event

ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)​ ខូ អិលធីឌីតែងតាំង​លោក ASHOK MUTHU ជា​នាយក​គ្រប់គ្រងប្រចាំ​​ប្រទេស ដើម្បី​ជំរុញ​កំណើន​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​

[​ភ្នំពេញ – ​កម្ពុជា ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤] – ក្រុមហ៊ុន​ អ៉ីដតខូ​​​​ ខាមបូឌា (EDOTCO Cambodia)  ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ឈានមុខ​គេ មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ប្រកាស​តែងតាំង​លោក Ashok Muthu ជា​នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​ថ្មី​របស់ខ្លួន​។ ជាមួយនឹង​បទពិសោធន៍​យ៉ាង​ទូលំទូលាយ​ក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍ លោក​ Ashok នឹង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ការតភ្ជាប់ និង​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​ទូទាំងប្រទេស​។​

​ប្រទេស​កម្ពុជា​កំពុងតែ​អភិវឌ្ឍ​បច្ចេកវិទ្យា​​ឌីជីថល​យ៉ាង​ឆាប់រហ័ស​ហើយ​តម្រូវការ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដ៏​រឹងមាំ​ពិត​ជា​សំខាន់បំផុត​។ ក្រុមហ៊ុន អ៉ីដតខូ​​ ខាមបូឌា ប្តេជ្ញា​បំពេញតម្រូវការ​នេះ និង​ជួយ​សម្រួល​ដល់​កំណើន​ឌីជីថល​របស់​ប្រទេស ដោយ​ធ្វើការនៅក្នុង​វិស័យ​បច្ចេកវិទ្យា​ ដើម្បី​ពង្រឹង​លទ្ធភាព​ទទួលបាន​ហេដ្ឋារចនាសម្ព័ន្ធ និងបន្ដ​​ដំណើរ​​​រួមគ្នា​។ ក្រុមហ៊ុន​ជឿជាក់ថា​ រាជ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឧស្សាហកម្ម​​​ធ្វើការ​រួមគ្នា​ដើម្បី​ផ្សារភ្ជាប់គម្លាត​​ឌីជីថល​រវាង​ប្រជាជន​នៅតាម​ជនបទ និង​ទីក្រុង​។​

ការតែងតាំង លោក Ashok ជា​នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស ពង្រឹង​ការយកចិត្តទុកដាក់រ​បស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់នូវ​ដំណោះស្រាយ​លំដាប់​ពិភពលោក និងជំរុញនវានុវត្ដភាព​​ក្នុង​វិស័យ​ទូរគមនាគមន៍​របស់​កម្ពុជា​។ លោក Adlan Tajudin នាយក​ប្រតិបត្តិរួម​​នៃ​ក្រុមហ៊ុន អ៉ីដតខូ គ្រុប (EDOTCO Group) របស់​ប្រទេស​ម៉ាឡេស៊ី​ បាន​ថ្លែង​ថា៖ «​ការតែងតាំង លោក​ Ashok បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​យើង​ចំពោះ​ប្រទេស​កម្ពុជា និងការ​ជឿ​ជាក់​​ ​លើ​សក្តានុពល​ទូរគមនាគមន៍​របស់​ខ្លួន​។ ​ជាមួយនឹង​ចំណេះដឹងចំពោះ​វិស័យ​​ឧស្សាហកម្ម​នេះ​ និង​ជំនាញ​យុទ្ធសាស្ត្រ​របស់លោក​ យើង​មាន​ទំនុកចិត្ត​ថា អ៉ីដតខូ​​ ខាមបូឌា នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​ផ្លាស់​ប្ដូរ​បច្ចេកវិទ្យា​​ឌីជីថល​របស់​ប្រទេស​នេះ»​។​

លោក Ashok គឺជា​​សមាជិកដ៏​ចំណានម្នាក់​​​របស់ អ៉ីដតខូ​​ ហើយ​បាន​កាន់​មុខតំណែង​ជា​អ្នកដឹកនាំ​ជាច្រើន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​ផ្ដោត​សំខាន់​​លើ​ផលប័ត្រ ​ដូចជា ប្រតិបត្តិការវិស្វកម្ម និង​បច្ចេកវិទ្យា។ ក្រៅពី​បម្រើ​ការ​នៅ EDOTCO Group ក្នុង​អំឡុងការ​ចាប់​កំណើត​ក្រុមហ៊ុន​ដំបូងៗ លោក​​ធ្លាប់​ស្ថិត​នៅក្នុង​​ក្រុម​ថ្នាក់​ដឹកនាំ​នៅ​​ប្រទេស​បង់​ក្លា​ដែ​ស និង​ម៉ាឡេស៊ី​។ ជាមួយ EDOTCO Group និង​​វិស័យ​​ប្រតិបត្តិការ​បច្ចេកវិទ្យា​ក្នុង​តំបន់ លោក Ashok នាំមក​នូវ​បទពិសោធន៍ជាច្រើន​ និងចំណេះដឹង​ទាំងពីរ​ផ្នែក​ដ៏​​ល្អ​បំផុត​​មក​កាន់​ទីផ្សារ ​ដូចជា​ នៅ​ប្រទេស​កម្ពុជា​នេះ​។​

