ក្រុមហ៊ុន​ ​Emirates ហោះហើរខ្ពស់ជាមួយនឹងងារ «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក»​ ពីការសិក្សាពេញលេញមួយ

Date:

ភ្នំពេញ៖ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឈរនៅលើកំពូលជា «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក» ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ចំនួន ៩០ នៅទូទាំងពិភពលោកនៅក្នុងការសិក្សាដ៏ពេញលេញ និងសម្រិតសម្រាំងមួយនាពេលថ្មីៗនេះដោយក្រុមហ៊ុន Telegraph Travel ។ 

ការទទួលស្គាល់ចុងក្រោយបង្អស់នេះកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Emirates បានបន្តសេវាកម្មពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងឌូបៃជារៀងរាល់ថ្ងៃតាមរយៈប្រទេសសិង្ហបុរីកាលពីដើមឆ្នាំនេះ។ ការបើកដំណើរការឡើងវិញនេះធ្វើឡើងក្នុងពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) កាលពីខែឧសភា។

ចំណាត់ថ្នាក់ និងការវាយតម្លៃលម្អិតរបស់ Telegraph Travel ត្រូវបានគណនាពីលក្ខណៈវិនិច្ឆ័យជាង ៣០ លក្ខណៈដូចជា ការទៀងទាត់ពេលវេលា B បណ្តាញផ្លូវហោះហើរ គុណភាពអាកាសយានដ្ឋាន អាយុកាលនៃយន្តហោះ កម្មវិ​ធីរង្វាន់ និងរសជាតិអាហារក្នុងយន្តហោះ ខណៈពេលដែលលទ្ធផលត្រូវបានគណនាដោយយោងទិន្នន័យពីពានរង្វាន់ឯករាជ្យនិងអន្តរជាតិជាង ១៨ ការស្ទង់មតិរបស់អ្នកអាន គេហទំព័រវាយតម្លៃ និងការវាយតម្លៃពីអ្នកជំនាញ។

ការសិក្សានេះបានពិពណ៌នា ក្រុមហ៊ុន Emirates ថាជា «អ្នកឈ្នះដ៏សក្តិសម» ហើយបានប្រកាសថា ក្រុមហ៊ុន Emirates បានបំពេញតាមលក្ខណៈវិនិច្ឆ័យសំខាន់ៗស្ទើរតែទាំងអស់ រាប់ចាប់ពីកញ្ចប់ឥវ៉ាន់ដែលត្រូវបានអនុញ្ញាតនៅលើយន្តហោះរហូតដល់ភាពទៀងទាត់ពេលវេលារបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន Emirates ជាក្រុមហ៊ុនអាកាសចរណ៍ដែលដំណើរការយន្តហោះ Airbus A380s ពីរជាន់ច្រើនជាងគេ ហើយប្រភេទយន្តហោះនេះជាយន្តហោះដែលអ្នកដំណើរចូលចិត្តបំផុត ព្រោះយន្តហោះប្រភេទនេះផ្តល់កន្លែងទំនេរ និងកន្លែងដាក់ជើងក្នុងកាប៊ីនទាំងអស់ រួមទាំងប្រភេទសំបុត្រ Economy ផងដែរ។ ការសិក្សាវាយតម្លៃនេះបានបន្ថែមថាលំដាប់ Premium Economy នៅលើយន្តហោះ A380 គឺល្អបំផុតនៅលើអាកាស។ ចំពោះកៅអីប្រភេទ Business Class វិញ ពិតជាមិនដែលខកបំណងឡើយ ហើយលំដាប់ Business Class នេះមានអ្នកបើកបរដើម្បីដឹកអ្នកធ្វើដំណើរទៅ និងមកពីព្រលានយន្តហោះ។ ចំពោះលំដាប់ First Class វិញមានបញ្ជីស្រាល្អបំផុត​ និងកន្លែងងូតទឹកផងដែរ។ បណ្តាញផ្លូវហោះហើររបស់ក្រុមហ៊ុននេះក៏ជាបណ្តាញហោះហើរធំបំផុតមួយផងដែលរួមមាន៖ ទីក្រុងចំនួន ១៤០ នៅក្នុងប្រទេសចំនួន ៧៧ ។ ជើងហោះហើររបស់ក្រុមហ៊ុននេះត្រូវបានបោះឆ្នោតជ្រើសរើសជាក្រុមហ៊ុនដឹកជញ្ជូនផ្លូវវែងល្អបំផុតនៅលើពិភពលោកដោយ Telegraph Travel readers ចំនួន 30.000 នាក់។

