ហិរញ្ញវត្ថុ

សហភាពអឺរ៉ុប ផ្តល់មូលិធិ ២០លានអឺរ៉ូ ដល់សហគម អាស៊ាន ដើម្បីការប្រយុទ្ឋប្រឆាំង ជំងឺកូវីដ-១៩

ភ្នំពេញ៖ សហភាពអឺរ៉ុបបានប្រកាស ផ្តល់មូលិធិជាទឹកប្រាក់សរុបចំនួន ២០ លានអឺរ៉ូ សម្រាប់គាំទ្រដល់ ប្រព័ន្ធសុខាភិបាល ក្នុងការប្រយុទ្ឋប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ នៅសហគមអាស៊ាន ខណៈកម្ពុជាទទួលទឹកប្រាក់ចំនួន ៣,៤៥ លានដុល្លារ។

តាមរយៈសហភាពអឺរ៉ុប បានឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា “ក្នុងចំណែកនៃថវិកាសកលចំនួន២០លានអឺរ៉ូ ថវិកាចំនួន ២,៨៥ លានអឺរ៉ូ (៣,៤៥ លានដុល្លារ) នឹងត្រូវចំណាយនៅក្នុងប្រទេស កម្ពុជា។ កម្មវិធីនេះ នឹងត្រូវអនុវត្តដោយការិយាល័យអង្គការសុខភាពពិភពលោកនៅភ្នំពេញ និងសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ផែនការឆ្លើយតប ថ្នាក់ជាតិនៃការប្រយុទ្ឋប្រឆាំង ជំងឺរាតត្បាតកូវីដ-១៩ “។

ជាមួយគ្នានេះដែរសហភាពអឺរ៉ុប ក៏ប្រកាសបើកដំណើរការនូវកម្មវិធីថ្មីមួយ ដើម្បីជួយគាំទ្រ ដល់ប្រព័ន្ធ សុខាភិបាលរបស់ដៃគូអភិវឌ្ឍទាំង ៨របស់យើងដែលស្ថិត ក្នុងតំបន់អាស៊ាន។ កម្មវិធីឆ្លើយតបនិងការត្រៀមបង្ការជម្ងឺរាតត្បាត នៅតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវ អនុវត្តកម្មវិធីដោយអង្គការសុខភាព ពិភពលោក ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ នឹងអាជ្ញាធរជាតិនិង លេខាធិការដ្ឋានអាស៊ាន៕

Most Popular

To Top