ហិរញ្ញវត្ថុ

កម្ពុជា សម្រេចការនាំចេញដំឡូងមី ជាង១២លានតោន ក្នុងទំហំទឹកប្រាក់ ៣,៥០-៤ លានដុល្លារ/ឆ្នាំ

ភ្នំពេញ៖របាយការណ៍ អគ្គនាយកដ្ឋានកសិកម្ម (១៦/៦/២០២១) បានបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួន ៦៦៣ ៩២៩ ហិកតា បរិមាណផលសរុបចំនួន ១២ ៦៨០ ៩៨៧តោន និងទទួលបានទិន្នផលជាមធ្យមចំនួន ២០,៥៥ត/ហត។ ក្រៅពីការ ប្រើប្រាស់ក្នុងស្រុក កម្ពុជាបាននាំចេញដំឡូងមីស្រស់ ម្សៅដំឡូងមី ចំណិតដំឡូងមីស្ងួតគិតជាទឹកប្រាក់ប្រមាណពី ៣,៥០ ទៅ ៤ លានដុល្លារ/ឆ្នាំ។

តាមរយៈហ្វេសប៊ុកលោក វេង សាខុន បានឲ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ថា បច្ចុប្បន្ន កម្ពុជាបានចាត់ទុកដំឡូងមី គឺជាដំណាំសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវសម្រាប់ផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុក (ផលិតអាហារមនុស្ស និងសត្វ) និងនាំចេញ(ស្រស់ ចំណិតក្រៀម និងជាម្សៅ) ។

លោកបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ផលិតកម្មដំឡូងមីមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ ធ្វើឲ្យផ្ទៃដីដំាដុះនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏មានការកើនឡើងគួរឲ្យកាត់សម្គាល់ផងដែរ៕

Most Popular

To Top