កម្មវិធីកៀរគរថវិកាសម្រាប់ជួយឧបត្ថម្ភ សាងសង់លំនៅឋានថ្មី ១.២០០ខ្នង ជូនប្រជាជនក្រីក្រនៅខេត្តសុកត្រាំង ភាគខាងត្បូងវៀតតណាម ត្រូវបានបិទបញ្ចប់ជាស្ថាពរ

Date:

ភ្នំពេញ៖ កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅឃុំ ថាញ់ភូ (ស្រុក មីស្វៀន ខេត្ត សុកត្រាំង ភាគខាងត្បូងនៃប្រទេស វៀតណាម) ក្រសួងនគរបាល វៀតណាម សហការជាមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សុកត្រាំង រៀបចំពិធីបូកសរុបបញ្ចប់ជាស្ថាពរកម្មវិធីកៀរគរ ថវិកាសម្រាប់ជួយឧបត្ថម្ភសាងសង់លំនៅឋានចំនួន ១.២០០ ខ្នងជូនប្រជាជនក្រីក្រដែលជួបការលំបាកក្នុង ជីវភាពរស់នៅលើភូមិសាស្ត្រខេត្ត សុកត្រាំង។

បណ្ដាកម្មវិធី គម្រោងនិងគោលនយោបាយជនជាតិត្រូវបានដំណើរការអនុវត្តនៅខេត្ត សុកត្រាំង បានបង្កើន ប្រសិទ្ធភាព រួមចំណែកធានាសន្តិសុខសង្គម ជួយបង្ហើយសន្ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់បងប្អូន ជនជាតិភាគតិចនិងតំបន់ភ្នំ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អញ្ជើញចូលរួមក្នុងកម្មវិធីនោះ រួមមាន៖ ឧត្តមសេនីយឯកបំរុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម។ ចំណែកខាងខេត្ត សុកត្រាំង មានលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនិងជា លេខាគណៈកម្មាធិការបក្សខេត្ត លោកស្រី ហូ ធីកឹមដាវ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តនិងជា ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងលោក ត្រឹន វ៉ាន់ឡូវ អនុលេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធាន គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង។

ក្រោយដំណើរការរអនុវត្តយ៉ាងសកម្ម លំនៅឋានចំនួន ១.២០០ ខ្នង បានសាងសង់រួចរាល់តាមកាលកំណត់និង បានប្រគល់ជូនប្រជាជនក្រីក្រដែលជួបការលំបាកលើបញ្ហាលំនៅឋានក្នុងភូមិសាស្ត្រខេត្ត សុកត្រាំង នៅមុនថ្ងៃ ប្រារពពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៤ របស់បងប្អូនជនជាតិខ្មែរដែលកំពុងរស់នៅក្នុងភូមិភាគ ខាងត្បូងនៃប្រទេស វៀតណាម។ ផ្ទះនីមួយៗ មានតម្លៃ ៦៣ លានដុង (ប្រមាណ ២.៥០០ ដុល្លារអាម៉េរិក) ក្នុង នោះ ក្រសួងនគរបាល វៀតណាម ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥០ លានដុង (ប្រមាណ ២.០០០ ដុល្លារ អាម៉េរិក) ដែលជាថវិកាដែលទទួលបានពីការកៀរគរពីគ្រប់ភាគីក្នុងសង្គម។ ចំណែកខេត្ត សុកត្រាំង ឧបត្ថម្ភ ចំនួន ១៣ លានដុង (ប្រមាណ ៥០០ ដុល្លារអាម៉េរិក) ដែលជាថវិកាបដិភាគរបស់ខេត្ត។

លោក លី ហ៊ិញ និងភរិយា (ខាងស្តាំ) ជនជាតិខ្មែរ សប្បាយរីករាយ ថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួង នគរបាលវៀតណាមនិងខេត្ត សុកត្រាំង ដែលបានជួយឧបត្ថម្ភលំនៅឋានក្នុងក្តីស្រមៃរបស់ពួកគេ។ រូបថត៖ កាសែតជនជាតិនិងអភិវឌ្ឍន៍។

