ព័ត៌មានអន្តរជាតិ

មន្ត្រីអ៊ីស្រាអែល និងអាមេរិកធ្វើដំណើរ ទៅសហភាពអារ៉ាប់រួម ដើម្បីពង្រឹងកិច្ចព្រមព្រៀងធ្វើចំណង មិត្តភាពឲ្យប្រក្រតី

បរទេស៖ ជំនួយការជាន់ខ្ពស់របស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu តាមសេចក្តីរាយការណ៍ បានធ្វើដំណើរតាមយន្តហោះទៅកាន់ សហភាពអារ៉ាប់រួម នៅថ្ងៃចន្ទនេះ ដើម្បីធ្វើកិច្ចការចុងក្រោយលើកិច្ចព្រមព្រៀងបង្កើតចំណងមិត្តភាព បើកចំហ រវាងមហាអំណាចតំបន់ ឈូងសមុទ្រនិងប្រទេសអ៊ីស្រាអែល។

ដោយប្រកាសនៅថ្ងៃទី១៣ ខែសីហានោះ កិច្ចព្រមព្រៀងធ្វើចំណងមិត្តភាពការ ទូតឲ្យមានភាពប្រក្រតីវិញ គឺជាការសម្រុះសម្រួលបែបនេះ លើកដំបូង រវាងប្រទេសអារ៉ាប់និងប្រទេសអ៊ីស្រាអែលក្នុងរយៈពេល ជាង២០ឆ្នាំមកនេះ ហើយមួយចំណែកដ៏ធំគឺមានការភ័យខ្លាចរួមគ្នាចំពោះប្រទេសអ៊ីរ៉ង់។

តាមសេចក្តីរាយការណ៍ លោក Jared Kushner ជាទីប្រឹក្សាជាន់ខ្ពស់និងជាកូនប្រសាររបស់លោក ដូណា់ ត្រាំ និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien ជាអ្នកដឹកនាំគណៈប្រតិភូអាមេរិក ចំណែកក្រុមរបស់ប្រទេសអ៊ីស្រាអែល គឺដឹកនាំដោយលោក Meir Ben-Shabbat ជាទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល ហើយមន្ត្រីទាំងសងខាងនឹងស្វែងរកសហប្រតិបត្តិការក្នុងវិស័យនានា ដូចជាពាណិជ្ជកម្មនិងទេសចរណ៍៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top