គម្រោងបុរីអឹមអិល បើកលក់ជាផ្លូវការ នឹងចូលរួមប្រែក្លាយមុខមាត់ ខេត្តព្រះសីហនុ កាន់តែមានភាពទាក់ទាញ

Date:

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថ្លែងនូវការអបអរសាទរ និងកោតសសើរចំពោះក្រុមហ៊ុន អឹមអិល មង្គលរៀលធី ឯ.កនិងក្រុមហ៊ុន អ៊ីសធើនហៅស៍ រៀលអ៊ីស្ទេត ឯ.កបានរួមគ្នាបណ្ដាក់ទុនវិនិយោគ ធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ។

សម្តេចបានចាត់ទុកការអភិវឌ្ឍបុរីនេះ ជាការរួមចំណែកក្នុងការជម្រុញ​កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូ​ល ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកប្រែក្លាយមុខមាត់ ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជា ក៏ដូចជាការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផលដែលមាន ស្រាប់ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកបដោយប្រសិទ្ធភាព។

សម្តេចកិត្តិសង្គហបណ្ឌិតមានប្រសាសន៍ដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ បុរី អឹមអិល ក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិត នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហុន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះផងដែរ លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងអំពីវឌ្ឍន:ភាព និងការអភិវឌ្ឍន៍ ខេត្តព្រះសីនុ ស្របពេល ដែលកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវកម្មវិធីពិសេស ជម្រុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្នុងការជួយជម្រុញ លើកទឹកចិត្ត និងការផ្តល់លក្ខណ្ឌងាយស្រួលមួយចំនួន ដល់អ្នកវិនិយោគដែលមាន បំណងបណ្តាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ ដើម្បីជួយរួមចំណែកដល់ ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងបន្ថែមទៀត។

លោកបញ្ជាក់ថា “ក្នុងនាមរដ្ឋបាលខេត្ត គាំទ្រចំពោះអ្នកវិនិយោគគ្រប់ប្រភេទ ដែលស្របច្បាប់ទាំងក្នុងស្រុកក្រៅស្រុកដោយរក្សានៅសន្តិសុខ សុវត្ថិភាពជូនពួកគេ ដើម្បីឲ្យការវិនិយោគ ប្រកបទៅដោយសុខសុវត្ថិភាព និងការអភិវឌ្ឍនក្នុងខេត្ត”។

ជាមួយគ្នានេះដែរ លោក យ៉ែន សុខលីន អគ្គនាយកក្រុមហ៊ុន អឹមអិលមង្គលរៀលធី ឯ.ក បានលើកឡើងថា នេះជាគម្រោងទី១ ដែលបានរួមសហការគ្នារវាងក្រុមហ៊ុន អឹមអិល មង្គលរៀលធី ឯ.កនិងក្រុមហ៊ុន អ៊ីសធើនហៅស៍ រៀលអ៊ីស្ទេត ឯ.ក ដែលបានវិយោគលើគម្រោងលំនៅដ្ឋាន ដែលរួមមាន ប្រភទ ហ្សបហៅស៍ អឹមវីឡា និងអិលវីឡា ជាប្រទេភផ្ទះមូយថ្មីស្រឡាង ដោយផ្តោតចំបងលើ គុណភាព ភាពរឹងមាំ ប្រណិតភាព សោភណ្ឌភាព ផាសុកខភាព និងទំនើបស៊ីវិល័យ។

លោកបញ្ជាក់ថា “ភាពជោគជ័យទាំងអស់នេះ ដោយសារតែក្រុមហ៊ុនមានទស្សនៈវិស័យ និងគោលការណ៍ម៉ឺងម៉ាត់ ច្បា​ស់លាស់ និងមានផែនការអនុវត្តន៍រួមគ្នា ដោយឈរលើគោលការណ៍៤ យ៉ាង គឺ លក់ សង់ ប្លង់ ថែរ”។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា វត្តមាន និងទំហំនៃការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ  និងជំនឿទុកចិត្តយ៉ាងមុតមាំ​​របស់វិនិយោគិនមកលើ​​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុក វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន សេដ្ឋកិច្ច រួមជាមួយនឹងការ លើកទឹកចិត្ត និងជួយ សម្របសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន ដែលមានបំណង មកបណ្តាក់ទុនវិនិយោគនៅ កម្ពុជាប្រកបដោយភាពជឿជាក់និងមានទំនុកចិត្តខ្ពស់។

សម្តេចកិត្តិសង្គហបណ្ឌិត បានស្នើឲ្យក្រុមហ៊ុនត្រូវផ្តល់សេវាកម្ម​​ដល់អតិថិជន ប្រក​បដោ​យការទទួលខុសត្រូវ ​ធានាសោភ័ណភាព ​គុណភាព និងប្រណិតភាព និងត្រូវ គោរពទៅតាមលិខិតបទដ្ឋាននានា ដូចជា ៖ ​ច្បាប់សំណង់ និងច្បាប់វិនិយោគរបស់ ព្រះរាជាណាចក្រកម្ពុជា និងមានកាតព្វកិច្ចបង់ពន្ធឲ្យបានត្រឹមត្រូវ។

សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវប្រជាពលរដ្ននៅគ្រប់ទីកន្លែង គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវចូលរួមគ្រប់ រូបភាព ក្នុងការគោះជួង ទូងស្គរព្រមៗ គ្នានៅថ្ងៃទី៥ ខែសីហា  ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើក ការដ្ឋាន គម្រោង ព្រែកជីកហ្វូណន តេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្តួចផ្តើម របស់គំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›គម្រោងបុរីអឹមអិល បើកលក់ជាផ្លូវការ នឹងចូលរួមប្រែក្លាយមុខមាត់ ខេត្តព្រះសីហនុ កាន់តែមានភាពទាក់ទាញ ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថ្លែងនូវការអបអរសាទរ និងកោតសសើរចំពោះក្រុមហ៊ុន អឹមអិល មង្គលរៀលធី ឯ.កនិងក្រុមហ៊ុ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…