ថៃ និងវៀតណាម ដែលនៅក្បែរខាងកម្ពុជា កំពុងរៀបចំផែនការទាក់ទាញ ភ្ញៀវទេសចរបរទេសរាប់លាននាក់

Date:

បរទេស៖ ប្រទេសថៃ និង ប្រទេសវៀតណាម ដែលនៅជាប់ខាងនឹងប្រទេសកម្ពុជា កំពុងរៀបចំយុទ្ធសាស្រ្តដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍អន្តរជាតិរាប់លាននាក់ ឱ្យមកទស្សនាប្រទេសពួកគេទាំងរៀងៗខ្លួន ឱ្យកាន់តែច្រើនថែមទៀត ប្រយោជន៍ដើម្បីបង្កើនចំណូលសម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

ដោយក្នុងនោះ នៅប្រទេសថៃ ខណៈពេលដែលប្រទេសថៃត្រូវបាន គេយល់ថាជាធម្មតាជាគោលដៅ “សមុទ្រ ខ្សាច់ និងព្រះអាទិត្យ” ការទាក់ទាញទីផ្សារទេសចរណ៍ថ្មី ដោយការអភិវឌ្ឍន៍ភាពទាក់ទាញ ដែលបង្កើតឡើងដោយមនុស្ស គឺបានធ្វើឱ្យមានការចាប់អារម្មណ៍ពីវិស័យឯកជន។ រដ្ឋាភិបាលកំពុងរៀបចំផែនការ សម្រាប់គម្រោងកម្សាន្តដែលមានកាស៊ីណូ ស្របច្បាប់ក្នុងប្រទេសថៃជាលើកដំបូង។

ក្រុមហ៊ុនជាច្រើនមានការសាទរ ចំពោះការទាក់ទាញថ្មីៗ ដោយក្រុមហ៊ុន Asset World Corp ថ្មីៗនេះបានប្រកាសពីផែនការ សាងសង់សួនទឹកដំបូងគេនៅឈៀងម៉ៃ ដើម្បីបម្រើគ្រួសារ។

ក្រុមប្រឹក្សាទេសចរណ៍របស់ប្រទេសថៃជឿជាក់ថា ការវិនិយោគ ឬការលើកទឹកចិត្តសម្រាប់គម្រោង ដែលបង្កើតឡើងដោយមនុស្ស ក៏អាចពង្រឹងវិស័យទេសចរណ៍ក្នុងស្រុកផងដែរ ដែលជាយុទ្ធសាស្ត្រដែលប្រទេសចិន បានអនុវត្តដោយជោគជ័យក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ គម្រោងទាំងនេះបង្ហាញពីឱកាសមួយ សម្រាប់ប្រទេសថៃក្នុងការមិនសូវពឹងផ្អែក លើគំនិតចាស់ទុំរបស់ខ្លួន ដែលអាចឱ្យប្រទេសនេះឆ្លើយតបទៅនឹង ការផ្លាស់ប្តូរនិន្នាការទេសចរណ៍។

លោក Somradee Chichong អភិបាលរងផ្នែកទីផ្សារក្នុងស្រុក នៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ខណៈដែលតំបន់ទេសចរណ៍ធម្មជាតិ គឺជាការទាក់ទាញកំពូលសម្រាប់ ទិសដៅជាច្រើនហើយនោះ ការទាក់ទាញថ្មីដែលបង្កើតឡើងដោយមនុស្ស ក៏អាចផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេសផងដែរ។ ភាពទាក់ទាញទាំងនេះរួមមាន សួនទឹក ផ្លូវដើរលើអាកាស ជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យ កន្លែងសិល្បៈ និងមជ្ឈមណ្ឌលសិក្សា។

ចំណែកនៅប្រទេសវៀតណាមវិញ បើតាមវែបសាយ Vietnam Plus បានផ្សាយកាលពីដើមខែកក្កដា ឆ្នាំ២០២៤ថា វិស័យទេសចរណ៍គឺជាចំណុចភ្លឺ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ជាមួយនឹងប្រាក់ចំណូលពីការស្នាក់នៅ និងសេវាកម្មម្ហូបអាហារដែលប៉ាន់ស្មានថាមានចំនួន ១៤ ពាន់លានដុល្លារ) ដោយបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ១៥,២ភាគរយ ។

