មិត្តហ្វូន ឈ្នះពានរង្វាន់ អ្នកផ្តល់សេវាអ៊ីនធឺណិតល្អបំផុតនៅ GBO Awards 2023

Date:

ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវា អ៊ីនធឺណិតឈានមុខគេ បានទទួលពានរង្វាន់ជាក្រុមហ៊ុន ផ្តល់សេវាអ៊ីនធឺណិតល្អបំផុត នៅក្នុងកម្មវិធី Global Business Outlook (GBO) Awards ដ៏ល្បីល្បាញឆ្នាំ 2023។

ការ​ទទួល​ស្គាល់​នេះ​ជា​ឆ្នាំ​ទី​ពីរ​ជាប់​គ្នា​ ដែល​មិត្តហ្វូន​បាន​ក្លាយ​ជា ​អ្នក​ឈ្នះពាននៅ​ក្នុងវិស័យ​នេះ បន្ទាប់​ពី​ឈ្នះពានរង្វាន់លើកដំបូងក្នុង​ឆ្នាំ 2022។​ សមិទ្ធិផលដ៏ពិសេសរបស់មិត្តហ្វូននេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ខ្លួនក្នុងការផ្តល់នូវ សេវាអ៊ីនធឺណិតកម្រិតខ្ពស់ដល់អតិថិជន ទូទាំងប្រទេសក្នុងការប្រើប្រាស់។ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក ដ៏ទំនើបរបស់ក្រុមហ៊ុនបានកំណត់ស្តង់ដារថ្មីមួយ នៅក្នុងឧស្សាហកម្មនេះ ដោយអនុញ្ញាតឱ្យមានការតភ្ជាប់ដោយរលូន និងការចូលប្រើអ៊ីនធឺណិត ល្បឿនលឿនសម្រាប់បុគ្គល និងអាជីវកម្មដូចគ្នា។

លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា «យើងមានមោទនភាពយ៉ាងខ្លាំង ដែលត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់សេវាអ៊ិនធឺណិតល្អបំផុតនៅឯពានរង្វាន់ Global Business Outlook (GBO) ប្រចាំឆ្នាំ 2023»។

លោកបញ្ជាក់ថា «សមិទ្ធិផលនេះបានឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែងមិនចេះនឿយហត់ របស់ក្រុមការងារក្នុងការផ្តល់ជូន នូវសេវាកម្មអ៊ីនធឺណិតដ៏ពិសេសដល់អតិថិជន។ យើង​នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​ជំរុញឥត​ព្រំដែន និង​បង្កើន​បទពិសោធន៍​ឌីជីថល​ សម្រាប់​ទាំងអស់គ្នា» ។

ពានរង្វាន់អ្នកផ្តល់សេវាអ៊ិនធឺណិតល្អបំផុត មិនត្រឹមតែទទួលស្គាល់ពីដំណើរការល្អ របស់មិត្តហ្វូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាអ្នកនាំមុខគេក្នុងឧស្សាហកម្ម ទូរគមនាគមន៍ផងដែរ។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ បម្រើជាសក្ខីភាពមួយចំពោះការលះបង់ របស់ក្រុមហ៊ុនចំពោះការពេញចិត្តរបស់អតិថិជន ការច្នៃប្រឌិតបច្ចេកវិទ្យា និងឧត្តមភាពនៃប្រតិបត្តិការ។ ដោយឡែក​ ពានរង្វាន់ GBO ដែលរៀបចំដោយ Global Business Outlook គឺជាវេទិកាដ៏ល្បីល្បាញដែលទទួលស្គាល់ និងអបអរសាទរសមិទ្ធិផលពិសេស និងការអនុវត្តល្អបំផុត នៅទូទាំងវិស័យផ្សេងៗជុំវិញពិភពលោក។

ពានរង្វាន់ត្រូវបានវាយតម្លៃ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យយ៉ាងម៉ត់ចត់ រួមទាំងជំនាញឧស្សាហកម្ម ការច្នៃប្រឌិត សេវាកម្មអតិថិជន និងដំណើរការអាជីវកម្មទាំងមូលផងដែរ។​ ជ័យលាភីដ៏គួរឱ្យកត់សម្គាល់ របស់មិត្តហ្វូននៅពានរង្វាន់ Global Business Outlook Awards 2023 នឹងពង្រឹងការប្តេជ្ញាចិត្តបន្ថែមទៀត របស់ក្រុមហ៊ុនក្នុងការផ្តល់ជូន នូវសេវាកម្មអ៊ីនធឺណិតដែលល្អ និងពង្រឹងជំហររបស់ខ្លួនជាដៃគូ ដែលអាចទុកចិត្តបានក្នុងដំណើរ ផ្លាស់ប្តូរវិស័យឌីជីថលដល់អតិថិជន។​

លើសពីនេះ ថ្មីៗនេះមិត្តហ្វូនក៏ទទួលបានពានរង្វាន់ ធុរកិច្ចអន្តរជាតិដ៏មានកិត្យានុភាពផ្ទួនៗចំនួន ៤ បន្ថែម ដែលជាអ្នកផ្តល់បច្ចេកវិទ្យាទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា។ ពានរង្វាន់ទាំងនេះរួមមាន ពានរង្វាន់ Globee Awards ចំនួនបី និងពានរង្វាន់ Stevie Awards មួយផងដែរ។​ ជំហររបស់មិត្តហ្វូនគឺកត្តាជំរុញដ៏សំខាន់ នៃការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›មិត្តហ្វូន ឈ្នះពានរង្វាន់ អ្នកផ្តល់សេវាអ៊ីនធឺណិតល្អបំផុតនៅ GBO Awards 2023 ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវា អ៊ីនធឺណិតឈានមុខគេ បានទទួលពានរង្វាន់ជាក្រុមហ៊ុន ផ្តល់សេវាអ៊ីនធឺណិតល្អបំផុត នៅក្នុងកម្មវិធី Global Business Outlook (GBO) Awards ដ៏ល្បីល្បាញ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ចំនួនការចុះបញ្ជីរថយន្ត Tesla ប្រចាំខែនៅទូទាំងទ្វីបអឺរ៉ុបកើនឡើងខ្លាំង ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សារ

បរទេស៖ ចំនួននៃការចុះបញ្ជីរថយន្ត Tesla ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួនក្នុងខែតុលា ដែលនេះបង្ហាញពីការងើបឡើងវិញជាបន្តបន្ទាប់​ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនមានភាពស្មើគ្នានោះទេ ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន...

កម្មវិធី Invest Beyond Wealth បានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ!

CamEd Investment Club សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមកម្មវិធីរបស់យើងកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ។ បរិយាកាសថ្ងៃនោះពិតជាពោរពេញទៅដោយភាពស្និទ្ធស្នាល និងការចែករំលែកចំណេះដឹងថ្មីៗជាច្រើនទាក់ទងនឹងការវិនិយោគ! 📈✨ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ...

PPF Yummy រៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត ដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន PPF Yummy បានរៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត នៅភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ...