គម្រោងបុរីថ្មីមួយ ត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង

Date:

ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML GLORY CHREY THOM) ដែលផ្តោតទៅលើការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះ និងតម្លៃសមរម្យ ស្របតាមស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចក្នុងតំបន់។

ជាមួយនឹងទស្សនវិស័យច្បាស់លាស់ មានទុនរឹងមាំ គម្រោង អឹមអិល គ្លូរី ជ្រៃធំ ជាគម្រោងថ្មីទី៨របស់ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក។

បើទោះបីជាស្ថានភាពទីផ្សារបុរីនៅរាជធានីភ្នំពេញមិនសូវអំណោយផលលើទីផ្សារ ប៉ុន្តែក្រុមហ៊ុនអឹមអិល មង្គល រៀលធី ឯ.ក បានសម្រេចបន្តវិនិយោគទុនជាច្រើនលានដុល្លារនៅតំបន់ខាងលើ បន្ទាប់ពីសិក្សាពីទីផ្សារ និងលក្ខខណ្ឌក៏ដូចជាភាពអំណោយផលនៃសក្តានុពលតំបន់។

គម្រោងបុរីនេះ នឹងបើកលក់ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ តទៅ។
គម្រោង អឹមអិល គ្លូរី ជ្រៃធំ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានបែបស្ថាបត្យកម្មទំនើបទាន់សម័យដំបូងគេបង្អស់នៅក្នុងទឹកដីក្រុងសំពៅពូន ខេត្តកណ្តាល ដោយបានឆ្លងកាត់ការសិក្សាពីតម្រូវការរបស់អតិថិជន និងទីផ្សារបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ការអភិវឌ្ឍន៍គម្រោងបុរីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 21A ក្នុងភូមិកំពុងថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ទីតាំងគម្រោង៖ https://maps.app.goo.gl/dKEYtnXxVnSx71247?g_st=ipc

ដោយផ្តោតទៅលើតម្រូវការរបស់អតិថិជន គម្រោងបុរីបានសាងសង់ជម្រើសម៉ូដផ្ទះប្រណីត និងទំនើបទាន់សម័យពីរប្រភេទគឺ អិលវីឡា (L Villa) និង អឹមវីឡា (M Villa)។

លក្ខណៈពិសេសគឺ ទីតាំងមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់ ម៉ូដផ្ទះថ្មីស្រឡាងប្រចាំឆ្នាំ២០២៦ ផ្សាភ្ជាប់ការរស់នៅទៅនឹងធម្មជាតិដែលមិនអាចខ្វះបាន និងផ្តល់ជូននូវបទពិសោធន៍រស់នៅថ្មីកាន់តែអស្ចារ្យជាងមុន។ គម្រោង អឹមអិល គ្លូរី ជ្រៃធំ មានអាជ្ញាប័ណ្ណសាងសង់ដែលធានាជូននូវលក្ខណៈបច្ចេកទេស គុណភាព និងសោភណ្ឌភាព ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ផ្លូវថ្នល់ខ្វាត់ខ្វែងធំទូលាយ ដើមឈើ សួនរុក្ខជាតិបៃតងស្រស់បំព្រង កន្លែងក្មេងលេងកម្សាន្ត អមដោយទេសភាពដ៏ស្រស់ត្រកាលនៃដងទន្លេបាសាក់ និងក្លឹបហាត់ប្រាណ ដែលធ្វើឲ្យការរស់នៅកាន់តែមានផាសុកភាព ភាពសុខដុមរមនា និងស្របទៅតាមបរិបទនៃការរស់នៅបែបសហសម័យ។

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក / ML Mongkul Realty Co., Ltd. ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៨។

អតិថិជនអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា៖

មិនត្រឹមតែផ្តោតលើការអភិវឌ្ឍន៍គម្រោងបុរី ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បាននឹងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យ និងមានគុណភាពរឹងមាំគង់វង្សយូរអង្វែងជូនដល់ប្រជាពលរដ្ឋ ក្នុងន័យចូលរួមគាំទ្រគោលនយោបាយអភិវឌ្ឍន៍លំនៅឋានរបស់រាជរដ្ឋាភិបាល។

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតលើផ្លូវ១១៥ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងបុរីធំៗចំនួន៨ ដូចជា៖
១. គម្រោង អឹមអិល វិមាន មង្គល ដែលស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះវីឡាកូនកាត់ និងលីងហៅស៍។
២. គម្រោង ដឹ អឹមអិល ផាក ដែលស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។
៣. គម្រោង ដឹ អឹមអិល វីឡា ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងផ្ទះអាជីវកម្ម។
៤. គម្រោង អឹមអិល ធារ៉ា ដែលស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះ វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍។
៥. គម្រោង អឹមអិល ហ្រ្គីន លែន ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ A អិចអិលវីឡា អិលវីឡា វីឡារីលែក វីឡាទោល និងផ្ទះអាជីវកម្ម។
៦. គម្រោង អឹមអិល ក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្តល់ជូនជាប្រភេទផ្ទះ អិលវីឡា អឹមវីឡា និងហ្សបហៅស៍។
៧. គម្រោង អឹមអិល ស៊ីននឺរី ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ ហ្រ្គេន អិចអិលវីឡា អិចអិលវីឡា ហ្រ្គេន អិលវីឡា ហ្រ្គេន អឹមវីឡា និងហ្សបហៅស៍។
៨. គម្រោង អឹមអិល គ្លូរី ជ្រៃធំ ដែលស្ថិតនៅក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះ អិលវីឡា និងអឹមវីឡា៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›គម្រោងបុរីថ្មីមួយ ត្រៀមបង្ហាញខ្លួននៅតំបន់ជ្រៃធំ ជិតច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាម កន្លែងដែលកំពុងមានភាពរីកចម្រើនខ្លាំង ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...