ស្ថិតិថ្មីៗនេះបង្ហាញថា ក្នុងរយៈពេលនេះ វិស័យសេវាកម្មបានកើនឡើង ៦,៦៤ភាគរយ និងបានរួមចំណែក ៤៩,៧៦ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយបើយោងតាមទិន្នន័យក្រៅផ្លូវការ តំបន់ជុំវិញចំនួន ១៥ បានរាយការណ៍ពីប្រាក់ចំណូលពីទេសចរណ៍ជាង ១០ ពាន់ពាន់លានដុង នីមួយៗ ពោលគឺខ្ពស់ជាងចំនួនប្រាំមួយដង ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ១ ទាក់ទងនឹងប្រាក់ចំណូលបានច្រើនជាងគេ ជាមួយនឹងការប៉ាន់ប្រមាណ ៩២.៦ពាន់ពាន់លានដុង កើនឡើង ១៤,៦% ពីមួយឆ្នាំទៅមួយឆ្នាំ និងស្មើនឹង ៤៨,៨% នៃផែនការឆ្នាំ ២០២៤។ ការកើនឡើងនេះ បណ្តាលមកពីការខិតខំប្រឹងប្រែងរបស់ទីក្រុង ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវជាតិ និងបរទេស។

កំណើននេះត្រូវបានតាមពីក្រោយដោយទីក្រុងហាណូយ ដែលទទួលបាន ៥៥,៣ ពាន់ពាន់លានដុង ដែលតំណាងឱ្យការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ២២,៨ភាគរយ ។

ទន្ទឹមនឹងនោះ ខេត្តភាគកណ្តាលគឺខេត្ត ប៊ិញដិញ និង ខេត្ត ខាញ់ហូ បានឃើញអត្រាកំណើនគួរឲ្យចាប់អារម្មណ៍បំផុត។ យោងតាមមន្ទីរទេសចរណ៍ខេត្ត ប៊ិញដិញ ក្នុងរយៈពេលនេះ តំបន់នេះទទួលបានភ្ញៀវទេសចរណ៍ចំនួន ៥,៦ លាននាក់ និងទទួលបានចំណូលប្រមាណ ១៥ ពាន់ពាន់លានដុង កើនឡើង ១០៦% និង ៩៦,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។

វៀតណាមបានកំណត់គោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍បរទេស ១៧-១៨ លាននាក់ និងភ្ញៀវក្នុងស្រុក ១១០ លាននាក់ និងគិតជាប្រាក់ប្រហែល ៨៤០ ពាន់ពាន់លានដុង ពីទេសចរណ៍នៅឆ្នាំនេះ។ គោលដៅទាំងនេះអាចសម្រេចបាន ដោយសាររដូវកាលទេសចរណ៍អន្តរជាតិខ្ពស់បំផុត របស់វៀតណាមចាប់ពីខែតុលាដល់ខែមេសា នឹងក្លាយជាឱកាសសម្រាប់វិស័យនេះ ដើម្បីពន្លឿនកំណើនរបស់ខ្លួន និងធ្វើឱ្យមានរបកគំហើញ។

បណ្តាខេត្ត ក្រុងនានាបានណែនាំផលិតផលថ្មី និងគួរឱ្យចាប់អារម្មណ៍របស់ពួកគេ ដូចជា ទេសចរណ៍ជិះទូកកម្សាន្តនៅភាគខាងជើងខេត្ត Quang Ninh និងកណ្តាលទីក្រុង Da Nang និងដំណើរកម្សាន្តពេលរាត្រីនៅទីក្រុងហាណូយ ៕

ប្រែសម្រួលៈ ណៃ តុលា

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ថៃ និងវៀតណាម ដែលនៅក្បែរខាងកម្ពុជា កំពុងរៀបចំផែនការទាក់ទាញ ភ្ញៀវទេសចរបរទេសរាប់លាននាក់ បរទេស៖ ប្រទេសថៃ និង ប្រទេសវៀតណាម ដែលនៅជាប់ខាងនឹងប្រទេសកម្ពុជា កំពុងរៀបចំយុទ្ធសាស្រ្តដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍អន្តរជាតិរាប់លាននាក់ ឱ្យមកទស្សនាប្រទេសពួកគេទាំងរៀងៗខ្លួន ឱ្យកាន់…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…