សហគ្រិនវ័យក្មេងបង្ហាញសមត្ថភាព និងគំនិតអាជីវកម្មនៅលើឆាក SmartStart ULP National Hackathon 2024

Date:

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh (IHPP) អបអរម្ចាស់ជ័យលាភីពីកម្មវិធី SmartStart Unipreneur Learning Platform (ULP) National Student Hackathon ឆ្នាំ២០២៤ ដែលមានការចូលរួមពីបណ្ដាសាកលវិទ្យាល័យចំនួន ១៦ មកពីខេត្តក្រុងនានានៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធី Hackathon ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានប្រមូលផ្តុំក្រុមនិស្សិតឆ្នើមចំនួន ១៦ក្រុម មកពី សាកលវិទ្យាល័យចំនួន ១៦ សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសរយៈពេល ៤ ថ្ងៃនៅក្នុងខេត្តសៀមរាប ដែលមានការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅសាកលវិទ្យាល័យអង្គរ នាថ្ងៃទី២៨ ខែកញ្ញាកន្លងទៅនេះ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយតំណាងពីក្រុមហ៊ុន Smart Axiata តំណាងពី Impact Hub Phnom Penh អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធសំខាន់ៗក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៃខេត្តសៀមរាប។

សំណាក់ក្រុមនិសិត្សប្រកបដោយសមត្ថភាពខ្ពស់ មកពីខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា បានបង្ហាញនូវគំនិតច្នៃប្រឌិតល្អៗ ដែលឆ្លុះបញ្ចាំងពីស្មារតីសហគ្រិនដ៏រស់រវើករបស់យុវជនខ្មែរ។ ក្រុមជ័យលាភីនៃកម្មវិធី SmartStart ULP Hackathon ឆ្នាំ២០២៤ រួមមាន៖

  • Overall Excellence: Jurnivers ជាក្រុមតំណាងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា។ ដំណោះស្រាយរបស់ពួកគេ៖ មជ្ឈមណ្ឌលនវានុវត្តន៍ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវបទពិសោធន៍ក្នុងស្រុកពិតៗ សម្រាប់អ្នកទេសចរណ៍ដែលមកកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា។
  • Best Performing Team: Loung Chet ពីសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (សៀមរាប)។ ដំណោះស្រាយ៖ កម្មវិធីសម្រាប់សុខភាពផ្លូវចិត្តដំបូងបំផុតរបស់កម្ពុជា សម្រាប់ចែករំលែក និងបង្កើតជាសមាគមន៍មួយដែលមានការគាំទ្រសុខភាពផ្លូវចិត្ត។
  • Best Innovation and Creativity: Linkifiq ពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ ដំណោះស្រាយ៖ កម្មវិធីដែលជួយស្វែងរកទីផ្សារឱ្យសិប្បករ និងផ្ដល់នូវមធ្យោបាយផ្សព្វផ្សាយដែលចំណាយតិច។
  • Best Social Impact Idea: Youth Connect ពីសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ ដំណោះស្រាយ៖ មជ្ឈមណ្ឌលស្វែងរកការងារ ដែលផ្ដោតលើការលើកកម្ពស់យុវជនដែលងាយរងគ្រោះនៅខេត្តសៀមរាប ដើម្បីអាចទទួលបានការអប់រំ និងបំណិនចាំបាច់។
  • Best Prototype: Khmer Rice ពី សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប។​ ដំណោះស្រាយ៖ សហគ្រាស​ដែល​ផ្ដោតសំខាន់លើ​ការ​កែច្នៃ​អង្ករ​សរីរាង្គខ្មែរ ដែល​បញ្ចូល​ជាមួយ​ឱសថបុរាណ​ក្នុង​ស្រុក ដើម្បី​លើក​កម្ពស់​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា។

Jurnivers ពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា ដែលទទួលបានជ័យលាភីលើផ្នែក “Overall Excellence” បានឈ្នះរង្វាន់យ៉ាងពិសេស គឺដំណើរទស្សនកិច្ចបច្ចេកវិទ្យានៅឯប្រទេសជិតខាង។ ទស្សនកិច្ចនេះនឹងផ្ដល់ឱកាសឱ្យពួកគេបានស្វែងយល់អំពីសហគ្រិនភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ដ៏អស្ចារ្យនៅក្នុងតំបន់។

សុខ ស្រីល័ក្ខស្មី ពីក្រុម Jurnivers ដែលជាក្រុមតំណាងសាលា CamTech University បាននិយាយដោយរីករាយថា “កម្មវិធី SmartStart ULP បានជួយបង្ហាញផ្លូវពួកយើង ទៅកាន់ពិភពសហគ្រិនវ័យក្មេង ក្នុងការបង្កើនទំនុកចិត្ត បណ្តុះបណ្តាលជំនាញ ដើម្បីធ្វើឱ្យគម្រោងរបស់ពួកយើងដំណើរការទៅមុខ។ ពួកយើងមានមោទនភាព និងសូមអរគុណយ៉ាងជ្រាលជ្រៅដែលត្រូវបានជ្រើសរើសជា ក្រុមឆ្នើមជ័យលាភី Overall Excellence ព្រោះលទ្ធផលនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ពួកយើងក្នុងរយៈពេលប្រាំថ្ងៃកន្លងមក។ ជាចុងក្រោយ ខ្ញុំលើកទឹកចិត្តដល់នវានុវត្តជនជំនាន់ក្រោម សូមស្រលាញ់បញ្ហាឱ្យច្រើនជាជាងដំណោះស្រាយ។”

