ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្តល់ជូន​អំពូលថាមពល​​ពន្លឺ​​ព្រះអាទិត្យ​​ សម្រាប់​បំភ្លឺ​ផ្លូវ​ក្នុង​​​ខណ្ឌច្បារអំពៅ

Date:

ភ្នំពេញ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ​បានផ្តល់​​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវដំណើរការ​​​ដោយ ​ថាមពលពន្លឺ​ព្រះអាទិត្យ​ចំនួន ២៤០​ដើម ជូ​ន​ដល់​សង្កាត់​ព្រែកឯងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលស្ថិតនៅក្នុងតំបន់ រោងចក្ររបស់យើង ។

ពិធី​​ប្រគល់​នេះ​​បាន​​ធ្វើ​ឡើង​​ក្រោម​អធិបតីភាព​​​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ ​ច្បារ​អំពៅ មន្ត្រី​​និង​អាជ្ញាធរ​​មូលដ្ឋាន ព្រមទាំង​​សមាជិក​​សហគមន៍​​មូលដ្ឋាន។ការ​ផ្តល់ជូនអំពូល​​ភ្លើង​បំភ្លឺ​ផ្លូវ​​នេះ​ គឺជាផ្នែក​មួយ​នៃ​គំនិតផ្តួច​ផ្តើម​របស់​ក្រុមហ៊ុន​ ដើម្បី​គាំទ្រ​សហគមន៍​បៃតង។ កន្លងមក ក្រុមហ៊ុន​បាន​​​​ដាំដើម​ឈើ​ជាង ៨ ០០០ ដើមនិង បរិច្ចាគ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ថាមពល​ពន្លឺព្រះអាទិត្យ​ (សូឡា) ចំនួន​ ៧៩០ ​ដើមជូន​ដល់​សហគមន៍​ចំនួន​៤ ព្រមទាំងបាន​ជួយ​ដល់​ប្រជាពល​រដ្ឋដែល​ខ្វះខាត​ចំនួន ១៨០០ គ្រួសារ​នៅ​ក្នុង​ខណ្ឌច្បារ​អំពៅ ​បើគិត​​រហូត​មក​ដល់​បច្ចុប្បន្ន។ អំពូល​​​សូឡា​ទាំង​នេះ​នឹងផ្តល់ជូន​ភ្លើង​ដែលត្រូវការ​ជាចំបាច់​ដើម្បី​​បំភ្លឺ​តាមដង​ផ្លូវ​នៅក្នុង ​​​សង្កាត់​ព្រែក​ឯង​ដែល​នឹង​​ជួយពង្រឹង​ឡើង​នូវ​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​​ប្រជាពលរដ្ឋនៅក្នុងភូមិ ក៏​ដូច​ជា​អ្នក​ធ្វើដំណើរ​ តា​ម​ដងផ្លូវ។

លោក ចេង មុនីរ៉ា អភិបាល​នៃគណៈ​អភិបាលខណ្ឌ​ច្បារ​អំពៅ​​បាន​មាន​ប្រសាសន៍​ថា៖ «យើង​សូម​ថ្លែង​អំណរគុណ​ចំពោះ​ អំណោយ​សប្បុរសជា​​អំពូល​ភ្លើង​​បំភ្លឺ​ផ្លូវ​​សូឡាដែល​​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​ផ្តល់​ជូនដល់​សហគមន៍​ព្រែកឯង។ នេះ​ជាឧទាហរណ៍ដ៏ល្អមួយ​ដែល​វិស័យឯកជន​អាច​ធ្វើ​ការ​រួមគ្នា​ជា​មួយ​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋានដើម្បី​​​គាំទ្រដល់​ការ ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​​ក្នុង​មូលដ្ឋាន​​ផ្ទាល់។ អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​​សូឡាទាំង​នេះ​នឹង​មិន​ត្រឹមតែ​លើក​កម្ពស់​​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​​​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងរួម​ចំណែក​ដល់​សុខុមាលភាព​ទូទៅ​របស់​សហគមន៍​ផង​ដែរ។ សូម​អរគុណ​​ដល់​ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការប្តេជ្ញាចិត្ត​​បង្កើត​ឱ្យមាន​លទ្ធផល​ជា​វិជ្ជមាន ហើយយើង​នឹង​​បន្ត​សហការ ​គ្នាថែមទៀត​​ដើម្បី​ប​ង្កើត​អនាគតដ៏ត្រចះ​ត្រចង់​សម្រាប់សហគមន៍​យើង​ទាំង​អស់​គ្នា»។