លោក ឡឹម វ៉ាន់ម៉ឹន លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង មានប្រសាសន៍ឱ្យដឹងថា ការអនុវត្តកម្មវិធី រួមដៃគ្នាសាងសង់លំនៅឋានជូនប្រជាជនក្រីក្រ ដែលជួបការលំបាកលើបញ្ហាលំនៅឋានដែលជាការកៀរគររបស់ ក្រសួងនគរបាលនេះ មិនត្រឹមតែបង្ហាញពីការរួមដៃគ្នារវាងកងកម្លាំងនគរបាលជាមួយនឹងអាជ្ញាធរខេត្តក្នុងការ អនុវត្តការងារសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពស្របតាមគោលនយោបាយរបស់បក្សនិងរដ្ឋប៉ុណ្ណោះទេ គឺ ថែមទាំងបានជួយពង្រឹងទំនុកទុកចិត្តរបស់ប្រជាជនចំពោះកងកម្លាំងនគរបាលឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។

លោក ឡឹម វ៉ាន់ម៉ឹន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា “នេះគឺជាកម្មវិធីដ៏មានអត្ថន័យជាក់ស្តែង ហើយក៏ជាការ លើកទឹកចិត្តដ៏ធំធេងសម្រាប់គ្រួសារក្រីក្រដើម្បីបន្តជំនះការលំបាក រក្សាលំនឹងជីវភាពរស់នៅរបស់ពួកគេឱ្យបាន ងើបចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។ ខេត្ត សុកត្រាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការ យកចិត្តទុកដាក់ពីសំណាក់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យនិងសហគ្រាសទាំងឡាយដែលបាន ចូល រួម វិភាគទាន។”

ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាមនិងថ្នាក់ដឹកនាំខេត្ត សុកត្រាំង ប្រគល់លិខិតបញ្ជាក់ពីការជួយឧបត្ថម្ភ ដល់គណៈកម្មការចាត់តាំងដើម្បីរៀបចំអនុវត្តកម្មវិធីសាងសង់លំនៅឋានចំនួន ១.២០០ ខ្នងជូនគ្រួសារក្រីក្រ។ រូបថត៖ កាសែតជនជាតិនិងអភិវឌ្ឍន៍

សុកត្រាំង ជាខេត្តមួយដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន ជាពិសេសគឺបងប្អូនជនជាតិខ្មែរដែលមាន ចំនួនរហូតដល់ជាង ៣០% នៃចំនួនប្រជាជនសរុបក្នុងខេត្ត ហើយភាគច្រើនប្រកបរបរកសិកម្មនិងតែងែតរង ផល ប៉ះពាល់ដោយគ្រោះធម្មជាតិ គ្រោះរាំងស្ងួត ការជ្រាបទឹកប្រៃចូលផ្ទៃដីបង្កបង្កើនផល។ ដូច្នះហើយ ជីវភាព រស់នៅរបស់បងប្អូននៅ តែ ប្រឈម នឹង ការ លំបាក ជា ច្រើន ចំនួនគ្រួសារក្រីក្រនិងចំនួន គ្រួសារ ដែលស្ថិតនៅក្បែរ បន្ទាត់នៃភាពក្រីក្រ ក្នុង ខេត្ត នៅ មានចំនួន ច្រើន។

តាមតូលេខនៃ ស្ថិតិរបស់ខេត្ត នាពេលបច្ចុប្បន្ន នេះ ខេត្ត សុកត្រាំង មានប្រជាជន ក្រីក្រ ចំនួន ១៥.១៣៩ គ្រួសារ និងប្រជាជនដែលស្ថិតនៅក្បែរបន្ទាត់នៃភាព ក្រីក្រ ជិត ២៦.២៤២ គ្រួសារ ស្មើនឹង ១២.៤% នៃ ចំនួន គ្រួសារ សរុបក្នុង ខេត្ត ភាគច្រើននៅ តំបន់ បងប្អូន ជនជាតិ ខ្មែរ ។ ក្នុង ចំណោមនោះ មាន ៦.៩៧២ គ្រួសារ ជួបការ លំបាក ខ្លាំងលើបញ្ហាទីលំនៅ ត្រូវការ ការយកចិត្តទុកដាក់និង ការជួយ ជ្រោមជ្រែង ដើម្បី រក្សា លំនឹងជីវភាពរស់នៅ ខណៈ ពេលប្រភព ធនធាន នៅថ្នាក់ ខេត្ត នៅមានកម្រិតនៅឡើយ ។