ក្រុមជ័យលាភីចំនួនបួនផ្សេងទៀត ទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន 250 ដុល្លារក្នុងមួយក្រុម។ ប្រាក់រង្វាន់នេះ នឹងជួយក្រុមជ័យលាភីក្នុងការកែលម្អគំរូអាជីវកម្មរបស់ពួកគេ ឱ្យលេចចេញជាដំណោះស្រាយកាន់តែប្រសើរបន្ថែមទៀត។

លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានសម្តែងនូវមោទនភាពចំពោះការបញ្ចេញសមត្ថភាពរបស់និសិត្សក្នុងកម្មវិធី SmartStart ULP ដោយមានប្រសាសន៍ថា «Smart Axiata តែងខិតខំផ្តល់ឱកាសដល់សហគ្រិនជំនាន់ក្រោយរបស់កម្ពុជាជានិច្ច ហើយការគាំទ្ររបស់យើងសម្រាប់កម្មវិធី SmartStart Unipreneur Learning Platform (ULP) ឆ្លុះបញ្ចាំងពីការប្ដេជ្ញាយ៉ាងមុតមាំក្នុងការជំរុញសហគ្រិនភាពក្នុងស្រុកឱ្យកាន់តែមានភាពរស់រវើក តាមរយៈការផ្តល់ចំណេះដឹង ជំនាញ និងធនធានដែលប្រជាជនកម្ពុជា ត្រូវការដើម្បីសម្រេចបាននូវភាពជោគជ័យ។ តាមរយៈកម្មវិធី SmartStart ULP ពួកយើងកំពុងវិនិយោគលើអនាគតរបស់សហគ្រិនកម្ពុជា ស្របនឹងចក្ខុវិស័យរបស់យើងក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។»

ចាប់តាំងពីឆ្នាំ២០១៩ មក SmartStart ULP បានចូលរួមលើកកម្ពស់សហគ្រិនភាពសម្រាប់យុវជនកម្ពុជា ដែលបានផ្ដល់ផលដល់និស្សិតជាង ២,៧៥០នាក់នៅសាកលវិទ្យាល័យក្នុងខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា។ កម្មវិធីដែលរួមបញ្ចូលការរៀនក្នុងថ្នាក់ជាមួយនឹងបទពិសោធន៍ជាក់ស្តែង ត្រូវបានរៀបចំឡើងដើម្បីបណ្ដុះសហគ្រិន និងផ្តល់ឱ្យសិស្សនូវឧបករណ៍ដែលចាំបាច់សម្រាប់ការសិក្សា។ កម្មវិធី Hackathon គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងជាច្រើនខែ ការណែនាំ និងការរៀនសូត្ររបស់សិស្ស។

លោក ទិត្យ ឈឹមអមតៈ ប្រធានគ្រប់គ្រងគម្រោង និងគ្រូបង្គោល នៃកម្មវិធី SmartStart ULP នៃអុីមផេកហាប់ភ្នំពេញ បាននិយាយថា “រយៈពេលជិត ប្រាំឆ្នាំហើយចាប់តាំងពីកម្មវិធីសិក្សាសហគ្រិនភាព SmartStart Unipreneur Learning Platform បានអនុវត្តដំបូង នៅសាកលវិទ្យាល័យ។ នេះបានបង្ហាញថា វាហាក់ដូចជាហ្គេមផ្លាស់ប្តូរមួយ ដែលជួយតម្រង់ទិសឱ្យនិស្សិតសាកលវិទ្យាល័យនូវជំនាញជាក់ស្តែង និងបណ្តុះផ្តត់គំនិតសហគ្រិនដើម្បីភាពរីកចម្រើនក្នុងយុគសម័យឌីជីថលនាពេលខាងមុន។”

SmartStart ULP កំពុងត្រូវបានអនុវត្តរួមគ្នាជាមួយសាកលវិទ្យាល័យចំនួន ១៦ ដែលរួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយរាជធានីភ្នំពេញ សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាបាត់ដំបង សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យខេមតិច សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាខេត្តសៀមរាប សាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ និងសាកលវិទ្យាល័យជាតិបាត់ដំបង។

ភាពជោគជ័យរបស់កម្មវិធី SmartStart ULP បង្ហាញពីឱកាសដ៏ប្រសើរសម្រាប់សាកលវិទ្យាល័យនានាក្នុងការរួមបញ្ចូលការបណ្ដុះបណ្ដាលសហគ្រិនភាពទៅក្នុងកម្មវិធីសិក្សារបស់ពួកគេ។ សមិទ្ធផលនេះនឹងជួយឱ្យសាកលវិទ្យាល័យ អាចបំពាក់និសិត្សរបស់ខ្លួននូវជំនាញសហគ្រិនភាពសំខាន់ៗ ដើម្បីបង្កើតនូវអ្នកដឹកនាំជំនាន់ក្រោយដែលអាចជំរុញកំណើនសេដ្ឋកិច្ច ដោយប្រើប្រាស់ការច្នៃប្រឌិតយ៉ាងគួរឱ្យស្ងើចសសើរ៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›សហគ្រិនវ័យក្មេងបង្ហាញសមត្ថភាព និងគំនិតអាជីវកម្មនៅលើឆាក SmartStart ULP National Hackathon 2024 ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh (IHPP) អបអរម្ចាស់ជ័យលាភីពីកម្មវិធី SmartStart Unipreneur Learning Platform (ULP) National Student Hackathon…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…