ក្រុមហ៊ុន សាមសុង ដាក់សម្ពោធទូរទស្សន៍ម៉ូឌែលថ្មី Neo QLED 2023 ក្នុងកម្មវិធីជួបជុំអាជីវករ ទូទាំងប្រទេស

Date:

(ភ្នំពេញ) ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៣៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន សាមសុង បានរៀបចំកម្មវិធីជួបជុំដ៏រីករាយរវាងគណៈគ្រប់គ្រងរបស់សាមសុង ជាមួយនឹងអាជីវករលក់ដុំ លក់រាយនូវគ្រឿងបរិក្ខារអេឡិចត្រូនិកសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ក្រោមបរិយាកាសដ៏ស្រស់ស្រាយ និងភាពសប្បាយរីករាយដ៏អស្ចារ្យ។

កម្មវិធីនេះប្រព្រឹត្តិឡើងនៅសណ្ឋាគារណាហ្គាវើលដ៍១ ដោយមានការលេងល្បែងកម្សាន្តប្រជាប្រិយសប្បាយៗ ដូចជា ល្បែងបោះអង្គុញ ចាក់ប៉េងប៉ោង និងរបាំគោះអង្រែជាដើម។ ជាពិសេសជាមួយការស្រស់ស្រូបអាហារដ៏ឈ្ងុញ…ឆ្ងាញ់ជាច្រើនមុខ និងទស្សនាការតាំងបង្ហាញនូវផលិតផលជាច្រើនពីក្រុមហ៊ុន សាមសុង ថែមទៀតផង។ 

ស្របពេលគ្នានោះដែរ ក្រុមហ៊ុន សាមសុង ក៏បានដាក់សម្ពោធនូវផលិតផលថ្មីចុងក្រោយបង្អស់ផងដែរ គឺកំពូលទូរទស្សន៍សាមសុង Neo QLED ដ៏ថ្មីស្រឡាងដែលត្រូវបានរចនាឡើងជាមួយរូបរាងដ៏ស្រស់ស្អាត…ទាក់ទាញ…អេក្រង់ធំបំផុត និងមានសមត្ថភាពមុខងារជាច្រើនដូចជា៖ 

 1. កម្រិតរូបភាពច្បាស់ល្អឥតខ្ចោះ 

– Quantum mini LED៖ បញ្ចេញកម្រិតពណ៌ និងពន្លឺ ច្បាស់លម្អិតឥតខ្ចោះដូចពិតៗ

– ជម្រើសនៃកម្រិតរូបភាព Neo QLED 4K or 8K៖ ជាមួយបច្ចេកវិទ្យា 8K AI upscaling អាចធ្វើឱ្យកម្រិតរូបភាពឡើងដល់ 8K

2. ការរចនាម៉ូតដ៏ប្រណិត:

– Infinity one design and Infinity screen: ការរចនាដ៏ប្រណិតជាមួយរូបរាងស្ដើងស្អាតបំផុត 

– Infinity screen: ការរចនាអេក្រង់ស្អាតបំផុតស្ទើរតែគ្មានស្នាមគែម ដែលមានតែលើអេក្រង់ Neo QLED 8K តែមួយគត់

3. មុខងារពិសេសៗនៃការបញ្ចេញសំឡេង:

– Doby Atmos៖ ប្រព័ន្ធបញ្ចេញសំឡេងកាន់តែដូចពិតៗ ដូចយើងនៅក្នុងព្រឹត្តិការណ៍ផ្ទាល់

– OTS Pro៖ ធ្វើឱ្យសំឡេងតួអង្គក្នុងកញ្ចក់ទូរទស្សន៍មានសំឡេងកាន់តែដូចពិតៗ

– Adaptive sound pro៖ ជាមួយបច្ចេកវិទ្យា AI ធ្វើឱ្យការចាប់យក និងវិភាគសំឡេងរបស់ឈុតឆាក, ទីតាំង ស្របតាមសកម្មភាពជាក់ស្ដែងក្នុងកម្រិតសំឡេងយ៉ាងលម្អិតបំផុត

–Q-symphony៖ ជាប្រព័ន្ធជំនួយសំឡេង ធ្វើឱ្យការបញ្ចេញសំឡេងកាន់តែមានភាពល្អឥតខ្ចោះ

ឆ្លៀតក្នុងឱកាសនេះ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ការបង្កើតកម្មវិធីជួបជុំនេះឡើង គឺដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ និងដើម្បីថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្ម ម្ចាស់អាជីវករ និង តំណាងចែកចាយលក់ដុំ លក់រាយ ទាំងអស់ដែលតែងតែគាំទ្រ និងជឿទុកចិត្តលើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិករបស់សាមសុង ហើយយើងនឹងបន្តនូវភាពជោគជ័យរបស់យើងជាបន្តបន្ទាប់ទៀត។” 

តំណាងចែកចាយម្នាក់ក្នុងចំណោមតំណាងចែកចាយទាំងអស់ដែលចូលរួមក្នុងកម្មវិធីនោះ បានមានប្រសាសន៍ដែរថា “ខ្ញុំពិតជាមានក្ដីរំភើបរីករាយខ្លាំងមែនទែនសម្រាប់កម្មវិធីជួបជុំនៅក្នុងថ្ងៃនេះ។ ហើយខ្ញុំក៏សូមជូនពរដល់ក្រុមហ៊ុន សាមសុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះឱ្យជួបតែភាពជោគជ័យ និងរីកចម្រើនជាលំដាប់ ពីព្រោះក្រុមហ៊ុន សាមសុង ជោគជ័យ គ្រប់អាជីករទាំងអស់ក៏ទទួលបាននូវភាពជោគជ័យដូចគ្នាផងដែរ។” 

ជាចុងក្រោយក្រុមហ៊ុន សាមសុង ក៏ប្ដេជ្ញាចិត្តថានឹងខិតខំធ្វើយ៉ាងណាដើម្បីបង្កើនគុណភាពផលិតផលឱ្យ កាន់តែរឹងមាំ…លេចធ្លោ…និងទានសម័យជាងមុនទៅទៀត និងផ្ដល់នូវភាពងាយស្រួលគ្រប់តម្រូវការទាំង អស់របស់អតិថិជន និងអ្នកប្រើប្រាស់ទូទាំងពិភពលោក។ 

បន្ថែមពីនេះ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់សកម្មភាពក្នុងគោលបំណង ដើម្បីគាំទ្រឲ្យក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខនេះ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន សាមសុង ដាក់សម្ពោធទូរទស្សន៍ម៉ូឌែលថ្មី Neo QLED 2023 ក្នុងកម្មវិធីជួបជុំអាជីវករ ទូទាំងប្រទេស (ភ្នំពេញ) ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៣៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន សាមសុង បានរៀបចំកម្មវិធីជួបជុំដ៏រីករាយរវាងគណៈគ្រប់គ្រងរបស់សាមសុង ជាមួយនឹ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...