ខយ តេ​ កម្ពុជា៖ ១០ឆ្នាំនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងភាពជោគជ័យ

Date:

ខយ តេ​ កម្ពុជា បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំ ដោយបានបង្ហាញឱ្យឃើញយ៉ាងប្រត្យក្សនូវភាពជោគជ័យគួរជាទីមោទនៈនៃម៉ាកយីហោមួយនេះសម្រាប់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យតែគុជនៅប្រទេសកម្ពុជា។ រយៈពេល ១០ឆ្នាំមកនេះ ខយ តេ កម្ពុជា សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យជាបន្តបន្ទាប់ រហូតរក្សាបាននូវភាពលេចធ្លោ និងបាននាំមកនូវភាពរីកចំរើនយ៉ាងច្រើននៅក្នុងសង្គម។

សមិទ្ធផលឆ្នើម និងកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក

ខយ តេ កម្ពុជា បាននាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់គួរឱ្យកោតស្ញប់ស្ញែងមិនធ្លាប់មានពីមុនមក ដោយបានបង្កើតឯកត្តកម្មជាម៉ាកយីហោដែលលក់បានរហូតដល់ចំនួន ៤១៩៨ កែវក្នុងមួយថ្ងៃសម្រាប់សាខាមួយ ដែលជាកំណត់ត្រាលក់ខ្ពស់ជាងគេបំផុតសម្រាប់សាខាមួយ ជាមួយនឹងកំណត់ត្រានៃការបើកដំណើរការសាខា ខយ តេ ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលធ្វើឱ្យមានការទទួលស្គាល់យ៉ាងទូលំទូលាយជាលក្ខណៈសកល។

បន្ថែមលើនេះ ខយ តេ កម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រឡងក្រឡុកតែ (Shaker Master) ដែលជាកម្មវិធីប្រកួតក្រឡុកតែដ៏ធំជាងគេបំផុតមួយនៅក្នុងពិភពលោកដែលមានការចូលរួមពីបណ្តាប្រទេសជាង ១០ ដើម្បីពង្រឹង​វប្បធម៌ និងសិប្បកម្មតែជាលក្ខណៈសកល។

ការចូលរួមក្នុងសកម្មភាពសង្គម និងពានរង្វាន់ដែលបានទទួល

ខយ តេ កម្ពុជា តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ជាក់ស្តែង ក្នុងអំឡុងពេលគ្រោះធម្មជាតិ ខយ តេ កម្ពុជា​ បានផ្តល់ការឧបត្តម្ភគាំទ្រដល់គ្រួសាររងគ្រោះជាង ៤០០០គ្រួសារ និងការចែកភេសជ្ជៈ ខយ តេ ចំនួន ១ម៉ឺនកែវដោយឥតគិតថ្លៃជូនដល់ពលរដ្ឋកម្ពុជានៅគ្រប់ច្រកល្ហកទូទាំងប្រទេស ជាដើម។ តាមរយៈសមិទ្ធផល និងការរួមចំណែកទាំងនេះ ធ្វើឱ្យ ខយ តេ កម្ពុជា ត្រូវបានទទួលស្គាល់ និងបានទទួលនូវពានរង្វាន់កិត្តិយសកម្រិតជាតិ និងអន្តរជាតិជាច្រើន ដែលរួមមាន៖

  • ពានរង្វាន់ប្រតិបត្តិការឆ្នើម ពី food​panda
  • ពានរង្វាន់ម៉ាកតែដែលអតិថិជនពេញនិយមបំផុត ពី NHAM24
  • ពានរង្វាន់ម៉ាកដែលមានឥទ្ធិពលបំផុត ពី E-Gets
  • ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមកម្ពុជា ឆ្នាំ២០១៥ (ASEAN-CHINA)
  • ពានរង្វាន់កន្លែងការងារល្អបំផុត ពីក្រសួងទេសចរណ៍
  • វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ

ការសម្លឹងឆ្ពោះទៅអនាគត និងការអបអរសាទរខួបអនុស្សាវរីយ៍ ១០ ឆ្នាំ ក្រោមប្រធានបទ «វិថីដើរម៉ូដ»

ដើម្បីអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានរយៈពេល ១០ឆ្នាំមកនេះ ខយ តេ កម្ពុជា បានរៀបចំកម្មវិធីខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ «វិថីដើរម៉ូដ» ដោយមានការដើរបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ធំ ដែលមានគោលបំណងបង្ហាញពីចក្ខុវិស័យអនាគតរបស់ ខយ តេ កម្ពុជា ក្នុងការប្តេជ្ញារក្សានូវភាពលេចធ្លោ ភាពច្នៃប្រឌិត និងនវានុវត្តន៍របស់ខ្លួននៅលើវិថីតែគុជក្នុងប្រទេសកម្ពុជាឱ្យ​កាន់តែរឹងមាំ។ កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អគ្គនាយក នៃក្រុមហ៊ុន  ខយតេ អ្នកបងើ្កតមាតិកា ថ្នាក់ដឹកនាំ និងបុគ្គលិក ខយ តេ កម្ពុជា ព្រមទាំងអ្នកគាំទ្រ ខយ តេ ជាច្រើននាក់ផងដែរ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ខយ តេ​ កម្ពុជា៖ ១០ឆ្នាំនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងភាពជោគជ័យ ខយ តេ​ កម្ពុជា បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់ ១០ឆ្នាំ ដោយបានបង្ហាញឱ្យឃើញយ៉ាងប្រត្យក្សនូវភាពជោគជ័យគួរជាទីមោទនៈនៃម៉ាកយីហោមួយនេះសម្រាប់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យតែគុជនៅប…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...