លោក ឡឹម វ៉ាន់ម៉ឹន លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង ។ រូបថត៖ កាសែតជនជាតិនិងអភិវឌ្ឍន៍

អាស្រ័យដូច្នេះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការយកចិត្តទុកដាក់ ចែករំលែកនិងលើកទឹកចិត្តពីគ្រប់ទិសទី ពី សំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សប្បុរសជនក្នុងទូទាំងប្រទេសនិងកងកម្លាំងនគរបាលប្រជាជន ការអនុវត្ត គោលនយោបាយកសាងលំនៅឋានជូនគ្រួសារក្រីក្រដែលជួបការលំបាកខ្លាំងលើបញ្ហាលំនៅឋាន ដោយមានការ ចូលរួមពីគ្រប់ភាគីក្នុងសង្គមបាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការ ដោះស្រាយបញ្ហាសន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រនៅក្នុងភូមិសាស្ត្រខេត្ត សុកត្រាំង បានយ៉ាងល្អប្រសើរ។

ជាក់ស្ដែង ចាប់ពីឆ្នាំ ២០២០ រហូតមកទល់ពេលនេះ ខេត្ត សុកត្រាំង បានកៀរគរជួយសាងសង់លំនៅឋានជាង ៥.៥០០ ខ្នងជូនប្រជាជនដែលមានគុណបំណាច់ និង គ្រួសារក្រីក្រដែលមានតម្រូវការខ្លាំងលើលំនៅឋាន។ ដោយឡែកក្នុងឆ្នាំ ២០២៣ កន្លងទៅ ដោយមានការយកចិត្តទុកដាក់ពីសំណាក់គណៈកម្មាធិការបក្សនរគបាល ជាតិ ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម បានកៀរគរនិងឧបត្ថម្ភសាងសង់លំនៅឋានបានចំនួន ១.២០០ ខ្នង បន្ថែមទៀតសម្រាប់ខេត្ត សុកត្រាំង ដោយចំណាយថវិកាសរុបចំនួន ៦០ ពាន់លានដុង (ប្រមាណ ២,៤ លាន ដុល្លារអាម៉េរិក)។

មន្ត្រីផ្នែកកសិកម្មអញ្ជើញទស្សនាគំរូចិញ្ចឹមគោយកទឹកដោះ ដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់របស់ក្រុម គ្រួសារ លោក ថាច់ មិញយឿង ជនជាតិ ខ្មែរ នៅសង្កាត់លេខ ១០ ទីក្រុង សុកត្រាំង ខេត្ត សុខត្រាំង ភាគខាង ត្បូងនៃប្រទេស វៀតណាម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

យោងតាមក្រសួងនគរបាល វៀតណាម ដំណើរការការអនុវត្តកម្មវិធីបានកៀរគរជាអតិបរមារាល់ប្រភពធនធាន គឺធានាចំគោលដៅ មានគុណភាព វឌ្ឍនភាព ដោយមានផែនការ ផែនទីបង្ហាញផ្លូវច្បាស់លាស់ សន្សំសំចៃថវិកា ជៀសវាងការខ្ជះខ្ជាយនិងភាពអវិជ្ជមាន។ គំរូ លំនៅឋាន ត្រូវ បាន ក្រសួងនគរបាល អនុម័ត ដោយផ្អែកលើ រចនាបទ មូលដ្ឋាន ដែល បាន ឯកភាព ជាមួយ ក្រសួង សំណង់ វៀតណាម និង មន្ទីរ សំណង់ ខេត្ត សុកត្រាំង។ ប្រភពថវិកា ត្រូវបានក្រសួងនគរបាលកៀរគរពីសហគ្រាសនានា ហើយក្រៅពីនោះ ខេត្ត សុកត្រាំង ក៏បានកៀរគរប្រភព កម្លាំងពលកម្ម (ថ្ងៃឈ្នួល) ពីសំណាក់ក្រុមគ្រួសារ សាច់ញាតិ សហគមន៍ កងកម្លាំងប្រដាប់អាវុធ សមាជិក សមាជិកាសហជីពនិងយុវជនឈានមុខស្ម័គ្រចិត្ត។ល។ ដើម្បីដឹកជញ្ជូនសម្ភារៈសម្រាប់សាងសង់លំនៅឋានទៅ តាមតំបន់ដែលជួបការលំបាកលើបញ្ហាធ្វើដំណើរ ដឹកជញ្ជូន។

