កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត”

Date:

នាថ្ងៃសៅរ៍ ទី២៧​ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី​​ព្រឹក នៅផ្សារទំនើប អ៉ីអនលភ្នំពេញ កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤” ដែលជាកម្មវិធីមួយដ៏ប្រពៃ ​រៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមការចូលរូមពីក្រុមប្រឹក្សាភិបាលសភាយុវពាណិជ្ជករកម្ពុជា ទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ ព្រមជាមួយនឹងវត្តមានដ៏មានតម្លៃពី ដៃគូរសហការ ម្ចាស់អាជីវកម្ម ​សាធារណៈជន និងតួអង្គពាក់ព័ន្ធដទៃទៀតជាច្រើនរយនាក់។​

“យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤” គឺជាគម្រោងចំមួយ ក្នុងចំណោមគម្រោងជាច្រើនទៀតរបស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៩មក ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍ដ៏មហាសាលនៃ យោគៈ និងសមាធិ ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ​គម្រោងមួយនេះក៏បានចូលរួមចំណែកផ្សព្វផ្សាយ និងបណ្តុះគំនិតនៃការអនុវត្តយោគៈ និងសមាធិទៅកាន់សាធារណៈជនផងដែរ ដើម្បីជាផ្នែកមួយក្នុងការជម្រុញ សុខុមាលភាពផ្លូវចិត្តល្អ ការប្រាស្រ័យទាក់ទងល្អ ប្រសិទ្ធភាពនិងផលិតភាពការងារខ្ពស់ ក៏ដូចជាបង្កើននូវគុណភាពរស់នៅកាន់តែប្រសើរជាងមុន។

គួរបញ្ជាក់ផងដែរថា កម្មវិធី លើកទី៤នេះ ត្រូវបានប្រព្រឹត្តទៅក្រោមប្រធានបទដ៏សុីជម្រៅមួយគឺ      «តុល្យភាព ការងារ និងជីវិតរស់នៅ» ដោយផ្តោតសំខាន់ទៅលើ ការថែរក្សាសុខភាពផ្លូវចិត្ត ជាពិសេសក្នុងកំឡុងវិបត្តិសេដ្ធកិច្ចនេះ ដោយសារតែយើងសង្កេតឃើញថា មនុស្សជាច្រើនកំពុងតែចំណាយពេលវេលាស្ទើរតែទាំងអស់របស់ខ្លួនទៅលើការងារ ដោយពុំបានគិតគូរពីសុខុមាលភាពផ្លូវចិត្ត បណ្តាលឱ្យពួកគាត់ជួបប្រទះនូវបញ្ហាសុខភាពផ្លូវចិត្តកាន់តែច្រើនឡើង ជាពិសេសក្នុងខណៈពេលដ៏លំបាកនេះ។

កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យតាមការរំពឹងទុក ក្រោមការអញ្ជើញចូលរួមពី វាគ្មិនកិត្តិយសលោកស្រី ឌីជេ​ ណាណា​, លោក នឹម ឈុន្នី, និងលោក យាន់ វណ្ណៈ ព្រមទាំងសាធារណៈជនជិតឆ្ងាយប្រមាណជិត២០០នាក់ទៀតផងដែរ។ ជាពិសេសជាងនេះទៅទៀត ភាពជោគជ័យនេះក៏មានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់​ ម្ចាស់អាជីវកម្មនិងក្រុនហ៊ុនជាច្រើនរួមមាន Phnom Penh Precast Plants, Three Corner Coffee Roaster, SCPC Automation, Urban Dynamics, កាយា ទឹករ៉ែធម្មជាតិ, Pixel Entertainment, AIA Cambodia និងក្រុមហ៊ុនជាច្រើនទៀតផងដែរ។

សភា​យុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏មានតម្លៃរបស់អ្នកចូលរួម ម្ចាស់ឧបត្ថម្ភ និងដៃគូរសហការទាំងអស់ ដែលបានរួមចំណែកជាមួយគម្រោងមួយនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត” នាថ្ងៃសៅរ៍ ទី២៧​ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី​​ព្រឹក នៅផ្សារទំនើប អ៉ីអនលភ្នំពេញ កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤” ដែលជាកម្មវិធីមួយដ៏ប្រពៃ ​រៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…