ក្រុមហ៊ុន Smart Axiata សម្ពោធរបាយការណ៍ចីរភាពទី 9 ដោយត្រួសត្រាយសកម្មភាព ESG នៅក្នុងព្រះរាជាណាចក្រកម្ពុជា

Date:

ភ្នំពេញ ប្រទេសកម្ពុជា – នៅថ្ងៃទី 30 ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Smart Axiata បានប្រារព្ធនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយការដាក់សម្ពោធរបាយការណ៍ចីរភាពឆ្នាំ 2023 របស់ខ្លួន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើការប្តេជ្ញាយូរអង្វែងរបស់ខ្លួនលើចីរភាព។ គំនិតផ្តួចផ្តើមនេះ ជាសក្ខីភាពនៃតួនាទីរបស់ក្រុមហ៊ុន Smart Axiata ក្នុងនាមជាអ្នកដឹកនាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងប្រទេសកម្ពុជា ដោយប្រកាន់យកចីរភាពជាគោលការណ៍ស្នូល ក្នុងការប្រកបអាជីវកម្ម។

ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក្រោមមូលបទ «បង្កើនទំនុកចិត្តសម្រាប់អនាគតប្រកបដោយចីរភាព» ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។ អ្នកចូលរួមក៏មានតំណាងមកពីក្រសួង ស្ថានទូត សភាពាណិជ្ជកម្ម ដៃគូអាជីវកម្មឯកជនល្បីៗ តំណាងពីអង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល និស្សិត និងអ្នកសារព័ត៏មានផ្សេងៗ។​ ការប្រមូលផ្តុំចម្រុះនេះជួយសម្រួលដល់ការពិភាក្សាដ៏សម្បូរបែប និងការកសាងទំនាក់ទំនងក្នុងចំណោមភាគីពាក់ព័ន្ធ ក្នុងគោលបំណងជំរុញកិច្ចសហការ ប្រកបដោយចីរភាពនៅទូទាំងប្រទេស។

លោក Ziad Shatara នាយកប្រតិបត្តិ នៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “នៅ Smart Axiata ចីរភាពត្រូវបានបង្កប់នៅក្នុងគ្រោងនៃអាជីវកម្មរបស់យើង។ វាមិនមែនជាយុទ្ធសាស្រ្តទីផ្សារទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដែលយើងប្រតិបត្តិជាប្រចាំ និងកំណត់ភាពជោគជ័យរបស់យើង។ យើងប្តេជ្ញាបង្កើតចេញជាសមិទ្ធផលជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ដោយមានការរួមបញ្ចូលគោលការណ៍ ESG ទៅក្នុងគ្រប់សកម្មភាពនៃអាជីវកម្មរបស់យើង»។

វឌ្ឍនភាពនៅក្រោមសសរស្តម្ភទាំងបួន

កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់ក្រុមហ៊ុន Smart Axiata ត្រូវបានដឹកនាំដោយសសរស្តម្ភសំខាន់ៗចំនួនបួន ស្របតាមក្រុមហ៊ុន Axiata Group​ ដែលរួមមាន ការជំរុញសង្គមឌីជីថល ការជំរុញសេដ្ឋកិច្ចបៃតង ការលើកកម្ពស់ប្រជាជន និងសហគមន៍ និងការនាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ។

ការជំរុញសង្គមឌីជីថល

នៅក្រោមសសរស្តម្ភនេះ ក្រុមហ៊ុន Smart Axiata បានបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជាតាមរយៈការវិនិយោគ  ដោយបញ្ចូលទឹកប្រាក់ចំនួន 462 លានដុល្លារជា តម្លៃបន្ថែមសរុប (Gross Value Added – GVA) ដល់កំណើនសេដ្ឋកិច្ច និងគាំទ្រការងារជាង 48,493។ ក្រុមហ៊ុនបានពង្រីកការបោះជំហានរបស់ខ្លួន ដោយផ្តល់អ៊ីន ធឺណិតល្បឿនលឿន និងមានស្ថេរភាព តាមរយៈ Smart Fiber Optic និងការដាក់ឱ្យដំណើរការ អង់តែនចំនួន 162 ដើម្បីបង្កើនគុណភាពសេវាកម្ម។ លើសពីនេះ ក្រុមហ៊ុន Smart បានសម្ពោធ “Smart for Business” ដោយផ្តល់ជូននូវដំណោះស្រាយឌីជីថលចំនួន 9 ដើម្បីជួយឱ្យអាជីវកម្មក្នុងស្រុកដំណើរការកាន់ប្រកបដោយប្រសិទ្ធភាព។