ទន្ទឹមនឹងកម្មវិធីខាងលើ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់ផ្នែក គ្រប់ ជាន់ថ្នាក់ ការអនុវត្តគោលនយោបាយចំពោះបងប្អូនជនជនជាតិភាគតិចនៅក្នុងខេត្ត សុកត្រាំង តែងតែទទួល បាន ការយកចិត្តទុកដាក់ ជួយអោយជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយ ថ្ងៃ។ ខេត្ត សុកត្រាំង បានដាក់ចេញទិសដៅថែទាំបងប្អូនជនជាតិភាគតិច គឺជាភារកិច្ចស្នូល ដោយផ្តោតលើការ យកចិត្តទុកដាក់ជាសំខាន់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ ផ្លាស់ប្ដូរមុខរបរចិញ្ចឹមជីវិត ជួយ អោយបងប្អូនជនជាតិខ្មែរ បង្កើនប្រាក់ចំណូល រក្សាលំនឹងជីវភាពរស់នៅ រួមចំណែកកាត់បន្ថយគម្លាតជីវភាពរស់ នៅ ក៏ដូចជាប្រាក់ចំណូលរវាងតំបន់ជនជាតិភាគតិច ធៀបនឹងមធ្យមភាគទូទៅក្នុង ខេត្ត។ ជាពិសេស ផ្ដើមពីការ អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ ជនជាតិភាគតិចនិងតំបន់ភ្នំពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ និងដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ មក កម្មវិធីនេះបានរួមចំណែក ផ្លាស់ប្តូរមុខមាត់ ក៏ដូចជាជីវភាពរស់នៅទាំងផ្នែកសម្ភារៈនិងស្មារតីដល់បងប្អូនជនជាតិភាគតិច ជាពិសេសគឺ បងប្អូនជនជាតិខ្មែរជាបន្តបន្ទាប់។ ឆ្លងតាមរយៈនេះ ជួយបងប្អូនជនជាតិរួចចាកផុតពីភាពក្រីក្របន្តិចម្តងៗ រួម ចំណែកក្នុងការកសាងមាតុភូមិឱ្យមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជួយអោយប្រជាជនក្នុងតំបន់ទាំងនោះ មានការសប្បាយរីករាយប្រកបដោយទំនុកចិត្តក្នុងការបង្កបង្កើនផលផលិតកម្ម កែលម្អជីវភាពរស់នៅ ពង្រឹង ទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងនគរបាល ក្នុង ការងារ ធានា សន្តិសុខ សណ្តាប់ធ្នាប់និងកសាង សណ្តាប់ ធ្នាប់ សន្តិសុខឱ្យកាន់តែ រឹងមាំ បន្ថែមទៀត៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›កម្មវិធីកៀរគរថវិកាសម្រាប់ជួយឧបត្ថម្ភ សាងសង់លំនៅឋានថ្មី ១.២០០ខ្នង ជូនប្រជាជនក្រីក្រនៅខេត្តសុកត្រាំង ភាគខាងត្បូងវៀតតណាម ត្រូវបានបិទបញ្ចប់ជាស្ថាពរ ភ្នំពេញ៖ កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅឃុំ ថាញ់ភូ (ស្រុក មីស្វៀន ខេត្ត សុកត្រាំង ភាគខាងត្បូងនៃប្រទេស វៀតណាម) ក្…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…