ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខរថយន្ដ JETOUR របស់ក្រុមហ៊ុន KNN Cambodia

Date:

ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) បានរៀបចំនូវសន្និសីទសារព័ត៌មាន ស្តីពីការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR ពីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងផ្សព្វផ្សាយ និងប្រកាសជាសាធារណៈ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែល របស់ម៉ាក JETOUR របស់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នៅប្រទេសកម្ពុជា ។

សន្និសីទសារព័ត៌មាននៅទីស្នាក់ការក្រុមហ៊ុន នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ ធ្វើឡើងក្រោមវត្តមានលោក អ៉ឹង ម៉ុយហ្គិច នាយកប្រតិបត្តិនៃក្រុមហ៊ុន JETOUR Cambodia, លោកស្រី នុត រ័ត្នចិត្រា ជំនួយការប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន KNN Cambodia និងលោក Zhang Ming (Gary) អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Jetour Auto ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន និងអ្នកសារព័ត៌មានជាច្រើនផងដែរ ។

យោងតាមលិខិតកត់ត្រាទទួលស្គាល់ សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខលេខ ៣១៤៩ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលស្គាល់ ក្រុមហ៊ុន KNN Cambodia គឺជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ នាំចូលចែកចាយនូវរថយន្ត គ្រឿងបន្លាស់ និងសេវាកម្មម៉ាក JETOUR គ្រប់ម៉ូដែលទូទាំងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ ក្នុងការប្រើប្រាស់ ឬចាត់ចែងផ្តល់សិទ្ធិប្រើប្រាស់ ផ្សព្វផ្សាយ និងការលើកស្លាកសញ្ញា JETOUR នៅប្រទេសកម្ពុជា ។

លោក អ៉ឹង មុយហ្គេច បានគូសបញ្ជាក់ថា “ក្រុមហ៊ុន KNN Cambodia គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR តែមួយគត់នៅកម្ពុជា ។ ដូចនេះសម្រាប់អ្នកនាំចូល និងចែកចាយរថយន្ត JETOUR ខុសច្បាប់ ក្រុមហ៊ុន KNN Cambodia នឹងសហការជាមួយអាជ្ញាធរ និងក្រសួងមានសមត្ថកិច្ច អនុវត្តន៍នីតិវិធីផ្លូវច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយដែលរំលោភបំពានលើសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន KNN Cambodia» ។

លោកបន្ថែមទៀតថា JETOUR គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chery Holding ដែលបានបង្កើតដំបូងកាលពីឆ្នាំ១៩៩៧ ហើយត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនយក្សទាំង ៥ របស់ចិន ដែលមានប៉ាតង់បច្ចេកវិទ្យាដល់ទៅ ២៥,០០០មុខ ជំនាញខាងផលិតរថយន្ដ និងម៉ាស៊ីន ពិសេសឆ្នាំ២០១២ Chery Holding បាន Join Venture ជាមួយម៉ាកយីហោរថយន្ដប្រណីតដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ ក្រោមភាគហ៊ុន ៥០% ម្នាក់ ក្នុងការផលិត និងដំឡើងរថយន្ដសម្រាប់ចែកចាយទូទាំងពិភពលោក ។

ដូច្នេះម៉ាកសញ្ញា JETOUR នេះ គឺផលិតឡើងដោយបច្ចេកវិទ្យាអាល្លឺម៉ង់ គុណភាពអាល្លឺម៉ង់ ហើយក៏កំពុងតែឆ្លើយតបនឹងនិន្នាការនៃការប្រើប្រាស់របស់អតិថិជន JETOUR គឺជាម៉ាកសញ្ញា តំណាងឲ្យភាពស៊ីវិល័យ បច្ចេកវិទ្យាវ័យឆ្លាត និងតម្លៃសមរម្យ សម្រាប់ទីផ្សារថយន្ដកម្ពុជា ។ បច្ចុប្បន្នក្រុមហ៊ុន KNN បាននាំចូលផ្ដាច់មុខរថយន្ដ JETOUR ជាច្រើនម៉ូដែលមានដូចជា Dashing, T2, X50, X70, X70 Pluses, X90, X95 និងម៉ូដែលថ្មីៗជាច្រើនទៀត នាពេលខាងមុខ ។ លោក អ៉ឹង ម៉ុយហ្គិច បន្ថែម ។

