ក្រុមហ៊ុន Meta ដាក់ដំណើរការ ផតថលភាសាខ្មែរ ដើម្បីជួយទប់ស្កាត់ និងលុបបំបាត់ ការចែករំលែករូប ស្រើបស្រាល ដោយគ្មានការ យល់ព្រម នៅលើអ៊ីនធើណិត

Date:

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២៖ គេហទំព័រមួយដែលមានគោលដៅទប់ស្កាត់ និងលុបបំបាត់ការចែករំលែករូបភាព ស្រើបស្រាលដោយគ្មាន ការយល់ព្រម ត្រូវបានដាក់ដំណើរការ ឱ្យប្រើប្រាស់ជាភាសាខ្មែរ ដោយក្រុមហ៊ុន Meta ដោយមានការគាំទ្រ ពីអង្គការសេរីភាពកម្ពុជាអូស្ត្រាលី (AusCam Freedom Project)។

គេហទំព័រនេះគឺជាគេហទំព័របណ្តាញ ជំនួយសម្រាប់ករណីសងសឹក ដោយបង្ហោះរូបអាសអាភាស (Revenge Porn Helpline) ក្នុងស្រុកដែលទទួលបានការគាំទ្រ ពីអង្គការសប្បុរសធម៌ មិនស្វែងរកប្រាក់ចំណេញ SWGfL ក្នុងនាមឱ្យមជ្ឈមណ្ឌលសុវត្ថិភាព អ៊ីនធឺណិត ចក្រភពអង់គ្លេស (UK Safer Internet Centre) ដែលជាអង្គការ ធ្វើកិច្ចការខាងផ្នែកសុវត្ថិភាព អនឡាញ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ តាមរយៈការផ្តល់បទបង្ហាញ និងការបណ្តុះបណ្តាល ដល់ភាគីពាក់ព័ន្ធ ជាច្រើនទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។

ភ្លែតហ្វមនេះ មានឈ្មោះថា StopNCII.org និងជាគំនិតផ្តួចផ្តើមសកលដំបូងគេ នៅក្នុងផ្នែកនេះ ដើម្បីជួយឱ្យមានសុវត្ថិភាព និងសន្តិសុខសម្រាប់ ប្រជាជនដែលព្រួយបារម្ភថា រូបភាពស្រើបស្រាលរបស់ពួកគេ (រូបថត ឬវីដេអូដែលមានរូបអាក្រាតកាយ ឬមានលក្ខណៈផ្លូវភេទ) អាចត្រូវបានចែករំលែកដោយគ្មាន ការយល់ព្រមពីពួកគេផ្ទាល់។

តំណាងមកពីស្ថាប័ន រដ្ឋាភិបាលដែលពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងស្ថានទូតនានា បានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ដំណើរការផតថល StopNCII.org ជាភាសាខ្មែរនេះ។

លោក ហេង ភក្តី អ្នកគ្រប់គ្រងគោលនយោបាយ សាធារណៈ នៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការចែករំលែករូបភាពស្រើបស្រាល ដោយគ្មានការយល់ព្រម (NCII) ដែលជួនកាលហៅថា “ការសងសឹកដោយបង្ហោះ រូបអាសអាភាស” អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតមនុស្ស។ ក្រុមហ៊ុន Meta មិនអនុញ្ញាតឱ្យមានមាតិកាបែបនេះនៅលើកម្មវិធី (Apps) របស់យើងទេ។ ថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា យើងកំពុងដាក់ដំណើរការផតថល ជាភាសាខ្មែរ ក្នុងគោលបំណងទប់ស្កាត់ និងដកចេញរូបភាពទាំងនោះដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។ យើងសូមថ្លែងអំណរគុណដល់អង្គការ Auscam និងអង្គការ SWGfL សម្រាប់ការផ្តល់ការគាំទ្រជាមួយនឹងគំនិតផ្ដួចផ្ដើមនេះ»។

