មិត្តហ្វូន ទទួលបានពានរង្វាន់ ជាបណ្តាញទូរសព្ទជាទីទុកចិត្ត និងជឿជាក់បំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០២៤

Date:

កាលពីដើមខែឧសភា ក្រុមហ៊ុនមិត្តហ្វូនត្រូវបាន ផ្តល់កិត្តិយសដោយកម្មវិធី World Business Outlook Awards 2024 ដោយទទួលបានពានរង្វាន់ «បណ្តាញទូរសព្ទដែលអាចទុកចិត្តបាន និងជឿជាក់បំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២៤»។

World Business Outlook គឺជាទស្សនាវដ្ដីអាជីវកម្មឈានមុខគេមួយ របស់ពិភពលោក ដែលផ្តល់ជូនជាពិសេស ដល់សហគមន៍អាជីវកម្ម។ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទស្សនាវដ្ដីនេះមានមោទនភាព ក្នុងការបង្ហាញអ្នកជោគជ័យកំពូលៗ ក្នុងវិស័យផ្សេងៗពីអាជីវកម្ម រហូតដល់បច្ចេកវិទ្យា។

ការទទួលបានកិត្តិយសជា បណ្តាញទូរសព្ទចល័តដែលគួរឱ្យទុកចិត្តបំផុត និង ជឿជាក់បំផុតសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ២០២៤ ដោយទស្សនាវដ្ដីអាស៊ីឈានមុខគេ គឺជាប្រភពនៃមោទនភាពសម្រាប់ក្រុមហ៊ុនមិត្តហ្វូន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់មិត្តហ្វូនក្នុងការ អភិវឌ្ឍផលិតផលសេវាកម្ម បង្កើនបទពិសោធន៍ និងការពេញចិត្តរបស់អតិថិជន និងការកសាងទំនុកចិត្តផងដែរ។ ជាពិសេសមិត្តហ្វូនមានមោទនភាព កាន់តែខ្លាំងឡើងក្នុងនាមជាក្រុមហ៊ុន បច្ចេកវិទ្យាទូរគមនាគមន៍មួយ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដទៃទៀត ដើម្បីសម្រេចបានពានរង្វាន់ដ៏មាន កិត្យានុភាពនេះនៅក្នុងការចូលរួមសម្ពោធរបស់ខ្លួន។

ទាក់ទងនឹងពានរង្វាន់នេះ លោក កាវ ម៉ាញ ដឹក ( Cao Manh Duc) នាយកប្រតិបត្តិនៃក្រុមហ៊ុន Metfone បានចែករំលែកថា «វប្បធម៌ផ្តោតលើអតិថិជនគឺជាកត្តាសំខាន់ ហើយភាពរឹងមាំនៃបច្ចេកវិទ្យាទូរគមនាគមន៍ របស់មិត្តហ្វូនគឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្ត ដែលអាចឱ្យយើងអភិវឌ្ឍជាបន្តបន្ទាប់ ដោយទទួលបាន​ការជឿជាក់ពីអតិថិជន»។​

លោកបន្តថា “យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់ និងការជឿទុកចិត្ត ដែលអតិថិជនបានផ្តល់មកឱ្យមិត្តហ្វូន។ ហើយតាមរយៈពានរង្វាន់នេះ ជាកម្លាំងចិត្តសម្រាប់មិត្តហ្វូន ក្នុងការខិតខំកែលម្អ ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។”

ជាមួយគ្នាផងដែរ នៅដើមឆ្នាំ២០២៤ មិត្តហ្វូនត្រូវបានផ្តល់កិត្តិយសក្នុងកម្មវិធីពានរង្វាន់ Asian Telecom Awards ជាមួយនឹងពានរង្វាន់ ក្រុមហ៊ុនទូរគមនាគមន៍ប្រចាំឆ្នាំ។ សមិទ្ធិផលទាំងនេះនឹងជំរុញបន្ថែមទៀត ដល់មិត្តហ្វូនឱ្យរីកចម្រើនជា លំដាប់លើដំណើរអភិវឌ្ឍន៍របស់ខ្លួន និងរក្សាបាននូវតំណែងជាក្រុមហ៊ុនបច្ចេកវិទ្យា ទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›មិត្តហ្វូន ទទួលបានពានរង្វាន់ ជាបណ្តាញទូរសព្ទជាទីទុកចិត្ត និងជឿជាក់បំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០២៤ កាលពីដើមខែឧសភា ក្រុមហ៊ុនមិត្តហ្វូនត្រូវបាន ផ្តល់កិត្តិយសដោយកម្មវិធី World Business Outlook Awards 2024 ដោយទទួលបានពានរង្វាន់ «បណ្តាញទូរសព្ទដែលអាចទុកចិត្តបាន និងជ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...