ឆ្លៀតឱកាសនោះ លោក Zhang Ming បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត JETOUR ស្ថិតក្រោមក្រុមហ៊ុន Chery Holding Group គឺជាសម្ព័ន្ធក្រុមហ៊ុនដែលនាំចេញរថយន្តច្រើនជាងគេ Top 2 ទូទាំងពិភពលោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាជាពិសេសទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក បានចាប់ផ្តើមបោះជំហ៊ានចូលទីផ្សារកម្ពុជាជាផ្លូវការនាចុងឆ្នាំ២០២៣ នេះ តាមរយៈការផ្តល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខទៅក្រុមហ៊ុន KNN Cambodia ។

លោកបន្ថែមថា ការជ្រើសរើសក្រុមហ៊ុន KNN Cambodia ជាក្រុមហ៊ុនផ្តាច់មុខនេះ JETOUR AUTO គឺបានសិក្សាយ៉ាងល្អិតល្អន់ និងតឹងរឹងបំផុតទៅលើគុណសម្បត្តិរបស់ក្រុមហ៊ុនដែលជាដៃគូសហការ ក្នុងនោះដែរ KNN គឺជាក្រុមហ៊ុនដែលមានកិត្យានុភាព និងបទពិសោធន៍ច្រើនជាង២០ឆ្នាំលើការចែកចាយគ្រឿងចក្រធុនធ្ងន់នៃកម្ពុជា ក៏ជាក្រុមហ៊ុនដែលពោលពេញដោយទំនួលខុសត្រូវទៅលើការផ្តល់សេវាធានា គ្រឿងបន្លាស់ ការបំពេញចិត្ត និងរក្សាគុណភាពខ្ពស់ទៅអតិថិជន ។

គួរដឹងថា រាល់ការជាវរថយន្ត JETOUR ចេញពី JETOUR Cambodia អតិថិជននឹងទទួលបាននូវទំនុកចិត្តពីប្រភពនៃរថយន្តគឺព្រោះថា ក្រុមហ៊ុន KNN Cambodia មានការសិក្សាស៊ីជម្រៅ និងជ្រើសយក Spec រថយន្តដែលតម្រូវនឹងស្ថានភាពផ្លូវ និងអាកាសធាតុប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការធានាស្តង់ដារខ្ពស់ពីរោងចក្រ JETOUR ដល់ទៅ ៥ឆ្នាំ ឬ ១៥ម៉ឺនគីឡូ។ ជាពិសេសអតិថិជន និងទទួលបាននូវការធានាសេវាកម្មក្រោយការលក់យ៉ាងត្រឹមត្រូវបំផុតពី Jetour Cambodia ជាមួយនូវប្រព័ន្ធឆែកលេខ VIN រថយន្ត និងប្រព័ន្ធស្កេនជួសជុលដោយបច្ចេកវិទ្យាខ្ពស់បំផុត (High Tech) ការប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ ក្រុមជាងបច្ចេកទេសជំនាញដែលបណ្តុះបណ្តាល និងទទួលស្គាល់ដោយ JETOUR ទាំងនេះគឺដើម្បីធានាអោយបាននូវគុណភាពនៃការប្រើប្រាស់ ការធានា និងទំនុកចិត្តនៃការបើកបររបស់អ្នកប្រើប្រាស់ ។

ដើម្បីជួយសម្រួលដល់អតិថិជន ក្នុងការទិញរថយន្ត JETOUR គ្រប់ម៉ូដែល អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន ឬធនាគារដៃគូ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័សនៅទីតាំងផ្ទាល់ ជាពិសេសដើម្បីបអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុនក៏នឹងមានប្រូម៉ូសិនបញ្ជុះតម្លៃ ២០០០ដុល្លា ព្រមទាំងកាតសាំងបន្ថែមចំនួន ៥០០ដុល្លារទៀត ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 𝟎17 713 713 ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខរថយន្ដ JETOUR របស់ក្រុមហ៊ុន KNN Cambodia ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) បានរៀបចំនូវសន្និសីទសារព័ត៌មាន ស្តីពីការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR ពីក្រសួងពាណ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…