ការជំរុញសេដ្ឋកិច្ចបៃតង

ក្រុមហ៊ុន Smart Axiata បានបង្ហាញពីការប្តេជ្ញារបស់ខ្លួនក្នុងការសម្រេចបាននូវ​ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបស្មើសូន្យ​ ឬ Net-Zero​ ដោយផ្តោតលើការកាត់បន្ថយការបំភាយ Scope 1 និងកាត់បន្ថយការបំភាយ Scope 2 ទោះបីជាតម្រូវការកើនឡើងក៏ដោយ។ ក្រុមហ៊ុន Smart បង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងគំនិតផ្តួចផ្តើមគោលដៅផ្អែកលើវិទ្យាសាស្ត្រដោយការប្រមូលទិន្នន័យមូលដ្ឋានសម្រាប់ការបំភាយ Scope 3 ដែលជាការបំភាយដោយប្រយោល។ ជាងនេះទៅទៀត ក្រុមហ៊ុន Smart បានចាប់ផ្ដើមត្រួតពិនិត្យការប្រើប្រាស់ទឹក ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះការថែរក្សាបរិស្ថាន។

ការលើកកម្ពស់ប្រជាជន និងសហគមន៍

ក្រុមហ៊ុនបានធ្វើការបណ្តាក់ទុនក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់នូវការបណ្តុះបណ្តាលលំដាប់ពិភពលោក និងការលើកកម្ពស់ភាពចម្រុះ សមធម៌ និងបរិយាប័ន្ន ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន 36% ជាស្រ្ដី។ ដោយមានបុគ្គលិកមកពីជាង 10 ប្រទេសផ្សេងៗគ្នា Smart ពិតជាលើកកម្ពស់បរិយាកាសពហុវប្បធម៌នៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុននេះក៏សម្រេចបាននូវពិន្ទុ​ 84% នៅក្នុងការស្ទង់មតិបុគ្គលិក ដែលមានការវាយតម្លៃពីភាគីទីបី។ ដើម្បីលើកកម្ពស់សហគមន៍ ក្រុមហ៊ុន Smart បានបណ្តាក់ទុនចំនួន 566,892 ដុល្លារអាមេរិក រួមបញ្ចូលពីលើប្រាក់បរិច្ចាគ 1% នៃចំណូលសរុបរបស់ខ្លួន ដល់មូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) ដោយផ្តោតលើការអប់រំ ជំនាញឌីជីថល និងកម្មវិធី STEM និងបានផ្ដល់ផលដល់បុគ្គល 135,189 ​នាក់។

នាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ

ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនលើសុវត្ថិភាពរបស់អិតិថជន ក្រុមហ៊ុន Smart បានដាក់នូវវិធានការសុវត្ថិភាព ដូចជា Next Generation Signaling Firewall  ដើម្បីការពារអតិថិជន និងទិន្នន័យអាជីវកម្ម។ ក្រុមហ៊ុនមានអភិបាលកិច្ចដ៏តឹងរ៉ឹង ដើម្បីប្រឆាំងអំពើពុករលួយ ការស៊ីសំណូក ការរំលោភសិទ្ធិមនុស្ស ព្រមទាំងមានការរាយការណ៍ទិន្នន័យ ESG ប្រកបដោយតម្លាភាព ដើម្បីបង្កើនទំនុកចិត្តរបស់ភាគីពាក់ព័ន្ធ។

ជាមួយនឹងការចេញផ្សាយរបាយការណ៍នេះ ក្រុមហ៊ុន Smart Axiata បានដើរតួជាគំរូមួយនៅក្នុងការអនុវត្ត ESG ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាសាជីវកម្មដែលមានទំនួលខុសត្រូវខ្ពស់ មានការប្តេជ្ញាចំពោះប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយតម្លាភាព និងក្រមសីលធម៌។ Smart ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុននានានៅប្រទេសកម្ពុជា ចាប់យកចីរភាពជាកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ និងបង្កើតជាអត្ថប្រយោជន៍ដល់សហគមន៍។

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រុមហ៊ុន Smart Axiata សម្ពោធរបាយការណ៍ចីរភាពទី 9 ដោយត្រួសត្រាយសកម្មភាព ESG នៅក្នុងព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ ប្រទេសកម្ពុជា – នៅថ្ងៃទី 30 ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Smart Axiata បានប្រារព្ធនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយការដាក់សម្ពោធរបាយការណ៍ចីរភាព…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…