Vietjet បង្កើនការតភ្ជាប់ជើងហោះហើរ ទៅកាន់តំបន់ឆ្នេររបស់វៀតណាម ដើម្បីផ្តល់សេវាជូនភ្ញៀវ ធ្វើដំណើរនា​រដូវក្តៅ

Date:

* ការផ្តល់ជូនសំបុត្រមានរៀងរាល់ថ្ងៃសុក្រ

ភ្នំពេញ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ – តម្រូវការ​ភ្ញៀវធ្វើដំណើរកាន់តែ​ច្រើន​នា​រដូវក្តៅខិតជិតមកដល់ ក្រុមហ៊ុន Vietjet កំពុងពង្រីកជម្រើសនៃការធ្វើដំណើរសម្រាប់អ្នកចូលចិត្តដើរកំសាន្តតាមឆ្នេរសមុទ្រ ដោយការបង្កើនជើងហោះហើរទៅកាន់គោលដៅឆ្នេរសមុទ្រល្បីៗ​របស់វៀតណាម ដូចជា​ ក្រុង​ញ៉ាត្រាង​ និង កោះ​ភូកុក ខណៈពេលដែលបន្តពង្រីកបណ្តាញហោះហើរទៅកាន់គោលដៅអន្តរជាតិជាច្រើនទៀត។

ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវពីសៀមរាប-ហាណូយទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនកាលពីចុងឆ្នាំមុន ដល់ផ្តល់សេវាដឹកអ្នកដំណើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ ១ ម៉ោង និង ៤០ នាទីក្នុងមួយជើងតែប៉ុណ្ណោះ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទៅលេងកន្លែងកម្សាន្តល្បីៗរបស់វៀតណាមបានយ៉ាងងាយស្រួល ដូចជា ដាណាង ញ៉ាត្រាង ដាឡាត់ ហៃផុង ហាណូយ និងទីក្រុងធំៗនៅអាស៊ី ដូចជា តូក្យូ អូសាកា សេអ៊ូល ប៊ូសាន តៃប៉ិ កៅសុង ស៊ីដនី មែលប៊ន ប្រ៊ីសបេន.. ។ល។

ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរ សៀមរាប-ហាណូយ ទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍កាលពីចុងឆ្នាំមុន ដោយប្រតិបត្តិការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយចំណាយពេលត្រឹមតែ ១ ម៉ោង ៤០ នាទីក្នុងមួយជើង។ ការតភ្ជាប់នេះក៏អនុញ្ញាតឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជាបានយ៉ាងងាយស្រួលទៅទស្សនាកន្លែងកម្សាន្តកំពូលៗរបស់វៀតណាមដូចជា ដាណាង ញ៉ាត្រាង ដាឡាត់ Hue … និងទីក្រុងកំពូលៗអាស៊ីប៉ាស៊ីហ្វិកដូចជាតូក្យូ អូសាកា សេអ៊ូល ប៊ូសាន តៃប៉ិ កៅសុង ស៊ីដនី មែលប៊ន ប្រ៊ីសបេន ។ល។

លើសពីនេះ រៀងរាល់ថ្ងៃសុក្រ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃពិសេសសម្រាប់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ អ្នកដំណើរ អាចកក់សំបុត្រធ្វើដំណើរតាមគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air ដែលតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) តែប៉ុណ្ណោះ។

