ក្រុម DELI-ZONE ជប៉ុន ជាប់ចិត្តលើប្រទេសកម្ពុជា

Date:

ភ្នំពេញ៖ DELI-ZONE ជាក្រុមរាំច្រៀងដែលមានសមាជិកស្រី ៤នាក់ របស់ប្រទេសជប៉ុន បានសម្រេចចិត្តជ្រើសរើសប្រទេសកម្ពុជា ក្នុងចំណោមប្រទេសជាមាជិកអាស៊ាន ថតចម្រៀងកាយវិការ(MV)ថ្មី ពោលគឺបទ “WOMAN POWER” ជាលើកទីពីរ ដោយហេតុពួកគេយល់ឃើញកម្ពុជាប្រទេសមានភាពទាក់ទាញសម្បូរទៅដោយតំបន់ទេសចរណ៍ វប្បធម៌ប្រពៃណីល្អៗ។ តាមរយៈMVនេះពួកគេរំពឹងថានឹងធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

បទ “WOMAN POWER” ជាប្រភេទបទចម្រៀងដែល​និយាយអំពីភាពរឹងមាំ ,សេរីភាព , សិទ្ធិ និងភាពឯករាជ្យរបស់ស្រ្តី ។ MVនេះនឹងចេញផ្សាយផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ DELI-ZONE សង្ឃឹមថា តាមរយៈបទភ្លេងតន្រ្តីនេះនឹងផ្សារភ្ជាប់ជាស្ពានរវាងទំនាក់ទំនង និងសិល្បៈវប្បធម៌ប្រពៃណីប្រទេសទាំងពីរ កាន់តែល្អប្រសើរថែមទៀត។ ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា នៅរាត្រីថ្ងៃទី១០​​ សីហា​នេះ ក្រុមពួកគេនឹងចូលរួមសម្ដែងចម្រៀងនៅ Back Street Bar។

កត្តាដែលជំរុញឱ្យ ក្រុមDELI-ZONE ជ្រើសរើសការប្រទេសកម្ពុជា ជាកន្លែងថតបទចម្រៀង MV លើកទី២នេះ ដោយសារតែពួកគាត់បានមកដល់ប្រទេសកម្ពុជាលើកទីដំបូង ពួកគាត់មានអារម្មណ៍រំភើបនៅពេលបានឃើញប្រជាជនកម្ពុជា មានភាពរួសរាយរាក់ទាក់និងចិត្តល្អ ធ្វើឲ្យក្រុមពួកគេចងចាំក្នុងចិត្តមិនភ្លេច និងដើម្បីបង្ហាញអំពីវប្បធម៌ ប្រពៃណី ក៏ដូចជាតំបន់ទេសចរណ៍ទៅដល់ប្រទេសជប៉ុនឱ្យបានស្គាល់អំពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ក៏ដូចជាប្រទេសជាច្រើនលើពិភពលោកបានស្គាល់ពីប្រទេសកម្ពុជា តាមរយៈការថតបទចម្រៀង MV នេះ។

ក្រុម DELI-ZONE បានមកប្រទេសកម្ពុជា ជាលើកទី២ ហើយពួកគាត់ក៏បានដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ជាច្រើន។ តំបន់ទេសចរណ៍ដែលធ្វើឱ្យពួកគេទាក់អារម្មណ៍ខ្លាំងជាងនោះគឺនៅតំបន់ឆ្នេរកំពង់សោម ខេត្តព្រះសីហនុ ក្នុងកម្មវិធីបង្ហោះខ្លែងលេងនៅតាមឆ្នេរសមុទ្រ ដែលជាអនុស្សាវរីយ៍ចងចាំក្នុងចិត្តមិនអាចភ្លេច។

ពួកគេមកថតចម្រៀងកាយវិការ(MV) បទទីមួយនៅប្រទេសកម្ពុជា ប្រភេទបទមរតដើមលោកតា ស៊ីន ស៊ីសាមុត គឺបទ នោរអើយ ស្រីនោរ (Lady named “Yes or No” ) ជាមួយតារាចម្រៀងសម្ចាស់បទ “អូនអ៊ូក” គឺលោក កែវ សីហា ។ ពួកគេបានយកមក Remix ដើម្បីបង្កើតជាបទភ្លេងថ្មី។

សូមបញ្ជាក់ថា DELI-ZONE ជាក្រុមរាំច្រៀងដែលមានសមាជិកស្រី ៤នាក់ បង្កើតឡើងបានរយៈពេល៤ឆ្មាំហើយ។ ​​ក្រុមនេះមាន​មូលដ្ឋាន​នៅ​ Kyushu ប្រទេស​ជប៉ុន។ ដោយមានបទពីសោធលើវិស័យនេះច្រើនឆ្នាំ ទើបក្រុមពួកគេសម្រេចជ្រើសរើសយកប្រទេសកម្ពុជា ថតបទចម្រៀង MV លើកទី២ និងដើម្បីពង្រីកឱ្យពិភពលោកស្គាល់ពីក្រុមចម្រៀង DELI-ZONE ផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...