ផតថល StopNCII.org នេះបង្កើតឡើងដោយការភ្ជាប់ទៅនឹងបច្ចេកវិទ្យារបស់ Facebook និង Instagram។ ភ្លែតហ្វមថ្មីនេះផ្តល់សុវត្ថិភាព ឯកជនភាព និងសន្តិសុខប្រសើរជាងមុន ដើម្បីជួយជនរងគ្រោះនិងអង្គការដែលគាំទ្រជនរងគ្រោះដកចេញរូបភាពស្រើបស្រាលដោយគ្មានការយល់ព្រម (NCII) ពីប្រព័ន្ធអ៊ីនធើណិតទាំងស្រុង។

ក្រុមហ៊ុន Meta គាំទ្រដល់ការដាក់ដំណើរការផតថល StopNCII.org ដោយសហការជាមួយបណ្តាញ UK Revenge Porn Helpline និងអង្គការជាង ៥០ទៀតនៅទូទាំងពិភពលោក។

ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Meta បានសហការជាមួយ អង្គការសេរីភាព កម្ពុជា អូស្ត្រាលី ដែលជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកធ្វើការងារលើការគាំទ្រស្ត្រី និងកុមារដែលងាយរងគ្រោះ ក្នុងការកេងប្រវ័ញ្ចអនឡាញ ។

លោកស្រី Sophie Mortimer អ្នកគ្រប់គ្រងបណ្តាញ Revenge Porn Helpline សម្រាប់អង្គការ SWGfL បានមានប្រសាសន៍ថា៖ «គេហទំព័រ StopNCII.org គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងវិធីដែលមនុស្សត្រូវបានការពារនៅលើអនឡាញពីការចែករំលែករូបភាពស្រើបស្រាលដោយគ្មានការយល់ព្រម ហើយខ្ញុំពិតជារីករាយក្នុងការស្វាគមន៍អង្គការ AusCam មកកាន់បណ្តាញដៃគូដ៏សំខាន់របស់យើងនៅក្នុងគំនិតផ្តួចផ្តើមនេះ។ យើងដឹងថា ស្ត្រីនិងបុរសដែលប្រើប្រាស់គេហទំព័រ StopNCII.org កំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយមានតែអង្គការទាំងនេះទេដែលនឹងអាចមានលទ្ធភាពផ្តល់ការគាំទ្រសំខាន់ និងសមស្របបំផុតនៅក្នុងសហគមន៍របស់ពួកគេផ្ទាល់។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងនឹងអាចបញ្ចប់ការរំលោភបំពានដោយការចែកចាយរូបភាពស្រើបស្រាលដោយគ្មានការយល់ព្រមនេះតាមរយៈការធ្វើការងាររួមគ្នាជាសកល»។

លោក សឿង សម្បត្តិ នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការ AusCam បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល ១២ខែកន្លងមកនេះ ចំនួនជនរងគ្រោះកាន់តែច្រើនឡើង បានទាក់ទងមកយើងដើម្បីសុំជំនួយ ក្នុងការដកចេញរូបភាពស្រើបស្រាល ដោយគ្មានការយល់ព្រម របស់ពួកគេពីប្រព័ន្ធអ៊ីនធើណិត។ គេហទំព័រ StopNCII.org គឺជាដំណោះស្រាយបច្ចេកវិទ្យាដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហានេះ។ ក្នុងនាមជាអង្គការមួយដែលផ្តោតលើការជួយគាំពារកុមារី និងស្ត្រី AusCam ពិតជាមានក្តីរីករាយក្នុងការផ្តល់ការគាំទ្រសម្រាប់ការដាក់ដំណើរការគេហទំព័រ និងបុព្វហេតុដ៏មានតម្លៃនេះ»។