ក្រុមហ៊ុន Vietjet បានចាប់ផ្តើមការហោះហើរលើកដំបូងរបស់ខ្លួន ដែលតភ្ជាប់ឆ្នេរ​ឋានសួគ៌​របស់វៀតណាម​ កោះ​ភូកុក ជាមួយទីក្រុងតៃវ៉ាន់ចំនួនពីរគឺ កៅសុង និង តៃជុង។ ផ្លូវហោះហើរ កោះ ភូកុក – តៃជុង បានចាប់ផ្តើមផ្តល់សេវាដឹកភ្ញៀវធ្វើដំណើរនៅថ្ងៃទី ១៣ ខែមិថុនា ជាមួយនឹងជើងហោះហើរទៅមកចំនួន ៣ ដងក្នុងមួយសប្តាហ៍។ សេវាកម្មហោះហើរពី កោះ ភូកុក​ ​– កៅសុង បានចាប់ផ្តើមមួយថ្ងៃបន្ទាប់​ ជាមួយនឹងការធ្វើដំណើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ថ្ងៃ​ពុធ ថ្ងៃ​សុក្រ និងថ្ងៃអាទិត្យ។ ការបន្ថែមបណ្តាញហោះហើរទាំងនេះធ្វើឱ្យ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលផ្តល់ជើងហោះហើរមិនឈប់ឈររវាងដែន​កោះ​ ភូកុក និងទីក្រុងធំៗចំនួនបីរបស់តៃវ៉ាន់គឺទីក្រុង​ តៃប៉ិ ទីក្រុង​ កៅសុង និងទីក្រុង តៃជុង ដែល​សរុបសេវាកម្មហោះហើរវៀតណាម-តៃវ៉ាន់ចំនួន ៩។

ក្នុងពេលដំណាលគ្នានោះ Vietjet បានបង្កើន​ជើង​ហោះហើរត្រង់តភ្ជាប់ កោះ ភូកុក ជាមួយទីក្រុងសេអ៊ូល (អាកាសយានដ្ឋានអន្តរជាតិ Incheon) ពី ២ ទៅ ៣ ជើងហោះហើរទៅមកជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ១៤ ខែមិថុនា។ ចាប់ពីថ្ងៃទី ១៩ ខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍នឹងបង្កើនជើង​ហោះហើរទ្វេដងរវាងទីក្រុងឆ្នេរ ក្រុង​ញ៉ាត្រាង និងទីក្រុងប៊ូសាន ពីការធ្វើដំណើរមួយទៅពីរជុំជារៀងរាល់ថ្ងៃ។ ការពង្រីកបែបនេះ មានន័យថា ពេលនេះក្រុមហ៊ុន Vietjet ផ្តល់ជូនជើងហោះហើរទៅមករហូតដល់ ២១ ជើងក្នុងមួយថ្ងៃ ស្មើនឹង ១៤៧ ជើងហោះហើរទៅមករៀងរាល់សប្តាហ៍ រវាងប្រទេសវៀតណាម និងកូរ៉េខាងត្បូង។

ការតភ្ជាប់ជើងហោះហើរទាំងនេះ ឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃភ្ញៀវធ្វើដំណើរ​ទៅកាន់តំបន់​ឆ្នេរសមុទ្រ តំបន់​ បេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរួមទាំង​អាហារឆ្ងាញ់ៗ​របស់វៀតណាម។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការសេវាកម្មផ្ទាល់ចំនួន ១១ ដែលតភ្ជាប់ទីក្រុងហូជីមិញ ក្រុង​ហាណូយ ក្រុង​ដាណាង ក្រុង​ញ៉ាត្រាង កោះ ភូកុក ក្រុង​ហាយផុង ជាមួយទីក្រុងសេអ៊ូល និងប៊ូសាន។

បន្ថែមពីលើការបង្កើនជើង​ហោះហើររបស់ខ្លួន Vietjet ថ្មីៗនេះ បានបន្ថែមកៅអីចំនួន ១,៤ លានទៅកាន់បណ្តាញជើងហោះហើរក្នុងស្រុករបស់ខ្លួន និងបានបើកដំណើរការផ្លូវហោះហើរអន្តរជាតិថ្មីៗជាច្រើន។

