រដ្ឋមន្រ្តីទេសចរ៖ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់១លាននាក់ នៅឆ្នាំ២០២២នេះ

Date:

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញ នៃចរន្តទេសចរណ៍សកលលោក ក៏ដូចជាទេសចរណ៍តំបន់ ជាមួយនឹងកិច្ចអន្តរាគមន៍ ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់១លាននាក់នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២។

ក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ដែលបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ថោង ខុន ក៏បានបង្ហាញការរំពឹងទុកថា យោងតាមអត្រា១៨២%នៃកំណើនទេសចរពិភពលោកនេះ ក៏បានបង្ហាញសញ្ញាល្អប្រសើរសម្រាប់ទេសចរណ៍ នៅកម្ពុជាផងដែរ។

នាឱកាសនោះ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានលើកឡើងថា «យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិជាង១១៧លាននាក់បានធ្វើដំណើរជុំវិញពិភពលោក កើនឡើង ១៨២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១»។

លោកបានរំលឹកដែរថា នៅឆ្នាំ២០២១ ពិភពលោកទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤១៥លាននាក់ កើនឡើងត្រឹមតែ៣.៨%ប៉ុណ្ណោះ ប្រសិនបើធៀបនឹងឆ្នាំ២០២០។ លោកថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២២ដូចគ្នានេះដែរ នៅទ្វីបអឺរ៉ុប ទ្វីបអាមេរិក និងមជ្ឈិមបូព៌ាទទួលបានបង្ហាញសញ្ញាល្អជាងគេជាមួយនឹងអត្រាកំណើន២៨០% (ទ្វីបអឺរ៉ុប) ១១៧% (ទ្វីបអាមេរិក) និង ១៣២% (មជ្ឈិមបូព៌ា) ខណៈដែលតំបន់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិកនៅមានអត្រាកំណើនតិចនៅឡើយក្នុងរង្វង់ ៩៦% (ទ្វីបអាហ្វ្រិក) និង ៦៤% (អាស៉ីប៉ាស៉ីហ្វិក)។

លោកបានបន្តថា ចំពោះនៅតំបន់អាស៊ាន ក្នុងឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ៣.៣លាននាក់ ថយចុះ ៨៧% ធៀបនឹងឆ្នាំ២០២០។ នៅដើមឆ្នាំ២០២២ ប្រទេសក្នុងតំបន់អាស៊ានបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញជាបណ្ដើរៗ ក្នុងនោះកម្ពុជាជាប្រទេសដំបូងគេដែលបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ បន្តមកដោយប្រទេសថៃ សិង្ហបុរី ម៉ាឡេស៉ី ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី និងឡាវ។ ទោះជាយ៉ាងនេះក្ដី អង្គការទេសចរណ៍ពិភពលោកបានវាយតម្លៃថាចំនួនទេសចរពិភពលោកក្នុងឆ្នាំ២០២២នេះ រំពឹងថានឹងអាចស្មើនឹង ៥០% ទៅ ៧០% នៃចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០១៩ ដោយភាពល្អប្រសើរនៅតែមាន។

យោងតាមក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ឲ្យដឹងថា របាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិជាង ១១៧លាននាក់ បានធ្វើដំណើរជុំវិញពិភពលោក កើនឡើង ១៨២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ តួលេខនេះបានបង្ហាញពីសញ្ញាល្អប្រសើរ សម្រាប់ឆ្នាំ២០២២ ខណៈកម្ពុជាក៏រំពឹងទទួលបានកំណើនល្អប្រសើរ ពីការងើបឡើងវិញនៃចលនាទេសចរពិភពលោកនេះផងដែរ៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›រដ្ឋមន្រ្តីទេសចរ៖ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់១លាននាក់ នៅឆ្នាំ២០២២នេះ ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញ នៃចរន្តទេសចរណ៍សកលលោក ក៏ដូចជាទេសចរណ៍តំបន់ ជាមួយនឹងកិច្ចអន្តរាគមន៍ ប្រកបដោយស…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ចំនួនការចុះបញ្ជីរថយន្ត Tesla ប្រចាំខែនៅទូទាំងទ្វីបអឺរ៉ុបកើនឡើងខ្លាំង ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សារ

បរទេស៖ ចំនួននៃការចុះបញ្ជីរថយន្ត Tesla ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួនក្នុងខែតុលា ដែលនេះបង្ហាញពីការងើបឡើងវិញជាបន្តបន្ទាប់​ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនមានភាពស្មើគ្នានោះទេ ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន...

កម្មវិធី Invest Beyond Wealth បានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ!

CamEd Investment Club សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមកម្មវិធីរបស់យើងកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ។ បរិយាកាសថ្ងៃនោះពិតជាពោរពេញទៅដោយភាពស្និទ្ធស្នាល និងការចែករំលែកចំណេះដឹងថ្មីៗជាច្រើនទាក់ទងនឹងការវិនិយោគ! 📈✨ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ...

PPF Yummy រៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត ដើម្បីថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន PPF Yummy បានរៀបចំកម្មវិធីបើកសម្ពោធផលិតផលថ្មីយ៉ាងប្រណីត នៅភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ...