មហាសន្និបាទអាស៊ីប៉ាស៊ីហ្វិក ( JCI ASPAC ) ឆ្នាំ២០២៤

Date:

កម្មវិធីសន្និបាត JCI អាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2024 បើកទ្វារឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជន

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤) – កម្មវិធីសន្និបាត JCI អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ ២០២៤ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែមិថុនា ទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាបនឹងទទួលស្វាគមន៍ប្រតិភូជាតិ និងអន្តរជាតិជាង ៤,៦០០ នាក់ ដើម្បីបង្កើតបរិយាកាសដ៏រស់រវើកសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍសេដ្ឋកិច្ច និងការដឹកនាំយុវជន។ សន្និបាតដ៏មានសារៈសំខាន់នេះ គឺផ្តួចផ្តើមឡើង និងរៀបចំដោយ Junior Chamber International Cambodia (JCI Cambodia) ក្រោមកិច្ចសហការពី សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។

សន្និបាតនេះត្រូវបាន រំពឹងថានឹងចាក់បញ្ចូលទឹកប្រាក់ប្រមាណជាង ៤ លានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចកម្ពុជា ដែលនិងបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយអំណាចនៃគំនិតផ្តួចផ្តើមដឹកនាំនៃយុវជន។

រយៈពេញមួយឆ្នាំកន្លងមកនេះ JCI Cambodia បានខិតខំបំពេញការងារដើម្បីបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការប្រាស្រ័យទាក់ទងដ៏គួរឱ្យទាក់ទាញ ការរៀបចំព្រឹត្តិការណ៍ វីដេអូ និងបទពិសោធន៍ដ៏អស្ចារ្យ ដែលបានរំលេចនូវវប្បធម៌ដ៏វិសេសវិសាល អរិយធម៌បុរាណ និងការរីកចម្រើនជាបន្តបន្ទាប់។ សន្និបាតនេះនឹងបម្រើជាវេទិកា ដើម្បីផ្សព្វផ្សាយនូវឱកាសជាចម្រុះ របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ដោយមានការជម្រុញការវិនិយោគ ទេសចរណ៍ និងភាពជាដៃគូនៃសេដ្ឋកិច្ច។

មិនតែប៉ុណ្ណោះ ចំណុចសំខាន់នៃសន្និបាតឆ្នាំនេះ គឺជាកិច្ចសន្ទនាធុរកិច្ចស្តីពីការវិនិយោគនៅកម្ពុជា។ កិច្ចសន្ទនាដ៏មានអត្ថន័យនេះ នឹងមានការចូលរួមពីវាគ្មិនកិត្តិយសមកពីរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញឈានមុខគេក្នុងវិស័យនេះ ដោយផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីទេសភាពវិនិយោគនៅកម្ពុជា។ អ្នកចូលរួមនឹងទទួលបានការយល់ដឹងយ៉ាងទូលំទូលាយអំពីឱកាស និងបញ្ហាប្រឈមនានាដែលទាក់ទងនឹងការវិនិយោគនៅកម្ពុជា ក៏ដូចជាគោលនយោបាយ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការទាក់ទាញ និងគាំទ្រការវិនិយោគពីបរទេស។

បន្ថែមពីលើកិច្ចសន្ទនាធុរកិច្ច សន្និបាតនេះក៏នឹងរៀបចំ Business Matching & Expo ដែលជាវេទិកាដ៏សំខាន់សម្រាប់ការបង្កើតបណ្តាញទំនាក់ទំនង ការសហការ និងការអភិវឌ្ឍន៍អាជីវកម្ម។ អ្នកចូលរួមនឹងមានឱកាសពិសេសក្នុងការភ្ជាប់ទំនាក់ទំនង និងបង្កើតទំនាក់ទំនងជាមួយដៃគូសក្តានុពល ស្វែងយល់ពីទីផ្សារដ៏សម្បូរបែប និងបង្ហាញអំពីផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់ JCI Cambodia ក្នុងការលើកកម្ពស់សហគ្រិនវ័យក្មេង និងជម្រុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងការអភិវឌ្ឍអាជីវកម្មនៅកម្ពុជា។