ដើម្បីអបអរសាទរការពង្រីកជើង​ហោះហើរ​ទាំងនេះ ក្រុមហ៊ុន Vietjet ផ្តល់ជូនការផ្តល់ជូនពិសេសរៀងរាល់​ថ្ងៃសុក្ររហូតដល់បំណាច់ឆ្នាំ។ អ្នកដំណើរអាចកក់សំបុត្រយន្តហោះអន្តរជាតិនៅលើគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air ដោយតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ សូន្យ​ដុល្លារ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)។ អ្នកដំណើរ Vietjet ទាំងអស់ទទួលបានការធានារ៉ាប់រងលើការធ្វើដំណើរពី SkyCare ដោយឥតគិតថ្លៃ ដែលរួមបញ្ចូលទាំងអត្ថប្រយោជន៍ជាច្រើន និងសេវាកម្មជំនួយផ្នែកវេជ្ជសាស្រ្ត និងការធ្វើដំណើរទូទាំងពិភពលោក 24/7 ផងដែរ។

កោះ ភូកុក ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសវៀតណាម មានភាពល្បីល្បាញដោយសារអាកាសធាតុត្រជាក់​ល្មម​ពេញមួយឆ្នាំ​ ទឹកសមុទ្រពណ៌ខៀវស្រងាត់​ និងឆ្នេរខ្សាច់សវែងអន្លាយ​ ក៏ដូចជា​រមណីយដ្ឋានប្រណីតៗ​លំដាប់ពិភពលោក។ អ្នកដំណើរអន្តរជាតិក៏អាចរីករាយជាមួយគម្រោង​លើកលែងទិដ្ឋាការរបស់វៀតណាមផងដែរ ដោយអនុញ្ញាតឱ្យស្នាក់នៅលើកោះនេះរហូតដល់ ៣០ ថ្ងៃ។

ស្ថិតនៅតាមបណ្ដោយឆ្នេរ តំបន់ភាគកណ្តាលប៉ែក​ខាងត្បូងនៃប្រទេសវៀតណាម ក្រុង​ញ៉ាត្រាង បានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ រួមទាំងតារាល្បីក្នុងបញ្ជី A-list របស់កូរ៉េផងដែរ។ ទីក្រុងនេះទាក់ទាញភ្ញៀវទៅកំសាន្ត តំបន់វប្បធម៌ សកម្មភាពកម្សាន្តប្លែកៗ និងអាហារសមុទ្រស្រស់ៗដ៏ឈ្ងុយឆ្ងាញ់ ដែលធ្វើឱ្យវាក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់អ្នកធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិ។

ជាមួយនឹងការ​ពង្រីក​ជើង​ហោះហើរ​ទាំងនេះ Vietjet ពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ ដែល​ផ្តល់នូវបទពិសោធ​ធ្វើដំណើរ​ប្រកបដោយភាពរីករាយ និងតម្លៃសមរម្យជាមួយនឹងយន្ដហោះ​ ដែលមិនប៉ះពាល់ដល់បរិស្ថាន និងសេវាកម្មដ៏ល្អឥតខ្ចោះ ដែលផ្តល់ជូនសេវាដោយបុគ្គលិកកាប៊ីន​មានជំនាញ និងវិជ្ជាជីវៈ។ អ្នក​ដំណើរ​អាច​ភ្លក់​រសជាតិ​ម្ហូប​វៀតណាម និង​ម្ហូប​អន្តរជាតិ ​​ទិញ​ទំនិញ​ដោយ​មិន​បង់ពន្ធ​ និង​ផលិតផលនៅ​ផ្សារ​ទំនើប​​ជា​ច្រើនមុខ​ក្នុង​ការ​ធ្វើដំណើរ​របស់​ពួកគេ៕

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›Vietjet បង្កើនការតភ្ជាប់ជើងហោះហើរ ទៅកាន់តំបន់ឆ្នេររបស់វៀតណាម ដើម្បីផ្តល់សេវាជូនភ្ញៀវ ធ្វើដំណើរនា​រដូវក្តៅ * ការផ្តល់ជូនសំបុត្រមានរៀងរាល់ថ្ងៃសុក្រ ភ្នំពេញ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ – តម្រូវការ​ភ្ញៀវធ្វើដំណើរកាន់តែ​ច្រើន​នា​រដូវក្តៅខិតជិតមកដល់ ក្រុមហ៊ុន V…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…