នៅពេលដែលនរណាម្នាក់ មានក្តីបារម្ភថា រូបភាពស្រើបស្រាលរបស់ពួកគេត្រូវបានបង្ហោះទៅកាន់ ភ្លែតហ្វម អនឡាញនានាដូចជា Facebook ឬ Instagram ពួកគេអាចបង្កើតករណីស្នើសុំ មួយតាមរយៈគេហទំព័រ StopNCII.org ដើម្បីស្វែងរករូបភាពទាំងនោះ។

យោងតាមក្រុមហ៊ុន Meta គេហទំព័រ StopNCII.org ត្រូវបានបង្កើតឡើងដោយផ្តោតលើសុវត្ថិភាព សន្តិសុខ និងឯកជនភាពនៅគ្រប់ជំហាននៃដំណើរការរបស់គេហទំព័រនេះ។ គេហទំព័រនេះប្រើប្រាស់បច្ចេកវិទ្យាបង្កើតកូដ (Hash) ដែលបង្កើតជាតម្លៃកូដជាក់លាក់មួយ (លេខកូដ) ចំពោះរូបភាពណាមួយ ដែលបង្កើតបានជាក្រយ៉ៅដៃឌីជីថល (Digital fingerprint) ដ៏មានសុវត្ថិភាព។ ក្រុមហ៊ុនបច្ចេកវិទ្យា ដែលចូលរួមក្នុងការបង្កើតគេហទំព័រ StopNCII.org ទទួលបានកូដ Hash ហើយអាចប្រើប្រាស់កូដ Hash នេះ ដើម្បីស្វែងរករូបភាពណាមួយ ប្រសិនបើអ្នកណាម្នាក់បានចែករំលែក ឬកំពុងព្យាយាមចែករំលែករូបភាព ទាំងនោះនៅលើភ្លែតហ្វមរបស់ពួកគេ។
មានតែកូដ Hash ទេ (មិនមែនរូបភាពរបស់កូដទាំងនោះ) ត្រូវបានចែករំលែក នៅក្នុងគេហទំព័រ StopNCII.org និងភ្លែតហ្វមរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាដែលចូលរួម។ មុខងារពិសេសនេះរារាំង មិនឱ្យមានការចរាចរបន្ថែមទៀត នូវមាតិកាជារូបភាពស្រើបស្រាល ដោយគ្មានការយល់ព្រមទាំងនេះ និង រក្សារូបភាពទាំងនោះដោយសុវត្ថិភាពដោយម្ចាស់ផ្ទាល់។

គេហទំព័រ StopNCII.org ត្រូវបានបង្កើតឡើងសម្រាប់មនុស្ស ពេញវ័យ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលគិតថា រូបភាពស្រើបស្រាល របស់ពួកគេអាចត្រូវបានចែករំលែក ឬត្រូវបានចែករំលែករួចហើយ ដោយគ្មានការយល់ព្រមពីពួកគេ។ សម្រាប់អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ មានធនធាននិងស្ថាប័នផ្សេងទៀតដែលអាចផ្តល់ការគាំទ្រដោះស្រាយបាន ដូចជា អង្គការសេរីភាពកម្ពុជាអូស្ត្រាលី បណ្តាញទូរស័ព្ទជំនួយ Freedom៖ ០១១ ៤៤៤ ០៨០ ឬផ្ញើសារទៅកាន់ FB Messenger ដែលមានឈ្មោះ @ACFreedomProject។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://stopncii.org/faq

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន Meta ដាក់ដំណើរការ ផតថលភាសាខ្មែរ ដើម្បីជួយទប់ស្កាត់ និងលុបបំបាត់ ការចែករំលែករូប ស្រើបស្រាល ដោយគ្មានការ យល់ព្រម នៅលើអ៊ីនធើណិត ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២៖ គេហទំព័រមួយដែលមានគោលដៅទប់ស្កាត់ និងលុបបំបាត់ការចែករំលែករូបភាព ស្រើបស្រាលដោយគ្មាន ការយល់…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…