នាគព័ន្ធ ហូមសេនធឺ និមិត្តរូបនៃហាងលក់គ្រឿងសង្ហារិមប្រណីតឈានមុខគេជាង ៣០ឆ្នាំ កំពុងមានព្រឹត្តិការណ៍លក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ រហូតដល់ ៥០% “MID YEAR MEGA SALES”

Date:

រាជធានីភ្នំពេញ៖ សម្រាប់លោកអ្នកដែលកំពុងស្វែងរកគ្រឿងសង្ហារិមសម្រាប់តុបតែងក្នុងគេហដ្ឋាន អោយមានភាពស៊ីវិល័យ និងប្រកបដោយឧត្តមភាព នៅ នាគព័ន្ធ ហូមសេនធឺ (Neak Poan Home Center) គឺជាជម្រើសដំបូងគេដែលមិនអាចរំលងបាន។

យើងឈរជើងយ៉ាងរឹងមាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង ៣០ឆ្នាំមកហើយនៅក្នុងទីផ្សារកម្ពុជា ដែលមានអគារផ្ទាល់ខ្លួនកម្ពស់ ៧ជាន់ មានផ្ទៃក្រឡាតាំងបង្ហាញផលិតផលយ៉ាងធំទូលាយជាង ៤,០០០ ម៉ែត្រការ៉េ និងបានក្លាយជាមជ្ឈមណ្ឌលលក់គ្រឿងសង្ហារិមដ៏ធំ និងជាទីទុកចិត្តបំផុតនៅក្នុងរាជធានីភ្នំពេញ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅបែបទំនើប និងការកើនឡើងនៃលំនៅឋានកម្រិតខ្ពស់ នាគព័ន្ធ ហូមសេនធឺ បាននាំចូលគ្រឿងសង្ហារិមលំដាប់ថ្នាក់អន្តរជាតិ (One-Stop Furniture Experience) ដើម្បីផ្តល់ជូននូវដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់គេហដ្ឋាន ការិយាល័យ រីសត និងគម្រោងអចលនទ្រព្យនានាក្នុងប្រទេសកម្ពុជា។

ឧត្តមភាពនៃម៉ាកសញ្ញាល្បីៗលំដាប់ពិភពលោក
អ្វីដែលធ្វើឱ្យ នាគព័ន្ធ ហូមសេនធឺ មានភាពលេចធ្លោ និងខុសប្លែកពីគេ គឺការនាំចូល និងចែកចាយផ្តាច់មុខនូវគ្រឿងសង្ហារិមម៉ាកល្បីៗ ដែលមានគុណភាពខ្ពស់ និងមានរចនាបថលេចធ្លោ (Premium Design & High-End Quality) ពីបណ្តាប្រទេសផ្សេងៗជាច្រើនទាំងពីខាងប៉ែកអឺរ៉ុប និងអាស៊ីផងដែរដែលរួមមាន៖ ប្រេន Ethen Allen មកពីសហរដ្ឋអាមេរិក, ប្រេន​ Domicil ជាប្រេនពីប្រទេសអាល្លឺម៉ង់ ប្រេន Homestolife ជាប្រេនពីប្រទេសសិង្ហបុរី និងមានប្រេនជាច្រើនទៀតមកពីប្រទេស អ៊ីតាលី, តួគី ម៉ាឡេស៊ី និងចិនជាដើម ដែលរាល់ផលិតផលនីមួយៗ សុទ្ធសឹងតែជាម៉ូតល្បី និងគុណភាពខ្ពស់ ចាប់ពីឈុតសាឡុងស្បែកលំដាប់ Premium, ឈុតតុបាយ, គ្រែគេង, គ្រឿងសង្ហារិមសម្រាប់កុមារ, រហូតដល់គ្រឿងសង្ហារិមខាងក្រៅ (Outdoor) និងការិយាល័យ គឺសុទ្ធតែត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដើម្បីធានាបាននូវគុណភាព ផាសុកភាព ភាពធន់ និងសោភ័ណភាពយូរអង្វែង។

ក្រៅពីនោះ នាគព័ន្ធហូមសេនធឺ ក៏មានសេវាកម្មដេគ័រ និងរចនាផ្ទៃខាងក្នុងគេហដ្ឋានផងដែរ (Interior Design)
ដើម្បីបង្កើនភាពងាយស្រួលទ្វេដងជូនដល់អតិថិជន នាគព័ន្ធ ហូមសេនធឺ ក៏មានវត្តមាន Simplex Cambodia ដែលជា ប្រេន (Brand) ដ៏ល្បីផ្នែកសេវាកម្មរចនា តុបតែងលម្អផ្ទៃខាងក្នុង (Full House Customization) ប្រកបដោយវិជ្ជាជីវៈខ្ពស់។

