Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព

Date:

ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEON Mall Phnom Penh (AEON 1) ចាប់ពីម៉ោង ១០:០០ ព្រឹក ក្រោមវត្តមានថ្នាក់ដឹកនាំ ស្ថាបនិក ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មាន។

ការបើកសាខាថ្មីនេះ គឺជាជំហានបន្ទាប់ក្នុងការពង្រីកវត្តមានរបស់ Luna Prime និងឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ហាង ក្នុងការអភិវឌ្ឍអាជីវកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយផ្តោតលើ គុណភាព បទពិសោធន៍អតិថិជន និងការរីកចម្រើនប្រកបដោយចីរភាព។ ទន្ទឹមនឹងការពង្រីកហាង Luna Prime ក្រុមហ៊ុនក៏កំពុងត្រៀមពង្រីក Luna Express តាមរយៈប្រព័ន្ធ Franchise ដោយបើកឱកាសសហការជាមួយដៃគូអាជីវកម្ម និងសហគ្រិនដែលមានចក្ខុវិស័យរួម ក្នុងការនាំយកផលិតផល និងបទពិសោធន៍របស់ Luna ទៅកាន់អតិថិជនកាន់តែទូលំទូលាយ។

បទពិសោធន៍ Luna Prime៖ Luna Prime ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវបទពិសោធន៍កាហ្វេ និងភេសជ្ជៈដែលយកចិត្តទុកដាក់លើគុណភាព ចាប់ពីការជ្រើសរើសគ្រាប់កាហ្វេ arabica ការលីង ការឆុង រហូតដល់ការបង្កើតភេសជ្ជៈប្រចាំហាង (Signature Drinks)។

ជាមួយនឹងបរិយាកាសថ្មី កក់ក្តៅ និងផាសុកភាព Luna Prime មានបំណងក្លាយជាទីកន្លែងមួយសម្រាប់អតិថិជនក្នុងការជួបជុំ សម្រាក ធ្វើការ និងរីករាយជាមួយកាហ្វេ និងភេសជ្ជៈដែលរៀបចំដោយយកចិត្តទុកដាក់។ នៅពីក្រោយបទពិសោធន៍នេះ មានការសហការជាមួយ Roast Master ដែលទទួលខុសត្រូវលើការជ្រើសរើស និងលីងគ្រាប់កាហ្វេប្រកបដោយជំនាញ ដើម្បីរក្សាគុណភាព និងរសជាតិឲ្យមានស្ថិរភាព។ ចំណែក Arkadia Cambodia ជាដៃគូផ្គត់ផ្គង់គ្រឿងផ្សំ ស៊ីរ៉ូ និងម្សៅភេសជ្ជៈ Premium ពីប្រទេសអូស្ត្រាលី ដែលរួមចំណែកក្នុងការបង្កើតភេសជ្ជៈ Signature របស់ Luna Prime។

Luna Express ជំហានបន្ទាប់នៃការពង្រីកតាមរយៈ Franchise៖ស្របពេលជាមួយនឹងការអភិវឌ្ឍ Luna Prime ក៏កំពុងត្រៀមពង្រីកបណ្តាញ Luna Express តាមរយៈប្រព័ន្ធ Franchise ដើម្បីបង្កើនវត្តមានរបស់ម៉ាក Luna និងនាំយកកាហ្វេ និងភេសជ្ជៈរបស់ខ្លួនទៅកាន់អតិថិជននៅតាមទីតាំង និងតំបន់កាន់តែទូលំទូលាយ។

Luna Express ត្រូវបានអភិវឌ្ឍជាទម្រង់អាជីវកម្មដែលផ្តោតលើ ភាពងាយស្រួល ភាពបត់បែន និងសក្តានុពលក្នុងការពង្រីកទីតាំង ខណៈដែលនៅតែរក្សានូវគោលការណ៍សំខាន់ៗរបស់ម៉ាក Luna លើគុណភាពកាហ្វេ ភេសជ្ជៈ និងបទពិសោធន៍អតិថិជន។

លោកស្រី ឈុន សុភារ័ត្ន បានមានប្រសាសន៍ថា តាំងពីដំបូង ខ្ញុំមានគំនិតសាមញ្ញមួយសម្រាប់ Luna Prime គឺ ខ្ញុំមិនចង់ឱ្យអតិថិជនមក Luna Prime ហើយឃើញតែអ្វីដដែលៗនោះទេ។ យើងតែងតែស្វែងរក និងបង្កើតអ្វីថ្មីៗ មិនថាជាកាហ្វេ ភេសជ្ជៈ អាហារ ឬ Bakery ដើម្បីឱ្យអតិថិជនតែងតែមានអ្វីថ្មីសម្រាប់សាក។ ប៉ុន្តែសម្រាប់ខ្ញុំ ភាពថ្មីមិនសំខាន់ជាងរសជាតិទេ។ ខ្ញុំតែងតែប្រាប់ក្រុមការងារថា “ថ្មីត្រូវតែឆ្ងាញ់ ហើយឆ្ងាញ់ត្រូវតែមានគុណភាព”។ នេះជាមូលហេតុដែលយើងយកចិត្តទុកដាក់ខ្លាំងលើវត្ថុធាតុដើម ប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងប្រើគ្រាប់កាហ្វេ Arabica ១០០ ភាគរយ។

លោកស្រី បានបន្ថែមថា ខ្ញុំចង់ឲ្យ Luna Prime ក្លាយជាកន្លែងដែលអតិថិជនគិតដល់នៅពេលពួកគេចង់សាកអ្វីថ្មីៗ ហើយក្នុងពេលតែមួយ ពួកគេអាចទុកចិត្តបានលើរសជាតិ និងគុណភាព។ យើងចង់បន្តបង្កើតអ្វីថ្មី ប៉ុន្តែមិនដែលបោះបង់រសជាតិ និងគុណភាព។

អំពី Luna Prime៖ LUNA Prime គឺជាហាងកាហ្វេ ដែលមានអាជីវកម្មក្នុងវិស័យជាច្រើន រួមមានម្ហូបអាហារ និងភេសជ្ជៈ ការលីង និងផ្គត់ផ្គង់គ្រាប់កាហ្វេ ។ អាជីវកម្មក្រោមសម្ព័ន្ធរួមមាន Luna Prime, Luna Express, Roast Master និង Simply Life Cambodia ខណៈដែល Arkadia Cambodia ជាដៃគូយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់គ្រឿងផ្សំសម្រាប់ភេសជ្ជៈ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›Luna Prime ប្រារព្ធពិធីសម្ពោធជាផ្លូវការសាខា AEON Mall Phnom Penh ជាការបោះជំហានថ្មីក្នុងការផ្តល់បទពិសោធន៍កាហ្វេ និងភេសជ្ជៈប្រកបដោយគុណភាព ភ្នំពេញ៖នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ Luna Prime ដែលជាម៉ាកយីហោកាហ្វេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួននៅ AEO…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…