លោក Ashok បាន​​ឱ្យដឹង​ថា៖ «​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​ចូលរួម​ជាមួយ អ៉ីដតខូ​​ ខាមបូឌា ក្នុងឱកាស​​ដ៏​រំភើប​នេះ​។ កម្ពុជា​បង្ហាញ​ពី​សក្តានុពល​ដ៏​ធំ​សម្បើម​សម្រាប់​ការអភិវឌ្ឍន៍​ទូរគមនាគមន៍ ហើយ​ខ្ញុំ​ប្តេជ្ញា​ប្រើ​ជំនាញ​របស់ខ្ញុំ​នៅ​       អ៊ីដតខូ​​  ដើម្បី​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​ឌីជីថល​របស់​ប្រទេស​។ ​​យើង​នឹង​ផ្តោតសំខាន់​លើ​ការជួយ​អតិថិជន​​យើង​ក្នុងការ​ពង្រីក​លទ្ធភាព​របស់​ពួកគេ​ទៅកាន់​មនុស្ស​ដែល​មិនមាន​ទំនាក់ទំនង ឬ​​ទំនាក់​ទំនង​គ្នាមិន​ទាន់បានល្អប្រសើរ​ ជំរុញ​ភាពជា​ដៃគូ និង​ការ​​ចែក​រំលែក​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​»​។​

ក្រោម​ការគ្រប់គ្រង​រប​ស់លោក​ Ashok ក្រុមហ៊ុន អ៉ីដតខូ​​​​ នឹង​បន្ត​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​មួយ ដើម្បីផ្ដល់​តម្រូវ​ការ​ផ្នែក​​បច្ចេកវិទ្យា និង​​ទីផ្សារ​​ដែល​កំពុង​រីកចម្រើន។ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​មាន​គំនិត​ផ្តួចផ្តើមជាច្រើន​​ ដូចជា​ ការបង្កើន​ប្រសិទ្ធភាព​ការចែករំលែក​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ សម្របសម្រួល​ការចេញ​វិសាល​គម​ថ្មី និង​ការបង្កើន​ប្រសិទ្ធភាព​ថាមពល​តាមរយៈ​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​។​

EDOTCO Group ប្តេជ្ញា​ជួយ​ប្រទេស​នានា​នៅ​ទូទាំងតំបន់​​អាស៊ី ដោយ​​កសាង​ហេដ្ឋារចនាសម្ព័ន្ធម្លើង ជួសជុល ថែទាំ​បង្គោល​សេវា​អង់តែន​ ​​ប្រកប​ដោយ​​និរន្តរភាព និង​ធន់​ក្នុងប្រទេសកម្ពុជា​ ក៏ដូចជា​​មាន​កំណត់ត្រា​ដ៏​រឹងមាំ​នៃ​ការវិនិយោគ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ការបញ្ចេញ​កាបូន និង​បង្កើន​ប្រសិទ្ធភាព​ថាមពល​នៅក្នុង​ទីផ្សារ​ទាំងអស់​របស់ខ្លួន​៕

អំពី​ក្រុមហ៊ុន EDOTCO Group

​ក្រុមហ៊ុន EDOTCO Group បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១២ គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដំបូង​គេ​នៅ​អាស៊ី​ ដែលផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​តាំងពី​ចាប់ផ្តើម​រហូតដល់​បញ្ច​ប់ លើ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ​តម្លើង ជួសជុល ថែទាំ​បង្គោល​សេវា​អង់តែន​។

​ជាមួយ​ដំណើរការ និង​គ្រប់គ្រង​ផលប​ត្រ​លើ​បង្គោល​អង់​តែ​ន​ទូរសព្ទ​​ជាង ៥៤,០០០ ​ក្នុង ៩ ប្រទេស ក្រុមហ៊ុនកំពុងតែមាន​វត្ដមាន​នៅ​ប្រទេស ​ម៉ាឡេស៊ី បង់​ក្លា​ដែ​ស ហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា ប៉ាគីស្ថាន មី​យ៉ាន់​ម៉ា ស្រីលង្កា និងឡាវ​ ដែល​បំពេញតម្រូវការ​ការតភ្ជាប់​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​និរន្តរភាព ដើម្បី​ជួយ​អតិថិជន និង​ដៃគូ​របស់ខ្លួន​បង្កើនល្បឿន​កំណើន​ប្រកបដោយ​ចីរភាព​។ អ៉ីដតខូ ផ្តល់​អាទិភាព​ដល់​ការពង្រីក​ផលប័ត្រ​ដោយ​ប្រយ័ត្នប្រយែង​សម្រាប់​ឱកាស​សរីរាង្គ និង​អ​សរីរាង្គ ដែល​អនុវត្ត​មាត្រដ្ឋាន​ត្រឹមត្រូវ សេដ្ឋកិច្ច និង​ប្រាក់ចំណេញ​សម្រាប់​ម្ចាស់​ភាគហ៊ុន​របស់ខ្លួន​។​

​ក្រុមហ៊ុន EDOTCO Group ទទួលបាន​ពានរង្វាន់ ក្រុមហ៊ុន​ទូរគមនាគមន៍ អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ​រយៈពេល ៦ ឆ្នាំ​ជាប់ៗ​គ្នា​ពី​ស្ថាប័ន Frost & Sullivan ហើយ​ត្រូវបាន​ទទួលស្គាល់ ​ជា​ក្រុមហ៊ុន ASEAN Unicorns មួយ​ក្នុងចំណោម​ក្រុមហ៊ុនបី​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

សម្រាប់​ព័ត៌មាន​លម្អិត សូមចូលទៅកាន់​វេបសាយ www.EDOTCOgroup.com

​​

Most Popular

To Top