មកដល់កម្ពុជាឆាប់ៗនេះ៖ HEINEKEN® 0.0 រសជាតិដ៏អស្ចារ្យ គ្មានជាតិអាល់កុល

Date:

ភ្នំពេញ ថ្ងៃទី ៨ ខែកក្កដា – ស្រាបៀរ Heineken® 0.0 ដែលជាស្រាបៀរគ្មានជាតិអាល់កុលឈានមុខគេលើពិភពលោកនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ​​ ដែល​ស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងផ្តល់ជម្រើសដល់អ្នកប្រើប្រាស់។

ស្រាបៀរ Heineken® 0.0 នឹងក្លាយជាស្រាបៀរគ្មានជាតិអាល់កុលដំបូងគេនៅចំណោមម៉ាកយីហោរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ការចាប់ផ្តើមនៃការបង្កើតថ្មីនេះ ស្របពេលជាមួយនឹងខួបលើកទី ៣០ របស់ក្រុមហ៊ុនដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាកន្លងមក ហើយជាព្រឹត្តិការណ៍មួយដែលបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនចំពោះមហិច្ឆតា « រួមគ្នាដើម្បី​កម្ពុជាកាន់​តែ​ប្រសើរ» របស់ខ្លួន។

មុនពេលការសម្ពោធជាផ្លូវការនៃស្រាបៀរ Heineken® 0.0 នៅក្នុងប្រទេសកម្ពុជា ក្រុមអ្នកសារព័ត៌មានត្រូវបានអញ្ជើញជាពិសេសឱ្យមកទស្សនកិច្ចនៅរោងចក្រស្រាបៀរក្រុមហ៊ុន ហ៊ិននីគែន​ ខេមបូឌា ដែលរួមមានការសង្ខេបអំពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទស្សនកិច្ចរោងចក្រស្រាបៀរ បទបង្ហាញពីផលិតផល និងការភ្លក់ផលិតផលថ្មី។

ក្នុងនាមជាអ្នកនាំមុខគេលើពិភពលោកក្នុងប្រភេទស្រាបៀរមិនមានជាតិអាល់កុល ក្រុមហ៊ុន ហ៊ិននីគែន បានប្តេជ្ញាចិត្តក្នុងការផលិតប្រកបដោយការទទួលខុសត្រូវ និងលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាទទួលទានប្រកបដោយទំនួលខុសត្រូវ ក្នុងគោលបំណងផ្តល់សិទ្ធិដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសភេសជ្ជៈសមស្របសម្រាប់ឱកាសដ៏ត្រឹមត្រូវ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកស្រី Anne De Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកផលិតស្រាបៀរដែលមានទំនួលខុសត្រូវនិងឈានមុខមួយ យើងបានប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និងផលិតស្រាបៀរដែលមានគុណភាព ក៏ដូចជាការតស៊ូមតិលើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ យើងមានមោទកភាពក្នុងការនាំយក ស្រាបៀរ Heineken® 0.0 មកប្រទេសកម្ពុជាដោយផ្តល់ជូននូវជម្រើសគាំទ្រវប្បធម៌នៃការទទួលទានក្នុងកម្រិតសមស្រប ឬពេលខ្លះមិនប្រើប្រាស់គ្រឿងស្រវឹងទាល់តែសោះ»។

លោកស្រី Anne បានបន្តមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ហ៊ិននីគែន យើងជឿថា ការទទួលទានក្នុងកម្រិតសមល្មមគឺជាវិធីសាស្រ្តល្អបំផុតដើម្បីបង្កើតមានឱ្យបទពិសោធន៍ដ៏រីករាយរួមគ្នាពិត។ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» គឺជាយុទ្ធនាការដ៏ល្បីរបស់យើងដែលផ្សព្វផ្សាយសារប្រឆាំងការបើកបរពេលស្រវឹង។ ជារៀងរាល់ឆ្នាំ យើងវិនិយោគប្រមាណ ១០ ភាគរយនៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន Heineken® ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ នៅក្នុងប្រទេសកម្ពុជា យើងក៏បានដឹកនាំសម្ព័ន្ធឧស្សាហកម្មមួយដើម្បីដាក់ឱ្យដំណើរការនូវក្រមគ្រប់គ្រងដោយខ្លួនឯងស្តីពីការធ្វើទីផ្សារ និងការប្រាស្រ័យទាក់ទងពាណិជ្ជកម្មដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹង»។