ក្នុង​ពិធី​ប្រគល់​អំពូលភ្លើង​នេះ នាយិកា​​​ផ្នែកកិច្ចការ​សាជីវកម្ម​​​នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺ​លោក​ស្រី Anne de Graaf តាំងនាម​ឱ្យក្រុមហ៊ុន​បាន​​​សម្តែង​​ក្តី​សង្ឃឹម​​ក្នុង​ការ​បន្ត​កិច្ចសន្ទនា​ជា​មួយគ្នា​អំពី​របៀប​ធ្វើ​ឱ្យ​បរិស្ថាន​របស់​យើ​ង​មានភាព​ប្រសើរ ឡើង ហើយលោកស្រី​ក៏សង្ឃឹម​ផងដែរ​ថា គម្រោង​នេះ​ពិត​ជា​នឹង​បង្កើត​​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ពិតប្រាកដ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​របស់​ពលរដ្ឋ​នៅក្នុង​សហគមន៍​​ព្រែកឯង។លោក​ស្រី Anne de Graaf មានប្រសាសន៍ថា៖ «នៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើង​ជឿជាក់​ថា យើង​អាចរីក​ចម្រើន ​បាន​លុះត្រាតែ​សហគមន៍​នៅ​ជុំវិញ​យើង​រីក​ចម្រើន​​ដែរ។ នេះ​ហើយគឺ​​ជា​មូល​ហេតុ​​ដែល​​យើង​​ផ្តល់ជូន​អំពូល​ភ្លើង​នៅ​​ថ្ងៃ​​នេះ ដើម្បី​​ចូល​រួម​​ចំណែក​​ដល់ការ​​​អភិវឌ្ឍ​​ប្រកប​​ដោយ​​ចីរភាព​​របស់​​សហគមន៍​​ព្រែកឯង។ ដោយ​សារ​យើងបានធ្វើសកម្មភាពជាមួយ​​សហគមន៍ និង​សេដ្ឋកិច្ច​ ចំណុចនេះហើយដែល​យើងជា​ផ្នែក​មួយនៃ​សហគមន៍​និង ​សេដ្ឋកិច្ច​នេះ ​វា​ជាកាតព្វកិច្ច​របស់​យើង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​យើង​ប្រកប​ដោយ​និរន្តរភាព និង​ការ​ទទួលខុស​ត្រូវ។ ដូច្នេះ​យើង ​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់​តែ​ប្រសើរ​សម្រាប់​មនុស្ស​​បច្ចុប្បន្ន​និងជំនាន់ក្រោយ​»។មហិច្ឆតា​រយៈ​ពេល​វែង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ (Brew a Better Cambodia)” របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោល​បំណង​លើក​ម្ពស់​ស្តង់ដារ​ក្នុងការ​​​រួម​ចំណែក​ជា​វិជ្ជមាន​តាម​រយៈ​សសរស្តម្ភ​សំខាន់​​ចំនួន​បី​របស់​ក្រុមហ៊ុន ​​រួមមាន​និរន្តរភាពបរិស្ថាន និរន្តរភាព​សង្គម និងការពិសារ​​ដោយការ​ទទួល​ខុស​ត្រូវ រួម​ជាមួយ​នឹង​​​​គោលដៅឆ្ពោះទៅរក​ការ​ចូលរួម ​ចំណែក​ធ្វើ​ឱ្យ​​ពិភពលោក​​មានអព្យាក្រឹតកាបូនសូន្យ កាន់តែ​ស្មើភាព និង​កាន់តែ​មានសុខភាព​ល្អ។រោងចក្រផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន​ដែលស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ ថ្មីៗនេះ​បាន​ឈាន​ដល់​ដំណាក់​កាល​សំខាន់មួយ​ក្នុង​ដំណើរ​ ផ្លាស់ប្តូរ​ឆ្ពោះ​ទៅ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ។ ស្ថិត​ក្រោម​ភាពជា​ដៃគូជា​មួយ​ក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសម្ពោធ​ជា​ផ្លូវ​ការ​នូវ​រោងចក្រ ​ជីវម៉ាស់​ថ្មីមួយ​នៅ​ខែ​កញ្ញា ឆ្នាំ២០២២ ដែល​ជារោងចក្រ​ជីវថាមពល​​ធំដំបូង​គេ​នៅ​កម្ពុជា។ ជាមួយ​នឹង​រោងចក្រ​​ជីវម៉ាស​ថ្មីនេះ រោងចក្រ​ផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នា​​ពេល​បច្ចុប្បន្ន​​​ដំណើរ​ការ​ដោយ​ប្រើប្រាស់​​ថាមពល​កម្ដៅ​កកើត ​​ឡើង​វិញ​ ១០០% តាម​រយៈ​ការ​ប្រើ​អង្កាម​ពី​រោងម៉ាស៊ីន​កិន​ស្រូវ និង​កសិករ​ក្នុង​ស្រុក។ ការ​ប្រើប្រាស់​អង្កាម​ជា​ប្រភព​ឥន្ធនៈ​ ជួយ​ប្រែក្លាយ​កាក​សំណល់​កសិកម្ម និង​សរីរាង្គ​ដែលត្រូវ​បាន​​បោះចោល​ទៅ​ជា​ប្រភព​ចំណូល​បន្ថែម​សម្រាប់​សហគមន៍​កសិកម្ម។ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រើប្រាស់​ស្រូវ​​ក្នុងប្រទេស​កម្ពុជា​ ១០០​% ក្នុង​​​ការ​​ផលិត​ស្រាបៀរ​មួយ​​ចំនួន​​ដូចជា សា្របៀរអានឆ័រ (Anchor) និង​ស្រាបៀរ​ Tiger ជា​ដើម។ ដើម្បីបង្កើន​ប្រសិទ្ធភាព​វិលជុំ​​បន្ថែម​ទៀត​នៅ​ក្នុង​ខ្សែសង្វាក់​ តម្លៃ​ស្រូវ ក្រុមហ៊ុន​ក៏បាន​ធ្វើការងារ​រួម​គ្នា​ជា​មួយ​​​​អង្គការ​ភាព​ជាដៃគូ​ដើម្បី​ចីរភាព​​វិស័យ​កសិកម្មកម្ពុជា (CPSA) ដើម្បី​គាំទ្រ​​​​កសិករ​ក្នុង​ស្រុកតាមរយៈ​ការ​កសាង​​​​សមត្ថភាព៕

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្តល់ជូន​អំពូលថាមពល​​ពន្លឺ​​ព្រះអាទិត្យ​​ សម្រាប់​បំភ្លឺ​ផ្លូវ​ក្នុង​​​ខណ្ឌច្បារអំពៅ ភ្នំពេញ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ​បានផ្តល់​​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវដំណើរការ​​​ដោយ ​ថាមពលពន្លឺ​ព្រះអាទិត្យ​ចំនួន …

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…