ហុងដា ឌ្រីមស៊េរីថ្មី​ បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌ ធ្វើឲ្យមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង

Date:

កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន ហុងដា អិន ស៊ី អិច បានរៀបចំមហាព្រឹត្តការណ៍សម្ពោធជាផ្លូវការនៅម៉ូតូ ហុងដា  Dream ស៊េរីថ្មីរបស់ខ្លួនដែលពោរពេញ ដោយភាពប្រណិតឥតខ្ចោះ ។

គួរបញ្ជាក់ឲ្យឃើញថា Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃ ប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។

ដោយមានការគាំទ្រពីសំណាក់ អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្រុមហ៊ុនបានបង្ហាញនៅវត្តមាន​ Honda DREAM ដែលមានការផ្លាស់ប្តូរថ្មីកាន់តែប្រណិត ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “EMPOWER TOMORROW” ដែលបានបង្ហាញពីការរួមបញ្ចូល នៃភាពប្រណីតឥតខ្ចោះ និង ភាពអង់អាចមោះមុត នឹងនាំយើងឆ្ពោះទៅមុខជានិច្ច បង្កើតនូវស្នាដៃថ្មីប្រកបដោយ គុណតម្លៃជាទីមោទនៈ។

យើងឃើញថា Honda DREAM ស៊េរីថ្មី នៅតែរក្សាភាពប្រណីតតាមរយៈ ការរចនានូវតែមថ្មីដែលរួមបញ្ចូលគ្នា ដោយធាតុផ្សំដ៏មានតម្លៃ មាស  ផ្លាទីនឹម និងចំណិតពេជ្របែប ៣ជ្រុង ។

លោក បេ​ន កៀ​ស្រ៊ី​ថា​ណា​កន (Ben Kiasrithanakorn), ប្រធាន​ក្រុមហ៊ុន N.C.X បាន​មានប្រសាសន៍ថា ជាការពិតណាស់ Honda Dream តែងតែទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងបេះដូងប្រជាជនកម្ពុជា។

ហើយឆ្នាំនេះ កាន់តែពិសេស មិនត្រឹមតែការចនាដ៏ប្រណីត តែ Honda Dream សេរីថ្មី កាន់តែពិសេសជាមួយនឹង កម្លាំងម៉ាស៊ីនកាន់តែខ្លាំង និង ស្ទុះល្អ ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ទៅ លើតម្រូវការរបស់អតិថិជន យើងជឿថា ការអភិវឌ្ឍថ្មីនេះ នឹងបំពេញតម្រូវការរបស់អតិថិជន បានយ៉ាងពេញលេញ។

ក្នុងនោះផងដែរយើងសង្កេតឃើញថា មហាព្រិត្តិការណ៌ដ៏អស្ចារ្យនេះ ក៏បានបង្ហាញនូវវត្តមានអ្នកតំណាងផលិតផល Honda Dream ស៊េថ្មី​ គឺរាជនីក្រមា កញ្ញា មាន សូនីតា និងកីឡាប្រដាល់ពោរពេញដោយសមត្ថភាព លោក អេ អាម៉ារីន ភូថង ធ្វើឱ្យអតិថិជនមានការភ្ញាក់ផ្អើល និងស្ញើចសរសើរ ក៏ដូចចាប់អារម្មណ៍ជាខ្លាំងលើវត្តមានអ្នកទាំងពីរ។

អតិថិជន​ទាំងអស់​អាច​រក​ទិញ​ បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ នៅ​ទូទាំងប្រទេសចាប់ពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ​តទៅ​។​

​លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922

Web : https://www.ncxhonda.com/motorcycles/kh/AND125MDS_CA

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ហុងដា ឌ្រីមស៊េរីថ្មី​ បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌ ធ្វើឲ្យមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមហ៊ុន ហុងដា អិន ស៊ី អិច បានរៀបចំមហាព្រឹត្តការណ៍សម្ពោធជាផ្លូវការនៅម៉ូតូ ហុងដា  Dream ស៊េរីថ្មីរ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…