BANK ទទួលស្គាល់ជាធនាគារ ដែលមានគំនិតច្នៃប្រឌិត ផ្នែកទីផ្សារ និងម៉ាកយីហោ ឈានមុខគេនៅកម្ពុជា សិង្ហបុរី- ស្ថិតក្នុងរយៈពេលដ៏ខ្លះ​ នេះជាលើកទីមួយ និងដំបូងបំផុតរាប់ចាប់តាំងពីពេលបើកដំណើរការប្រតិបត្តិការ និងសេវាកម្មផ្នែកហិរញ្ញវត្ថុជូនអតិថិជនក្នុងប្រទេសកម្ពុជា ដែលធន…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…