ក្រុមហ៊ុន Vietjet បង្ហាញពីកំណើនប្រាក់ចំណូល និងប្រាក់ចំណេញ ស្របពេលមានការពង្រីក ផ្លូវហោះហើរយ៉ាងឆាប់រហ័ស

Date:

ភ្នំពេញ៖ ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ ដែលខ្លួនបានធ្វើសវនកម្ម សម្រាប់ឆមាសទីមួយនៃឆ្នាំ 2024 (H1/2024) ហើយបានបង្ហាញពីកំណើនប្រាក់ចំណូល និងប្រាក់ចំណេញជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមរបាយការណ៍ចុងក្រោយ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 33.862 ពាន់ពាន់លានដុង (ប្រហែល 1.37 ពាន់លានដុល្លារ) ក្នុងរយៈពេល 6 ខែដំបូងឆ្នាំ 2024 ដែលខ្ពស់ជាងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើបន្តិច។ ប្រាក់ចំណេញមុនពន្ធ ត្រូវបានកត់ត្រាក្នុងចំនួន 1.166 ពាន់ពាន់លានដុង (ប្រហែល 47.38 លានដុល្លារ) ដែលជាការកើនឡើងយ៉ាងខ្លាំងរហូតដល់ 688% ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រុមហ៊ុន Vietjet បានបង្ហាញពីប្រាក់ចំណូលរួមឆមាសទីមួយនៃឆ្នាំ 2024 ចំនួន 34.030 ពាន់ពាន់លានដុង (ប្រហែល 1.38 ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធសរុបជាង 1 ពាន់ពាន់លានដុង (ប្រហែល 40.63 លានដុល្លារ) ដែលតំណាងឱ្យការកើនឡើង 15% និង 307% ពីមួយឆ្នាំទៅមួយឆ្នាំ។

គិតត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Vietjet បានកើនឡើងដល់ជាង 92.205 ពាន់ពាន់លានដុង (ប្រហែល 3.74 ពាន់លានដុល្លារអាមេរិក)។ អនុបាតបំណុលធៀបទៅនឹងទ្រព្យសកម្មនៅតែស្ថិតក្នុងរង្វង់ 2.16 ធៀបនឹងមធ្យមភាគសកលចំនួន 5។ សមាមាត្រសាច់ប្រាក់ឈរនៅលំដាប់ 1.39 ដែលស្ថិតក្នុងជួរដ៏ល្អសម្រាប់ឧស្សាហកម្មអាកាសចរណ៍។

យោងតាម Saigon Ratings ដែលជាស្ថាប័នវាយតម្លៃឥណទានឯករាជ្យ Vietjet បានផ្តល់ចំណាត់ថ្នាក់ឥណទានរយៈពេលវែងនៃ “vnBBB-” ថានឹងមាន “ស្ថិរភាពល្អ” នៅពេលអនាគ។ ដោយសារការងើបឡើងវិញនៃតម្រូវការ ធ្វើដំណើរដ៏គួរឱ្យកត់សម្គាល់ របស់ក្រុមហ៊ុនអាកាសចរណ៍ និងការត្រៀមរៀបចំផែនការអនាគតពេញមួយឆ្នាំ 2022 និង 2023 ក្រុមហ៊ុន Vietjet ត្រូវបានគេរំពឹងថានឹងសម្រេចបាននូវការ អភិវឌ្ឍន៍ឈានមុខគេកាន់តែលឿន និងប្រកបដោយចីរភាពក្នុងរយៈពេលមធ្យម និងវែង។

ក្នុងឆមាសទីមួយនៃឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានបង់ពន្ធសរុបចំនួន 3.687 ពាន់ពាន់លានដុង (ប្រហែល 146.78 លានដុល្លារអាមេរិក) ជាពន្ធដោយផ្ទាល់ និងប្រយោល។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន 13.1 លាននាក់នៅលើជើងហោះហើរប្រកបដោយសុវត្ថិភាពជាង 70,000 ជើង នៅក្នុងឆមាសទី១នៃឆ្នាំ 2024។ ចំនួនអ្នកដំណើរអន្តរជាតិបានកើនឡើងដល់ 5,5 លាននាក់ ខណៈដែលចំនួនជើងហោះហើរអន្តរជាតិលើសពី 28,300 កើនឡើង 52% និង 43% ពីមួយឆ្នាំទៅមួឆ្នាំ។ តាមរយៈបរិមាណអ្នកដំណើរដ៏ច្រើន បានធ្វើឱ្យ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ ខាងវិស័យដឹកជញ្ជូនតាមអាកាស។

Vietjet មានប្រតិបត្តិការតាមផ្លូវជាង 149 ផ្លូវហោះហើរ នៅទូទាំងប្រទេសវៀតណាម និងលើសពីនេះ រួមទាំងផ្លូវក្នុងស្រុកចំនួន 38 និងផ្លូវអន្តរជាតិចំនួន 111។ ក្រុមហ៊ុនអាកាសចរណ៍ ដែលជាក្រុមហ៊ុនទទួលបានពានរង្វាន់ បានដាក់ឱ្យដំណើរការផ្លូវហោះហើរ សៀមរាប-ហាណូយ ក្នុងបណ្តាញរបស់ខ្លួនចាប់តាំងពីចុងឆ្នាំ 2023 ដោយផ្តល់ឱ្យអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជានូវឱកាស ទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ ផ្លូវហោះហើរដ៏ទូលំទូលាយនេះ ទៅកាន់ទីតាំងនានានៅទូទាំងអាស៊ី និងអូស្ត្រាលី។

