ក្រុមហ៊ុន Vietjetនិង Castlelakeបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់សម្រាប់យន្តហោះ Airbus ចំនួន ៤គ្រឿងដែលមានតម្លៃ៥៦០ លានដុល្លារអាមេរិក

Date:

ភ្នំពេញ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន Vietjet និង Castlelake ដែលជាអ្នកគ្រប់គ្រងការវិនិយោគជំនួសសកលដែលមានឯកទេសក្នុងការវិនិយោគលើទ្រព្យសកម្មដែលមានបទពិសោធន៍ជិត ២០ ឆ្នាំក្នុងការវិនិយោគ ជួល និងសេវាកម្មយន្តហោះបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីផ្តល់ហិរញ្ញប្បទានយន្តហោះចំនួន ៤ គ្រឿងដែលមានតម្លៃ ៥៦០ លានដុល្លារអាមេរិក។ ពិធីអនុស្សរណៈនៃការយោគយល់គ្នា នេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam នៅវេទិកាធុរកិច្ចវៀតណាម-អៀរឡង់។

ជាផ្នែកមួយនៃ MOU នេះ Castlelake មានបំណងផ្តល់ហិរញ្ញប្បទានសម្រាប់យន្តហោះ Airbus A321neo ទំនើបថ្មីចំនួន ៤ ក្រោមការបញ្ជាទិញដែលមានស្រាប់របស់ក្រុមហ៊ុន Vietjet ជាមួយក្រុមហ៊ុន Airbus ។ យន្តហោះទាំងនេះនឹងត្រូវបានដឹកជញ្ជូនទៅនៅឆ្នាំ ២០២៤។ ប្រតិបត្តិការដែលបានរំពឹងទុកនេះធ្វើឡើងតាមកិច្ចព្រមព្រៀងហិរញ្ញប្បទានដែលត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០២៣ សម្រាប់យន្តហោះ Airbus A321neo ចំនួន ៣ គ្រឿង និងជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតលើកិច្ចព្រមព្រៀងហិរញ្ញប្បទានទាក់ទងនឹងកងនាវាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Vietjet ។

លោក Chris Buckley ជាប្រធានផ្នែកដៃគូនិងពាណិជ្ជកម្មអាកាសចរណ៍នៅ Castlelake បានមានប្រសាសន៍ថា៖ «Castlelakeរីករាយបន្តការកសាងទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុន Vietjet និងគាំទ្រដល់បេសកកម្មរបស់ Vietjet ក្នុងការផ្តល់សេវាកម្មអាកាសចរណ៍ពិសេសតាមសេវា​ភតិសន្យា​ហិរញ្ញវត្ថុរបស់យើង។ យើងទន្ទឹងរង់ចាំក្នុងការបន្តប្រតិបត្តិការនេះ និងស្វែងរកឱកាសបន្ថែមទៀតដើម្បីពង្រីកអាជីវកម្មជាមួយ Vietjet នាពេលអនាគត»។

លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានេះស្របតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Vietjet ដើម្បីពង្រីកកងនាវា និងបណ្តាញហោះហើរជាសកល។ គាំទ្រដោយការផ្តល់ហិរញ្ញប្បទានអន្តរជាតិ ក្រុមហ៊ុន Vietjet បន្តផ្តល់នូវការហោះហើរប្រកបដោយសុវត្ថិភាព ផាសុកភាព និងសន្សំសំចៃលើយន្តហោះថ្មីទំនើបដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅពិភពលោកដ៏គួរឱ្យរំភើប។ សេវាកម្មរបស់យើងមិនត្រឹមតែលើកកម្ពស់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញកំណើនសេដ្ឋកិច្ច និងជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេស និងទ្វីបនានា»។

បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការយន្តហោះជាង ១០០ គ្រឿង រួមទាំងយន្តហោះជំនាន់ទំនើប សន្សំសំចៃប្រេង និងសុវត្ថិភាពបំផុតនៅលើពិភពលោក ដូចជា A320, A321ceo, A321neo – A321neo ACF, និង A330។ ក្រុមហ៊ុនអាកាសចរណ៍នេះប្តេជ្ញាការពារបរិស្ថាន និងប្រសិទ្ធភាពប្រេងឥន្ធនៈដោយមានគោលដៅសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យត្រឹមឆ្នាំ ២០៥០។ ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរជាង ២០០លាននាក់ដែកក្នុងនោះមានរួមមានអ្នកធ្វើដំណើរតាមយន្តហោះលើកដំបូងរាប់លាននាក់។

ជាមួយនឹងយន្តហោះថ្មី ក្រុមហ៊ុន Vietjet នឹងពង្រីកបណ្តាញហោះហើររបស់ខ្លួនបន្ថែមទៀតទាំងក្នុងប្រទេសវៀតណាម និងអន្តរជាតិ។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងហាណូយដែលជាទីក្រុងសម្បូរវប្បធម៍របស់ប្រទេសវៀតណាមដែលមានប្រវត្តិជាង ១០០០ ឆ្នាំ។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាក៏អាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់យ៉ាងទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ទៅកាន់គោលដៅជាច្រើននៅអាស៊ី និងអូស្ត្រាលី។

Castlelake ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ បានវិនិយោគដោយផ្ទាល់ ឬដោយប្រយោលទៅលើយន្តហោះជាង ៦៥០ ប្រភេទផ្សេងៗគ្នា ហើយបានបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរណ៍ប្រមាណ ២០០ ដែលលាតសន្ធឹងជាង ៦០ ប្រទេសជុំវិញពិភពលោក។

អំពី ក្រុមហ៊ុន Vietjet៖

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។ព័ត៌មានបន្ថែមនៅ www.vietjetair.com

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ក្រុមហ៊ុន Vietjetនិង Castlelakeបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់សម្រាប់យន្តហោះ Airbus ចំនួន ៤គ្រឿងដែលមានតម្លៃ៥៦០ លានដុល្លារអាមេរិក ភ្នំពេញ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន Vietjet និង Castlelake ដែលជាអ្នកគ្រប់គ្រងការវិនិយោគជំនួសសកលដែលមានឯកទេសក្នុងការ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…