ស្រាបៀរ Heineken® 0.0 គឺជាស្រាដែលមិនមានជាតិអាល់កុលដែលផ្សំឡើងដោយរូបមន្តតែមួយគត់សម្រាប់រសជាតិដែលថ្មីមួយ ឥឡូវនេះអ្នកអាចទទួលទានបានយ៉ាងរីករាយជាមួយស្រាបៀរ Heineken® នៅពេលណាក៏បាន។ ក្រុមហ៊ុន HEINEKEN បានជម្រុញ អ្នកជំនាញផលិតស្រាបៀររបស់ខ្លួនដើម្បីអនុវត្តជំនាញរបស់ពួកគេទាំងអស់ដើម្បីផលិតស្រាបៀរដែលមិនមានជាតិអាល់កុលល្អបំផុត។ លទ្ធផលគឺទទួលបានស្រាបៀរមិនមានជាតិអាល់កុលផលិតសម្រាប់អ្នកចូលចិត្តស្រាបៀរដោយអ្នកស្រលាញ់ស្រាបៀរ។

ស្រាបៀរ Heineken® 0.0 ត្រូវធ្វើការស្ងោរពីរដងជាមួយនឹងគ្រឿងផ្សំធម្មជាតិដែលមានដូចជា ទឹក, ស្រូវសាលី, សារធាតុចេញពីផ្កាហប់, និង មេស្រាកម្រិត A របស់ក្រុមហ៊ុន Heineken® ខណៈដែលជាតិអាល់កុលត្រូវបានយកចេញដោយយកចិត្តទុកដាក់តាមរយៈម៉ាស៊ីនចម្រាញ់ និងលាយជាមួយនឹងរសជាតិធម្មជាតិបង្កើតឱ្យមានរសជាតិសមតុល្យយ៉ាងល្អឥតខ្ចោះជាមួយនឹងរសជាតិផ្លែឈើ និងស្រូវសាលីដ៏ស្រទន់។ ស្រាបៀរ Heineken 0.0 ត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០១៧មក ហើយប្រទេសកម្ពុជានឹងក្លាយជាទីផ្សារទី ១១៥ ដែលនាំយកស្រាបៀរ Heineken 0.0មកដាក់លក់។  ក្រុមហ៊ុន HEINEKEN® គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងប្រភេទភេសជ្ជៈគ្មានជាតិអាល់កុលក្នុងចំណោមភេសជ្ជៈដែលគ្មានជាតិអាល់កុលផ្សេងទៀតប្រមាណជាង ២៤៥ នៅក្នុងម៉ាកយីហោរបស់ខ្លួន នៅជាង ១១៥ ប្រទេស។

វត្តមានរបស់ផលិតផល៖ អ្នកអាចរកទិញស្រាបៀរ Heineken® 0.0 ចាប់ពីថ្ងៃទី ២២ ខែកក្កដានេះទេ។ ដើម្បីផ្តល់ជូននូវភាពងាយស្រួលសម្រាប់អ្នកដែលស្វែងរកស្រាបៀរដែលមិនមានជាតិអាល់កុល ស្រាបៀរ Heineken® 0.0 នឹងដាក់លក់នៅ ផ្សារទំនើបម៉ាក្រូ ផ្សារទំនើបអ៊ីអន ព្រមទាំងម៉ាត ​7-eleven។

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០*​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

*ប្រភព៖ តួលេខលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការ​សិក្សា​អំពីផលប៉ះពាល់សេដ្ឋកិច្ច​ឆ្នាំ ២០២០ – ទិន្នន័យឆ្នាំ ២០១៩ និងទិន្នន័យរដ្ឋាភិបាល

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›មកដល់កម្ពុជាឆាប់ៗនេះ៖ HEINEKEN® 0.0 រសជាតិដ៏អស្ចារ្យ គ្មានជាតិអាល់កុល ភ្នំពេញ ថ្ងៃទី ៨ ខែកក្កដា – ស្រាបៀរ Heineken® 0.0 ដែលជាស្រាបៀរគ្មានជាតិអាល់កុលឈានមុខគេលើពិភពលោកនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ​​ ដែល​ស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននី…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…