ជាពិសេស សន្និបាតនេះក៏នឹងផ្តល់ជូននូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលដឹកនាំដោយអ្នកជំនាញមកពីវិស័យផ្សេងៗ ដើម្បីពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងថ្មីៗដល់អ្នកដឹកនាំវ័យក្មេង។ វគ្គទាំងនេះនឹងផ្តល់ឱ្យពួកគេនូវជំនាញ និងចំណេះដឹង ដើម្បីដោះស្រាយបញ្ហាសង្គម ព្រមទាំងជម្រុញការផ្លាស់ប្តូរវិជ្ជមាន ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

នៅពេលដែលសន្និសិទចាប់ផ្តើមជាផ្លូវការ ចាប់ពីថ្ងៃទី ៦ នេះដល់ថ្ងៃទី ៩ ខែមិថុនា​ យើងទន្ទឹងរង់ចាំសូមស្វាគមន៍ ការប្រារព្ធពិធីនៃវប្បធម៌ចម្រុះ និងការពង្រឹងភាពជាដៃគូយូរអង្វែងដែលនឹងជម្រុញកំណើន និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ យើងសូមអញ្ជើញប្រតិភូជាតិ និងអន្តរជាតិឱ្យចូលរួមជាមួយពួកយើង និងការធ្វើដំណើរស្វែងយល់ អំពីសារៈសំខាន់គ្មានទីបញ្ចប់ ដែលកម្ពុជានិងមហាសន្និបាទអាស៊ីប៉ាស៊ីហ្វិក ( JCI ASPAC ) ឆ្នាំ២០២៤ ផ្តល់ជូន។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›មហាសន្និបាទអាស៊ីប៉ាស៊ីហ្វិក ( JCI ASPAC ) ឆ្នាំ២០២៤ កម្មវិធីសន្និបាត JCI អាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2024 បើកទ្វារឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជន ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...

តម្លៃមាសពិភពលោកបន្តស្ថិតក្រោមសម្ពាធ ខណៈទីផ្សារកំពុងតាមដានការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកឆ្នាំ២០២៦

ភ្នំពេញ៖ ទីផ្សារមាសអន្តរជាតិកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកត្តាសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលអាចជះឥទ្ធិពលដល់ទិសដៅនយោបាយ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ អ្នកវិនិយោគកំពុងយកចិត្តទុកដាក់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាការគ្រប់គ្រងសភាបានដែរឬទេ ឬគណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ជាទូទៅ ការផ្លាស់ប្តូរតុល្យភាពអំណាចនយោបាយអាចបង្កើតភាពមិនប្រាកដប្រជាចំពោះការអនុម័តច្បាប់ ការចំណាយថវិការដ្ឋាភិបាល គោលនយោបាយពន្ធគយ និងការគ្រប់គ្រងបំណុលជាតិ។ កត្តាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងការសម្រេចចិត្តលើការវិនិយោគក្នុងទ្រព្យសកម្មផ្សេងៗ រួមទាំងមាសផងដែរ។ ទោះជាយ៉ាងណា ការបោះឆ្នោតមិនមែនជាកត្តាតែមួយដែលកំណត់ទិសដៅតម្លៃមាសនោះទេ។ កត្តាសំខាន់មួយទៀតគឺគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ប្រសិនបើអត្រាការប្រាក់ និងទិន្នផលមូលបត្ររដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ វាអាចបង្កើនសម្ពាធលើតម្លៃមាស ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកអាចជួយគាំទ្រដល់តម្រូវការទិញមាស។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រនយោបាយ និងការព្រួយបារម្ភអំពីអតិផរណា ក៏ជាកត្តាដែលអាចជំរុញឱ្យអ្នកវិនិយោគងាកមករកមាសជាទ្រព្យសកម្មរក្សាតម្លៃផងដែរ។…

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...