ជាមួយកងយន្តហោះជាង 105 គ្រឿង (រួមទាំងយន្តហោះ Vietjet ប្រទេសថៃ) ក្រុមហ៊ូន Vietjet កំពុងពង្រីកបណ្តាញហោះហើរ ឆ្លងទ្វីបយ៉ាងសកម្មរបស់ខ្លួន តាមរយៈការអភិវឌ្ឍកងនាវាអាកាសចរថ្មី ទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus បានចុះហត្ថលេខាលើការបញ្ជាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន 20 គ្រឿង ដែលមានតម្លៃរហូតដល់ 7.4 ពាន់លានដុល្លារអាមេរិក នៅក្នុងកម្មវិធីពិព័រណ៍យន្តហោះអន្តរជាតិ Farnborough។

ដោយប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស អាកាសចរណ៍ឱ្យស្របតាមស្តង់ដារអន្តរជាតិ Vietjet Aviation Academy (VJAA) បានក្លាយជាដៃគូបណ្តុះបណ្តាលវិជ្ជាជីវៈ របស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។

ក្រុមហ៊ុន Vietjet កំពុងត្រួសត្រាយការស្រាវជ្រាវលើការអភិវឌ្ឍន៍ និងការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ ប្រកបដោយចីរភាព (SAF) ក្នុងគោលបំណងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ បៃតងឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងធ្វើសកម្មភាពនានាទាក់ទងនឹង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

Vietjet ត្រូវបានទស្សនាវដ្ដីហិរញ្ញវត្ថុអន្តរជាតិអន្តរជាតិ ហិរញ្ញវត្ថុឈានមុខគេរបស់ ពិភពលោកផ្តល់កិត្តិយសជា “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់តម្លៃសំបុត្រ សំរម្យល្អបំផុតនៅអាស៊ីអាគ្នេយ៍” និង “ការគ្រប់គ្រងហិរញ្ញវត្ថុល្អបំផុត-ក្នុងវិស័យអាកាសចរណ៍-វៀតណាម”។ ហើយក៏បានទទួលស្គាល់ដោយក្រុមហ៊ុន AirlineRatings ថាជា “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់តម្លៃសេវា ដឹកអ្នកដំណើរសំរម្យបំផុត” និង “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាបដិសណ្ឋារកិច្ច តម្លៃសំរម្យបំផុតនៅលើយន្តហោះ” និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលបានចុះក្នុងបញ្ជីក្នុងក្រុមហ៊ុនល្អបំផុត ក្នុងចំណោមក្រុមហ៊ុនចំនួន 50 របស់ Forbes នៅវៀតណាមក្នុងឆ្នាំ 2024 ។

ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ទទួលបានពានរង្វាន់ចំនួនពីរដឹងពីកម្មវិធី World Travel Awards 2024 ដែលបានដាក់ឈ្មោះថា “ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ របស់អាស៊ីលើបទពិសោធន៍ បម្រើសេវាអតិថិជនល្អ” និង “ឈានមុខគេរបស់អាស៊ីលើកម្មវិធី ផ្តល់រង្វាន់អាកាសចរណ៍ល្អ” ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតពេញមួយសប្តាហ៍​ ដើម្បីផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជា “អរគុណខ្លួនឯង”

ភ្នំពេញ៖​ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ – រដូវកាលពីធីបុណ្យចូលឆ្នាំថ្មីកំពុងខិតជិតមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជាឱ្យទទួលបានការឈប់សម្រាកលំហែកាយដ៏រីករាយ...

សាប៊ូវីសូពិសេស សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាផ្តល់នូវកញ្ចប់ថវិកាជូនសិស្សានុសិស្សឆ្នើមចំនួន ២៥រូប

ភ្នំពេញ៖ សិស្សានុសិស្សនិទ្ទេស A ចំនួន ២៥រូប ទទួលបានកញ្ចប់ថវិកាសម្រាប់គាំទ្រការសិក្សាថ្នាក់មហាវិទ្យាល័យពីសាប៊ូវីសូពិសេស ដែលជាម៉ាកផលិតផលនៃក្រុមហ៊ុនយូនីលឹវើ កម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាល...

vivo V60 Lite បានមកដល់កម្ពុជាហើយ រចនាឡើងសម្រាប់ការកម្សាន្តគ្មានដែនកំណត់

កម្ពុជា ខែវិចិ្ឆកា ឆ្នាំ២០២៥ — ក្រុមហ៊ុន vivo បានប្រកាសចេញផ្សាយស្មាតហ្វូន V60 Lite...

Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា

នៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ជាកន្លែងដែលជីវិតប្រចាំថ្ងៃ នៅតែប្រឈមមុខនឹងការខ្វះខាតជាច្រើន រថយន្តក្រុមបច្ចេកទេសដែលមានឡូហ្គោ Metfone បានបើកបរឆ្លងកាត់ផ្លូវរដិបរដុបយ៉ាងយកចិត្តទុកដាក់។ ពួកគេមកដល់មិនត្រឹមតែដើម្បីសាងសង់ស្ថានីយ៍សេវា ឬទាញខ្សែកាបប៉ុណ្ណោះទេ ប៉ុន្តែដើម្បីនាំមកនូវក្តីសង្ឃឹម...