ជាមួយ Simplex Cambodia លោកអ្នកមិនចាំបាច់បារម្ភពីការលំបាកក្នុងការរៀបចំផ្ទះឡើយ។ ចាប់ពីការប្រឹក្សាយោបល់ ការគូរប្លង់ 3D ទៅតាមទំហំជាក់ស្តែង រហូតដល់ការជ្រើសរើសគ្រឿងសង្ហារិមមកបំពេញបន្ថែម លោកអ្នកនឹងទទួលបានគេហដ្ឋានមួយដែលមានភាពស៊ីវិល័យ ស្រស់ស្អាតដូចបំណង និងមានការរៀបចំរចនាសម្ព័ន្ធដិតដល់ពីក្រុមស្ថាបត្យករជំនាញ។ នេះជាការរួមបញ្ចូលគ្នាដ៏ល្អបំផុតរវាងសេវាកម្មដេគ័រលំដាប់អាជីព និងគ្រឿងសង្ហារិមលំដាប់ប្រណីតក្នុងទីតាំងតែមួយ។

ភាពលេខធ្លោមួយទៀត នោះគឺអតិថិជនអាចធ្វើការ Customization ប្រេនតាមតម្រូវការដូចជាការដូចជាការប្តូរពណ៌ គ្រឿងសង្ហារឹមទៅតាមពណ៌ហុងស៊ុយ ប្តូរប្រភេទស្បែក/ក្រណាត់ទៅលើម៉ូដសាឡុង ទំហំ ដើម្បីឱ្យស្របទៅតាមរចនាបថផ្ទាល់ខ្លួន និងទំហំគេហដ្ឋានរបស់លោកអ្នក។ លើសពីនេះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវសេវាកម្មរចនា និងដំឡើងគ្រឿងសង្ហារិមពេញមួយផ្ទះ (Whole-Home Design Services) ផងដែរ។

ការផ្តល់ជូនពិសេសក្នុងឱកាស “MID YEAR MEGA SALES” បញ្ចុះតំលៃរហូតដល់ ៥០% កាន់តែពិសេសសម្រាប់រដូវកាលលក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំពី នាគព័ន្ធ ហូមសេនធឺ ជាឱកាសដ៏ល្អបំផុតក្នុងការផ្លាស់ប្តូរគេហដ្ឋានរបស់លោកអ្នកជាមួយនឹងប្រូម៉ូសិនពិសេសៗជាមួយការបញ្ចុះតម្លៃរហូតដល់ ៥០% លើគ្រឿងសង្ហារឹមដែលបានកំណត់មួយចំនួន បន្ថែមលើនោះក៏មានការបញ្ចុះតម្លៃលើគ្រឿងសង្ហារឹមទូទៅដូចខាងក្រោម៖
កម្មវិធីទិញច្រើន ចំណេញច្រើនលើទំនិញទូទៅ ជាមួយការបញ្ចុះតម្លៃភ្លាមៗទៅតាមទំហំវិក្កយបត្រ៖
បញ្ចុះតម្លៃ ២០% ភ្លាមៗ សម្រាប់ការជាវចាប់ពី $1,500 – $4,999
បញ្ចុះតម្លៃ ២៥% ភ្លាមៗ សម្រាប់ការជាវចាប់ពី $5,000 – $11,999
បញ្ចុះតម្លៃ ២៨% ភ្លាមៗ សម្រាប់ការជាវចាប់ពី $12,000 ឡើងទៅ
ព័ត៌មាន និងលក្ខខណ្ឌកម្មវិធី៖
កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី ០៦ មិថុនា រហូតដល់ ០៧ កក្កដា ២០២៦ នេះតែប៉ុណ្ណោះ!
ផ្តល់ជូនតែផលិតផលដែលមានស្រាប់នៅក្នុង Showroom តែប៉ុណ្ណោះ
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ទំនាក់ទំនង និងស្វែងរកទីតាំង៖
អាសយដ្ឋាន៖ អគារលេខ 705Eo មហាវិថីព្រះមុនីវង្ស (ផ្លូវ៩៣) សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម៉ោងធ្វើការ៖ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច
លេខទូរស័ព្ទ៖ +855 23 211 116
Facebook៖ https://www.facebook.com/NeakPoanHomeCentre
Instagram៖ https://www.instagram.com/neakpoanhomecentre
Telegram៖ https://t.me/neakpoanhomecentre
Website៖ https://www.nphomecenter.com

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›នាគព័ន្ធ ហូមសេនធឺ និមិត្តរូបនៃហាងលក់គ្រឿងសង្ហារិមប្រណីតឈានមុខគេជាង ៣០ឆ្នាំ កំពុងមានព្រឹត្តិការណ៍លក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ រហូតដល់ ៥០% “MID YEAR MEGA SALES” រាជធានីភ្នំពេញ៖ សម្រាប់លោកអ្នកដែលកំពុងស្វែងរកគ្រឿងសង្ហារិមសម្រាប់តុបតែងក្នុងគេហដ្ឋាន …

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…