ការសិក្សានេះបានប្រើការវាយតម្លៃដ៏ឯករាជ្យរួមមាន ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៩០ ចំនួនអ្នកដំណើរប្រចាំឆ្នាំដែលបានដឹក ហើយពិន្ទុត្រូវបានផ្តល់ដោយផ្អែកលើការអនុវត្តរបស់ក្រុមហ៊ុនដឹកជញ្ជូននីមួយៗតាមលក្ខណៈវិនិច្ឆ័យជាច្រើន រួមទាំងភាពជឿជាក់ ផ្លូវតភ្ជាប់ ច្បាប់ដាក់ឥវ៉ាន់ បទពិសោធន៍ហោះហើរ អាយុកាលជាមធ្យមនៃយន្តហោះ គុណភាពអាកាសយានដ្ឋាន កម្មវិធីរង្វាន់ សុវត្ថិភាព កេរ្តិ៍ឈ្មោះ គុណភាពនៃកន្លែងអង្គុយ ក៏ដូចជាការស្ទង់មតិ និងចំណាត់ថ្នាក់របស់អ្នកអានជាច្រើនពីសមាគមApex ដល់ការវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ Skytrax ការវាយតម្លៃTrustPilot និងជាច្រើនទៀត។ ការវិភាគពេញលេញនៃលទ្ធផលអាចរកបាននៅទីនេះ។

រហូតមកដល់ពេលនេះក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ និងការទទួលស្គាល់ចំនួន ១៩ បន្ថែមទៀតពីប្រភពជាច្រើនជុំវិញពិភពលោក រួមទាំងពានរង្វាន់ចំនួន ៧ នៅឯកម្មវិធី Skytrax World Airline Awards កាលពីខែមិថុនាសម្រាប់ពានរង្វាន់ យន្តហោះដែលមានការកម្សាន្តល្អបំផុតរបស់ពិភពលោក, ក្រុមហ៊ុនអាកាសចរណ៍ដែលបំពាក់គ្រឿងបរិក្ខារលំដាប់ First Class ល្អបំផុត, ក្រុមហ៊ុនអាកាសចរណ៍លំដាប់ First Class ល្អបំផុតនៅមជ្ឈិមបូព៌ា, ការផ្តល់ម្ហូបអាហារលំដាប់ First Class ល្អបំផុតនៅមជ្ឈិមបូព៌ា, ក្រុមហ៊ុនអាកាសចរណ៍លក្ខណៈគ្រួសារនៅមជ្ឈិមបូព៌ា, ក្រុមហ៊ុនអាកាសចរណ៍លំដាប់ Economy ពិសេសល្អបំផុតនៅមជ្ឈិមបូព៌ា និងការផ្តល់អាហារលំដាប់ Economy ពិសេសបំផុតនៅមជ្ឈិមបូព៌ា ។

ពានរង្វាន់ផ្សេងទៀតរួមមាន «ការកម្សាន្ត និងការហោះហើរទៅមជ្ឈិមបូព៌ាល្អបំផុត» ពី Pax International Magazine Awards កាលពីខែឧសភា។ ពានរង្វាន់កិត្តិយសកំពូលមានដូចជា «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទូទាំងពិភពលោក» និងពានរង្វាន់បន្ថែមមានដូចជា «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ Economy ពិសេសបំផុត» «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ First Class ល្អបំផុត» «កន្លែងសម្រាកតាមអាកាសយានដ្ឋានល្អបំផុតនៅមជ្ឈិមបូព៌ា» និង «ក្រុមហ៊ុនអាកាសចរណ៍ដែលមានកម្មវិធីហោះហើរញឹកញាប់បំផុត» នៅកម្មវិធី Business Traveler Middle East Awards ក្នុងខែឧសភា ឆ្នាំ ២០២៤។ ពានរង្វាន់កំពូលៗជាច្រើនទៀតរួមមាន«ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅមជ្ឈិមបូព៌ា ២០២៤» «ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេលំដាប់ First Class នៅមជ្ឈិមបូព៌ាឆ្នាំ 2024 និង «កម្មវិធីរង្វាន់អាកាសចរណ៍ឈានមុខគេនៅមជ្ឈិមបូព៌ាឆ្នាំ ២០២៤»«ពានរង្វាន់ កម្មវិធី Skywards នៅកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកក្នុងខែឧសភា។ ពានរង្វាន់ Global Loyalty ប្រចាំឆ្នាំនៅមជ្ឈិមបូព៌ានៅឯកម្មវិធី International Loyalty Awards ក្នុងខែឧសភា ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates Skywards និង ពានរង្វាន់ការកម្សាន្តនៅលើយន្តហោះល្អបំផុត និង យន្តហោះលំដាប់ Economy ល្អបំផុត នៅក្នុងខែមីនា ឆ្នាំ ២០២៤ ពី AirlineRatings.com Airline Excellence Awards ។

ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ក្រុមហ៊ុន Emirates ពង្រឹងសេវាកម្មរបស់ខ្លួនរវាងទីក្រុងភ្នំពេញ ទីក្រុងសិង្ហបុរី និងទីក្រុងឌូបៃ ជាមួយនឹងកាលវិភាគហោះហើរថ្មីដ៏ងាយស្រួល។

អ្នកដំណើរដែលចេញដំណើរពីភ្នំពេញតាមជើងហោះហើរលេខ EK 349នឹងរីករាយជាមួយការចេញដំណើរពេលល្ងាចនៅម៉ោង ២១:៣០ ទៅដល់ប្រទេសសិង្ហបុរីនៅម៉ោង ០០:៣០ ព្រឹក(+1 ថ្ងៃ) រួចឈប់សម្រាករយៈពេល២ ម៉ោងមុននឹងបន្តដំណើរទៅកាន់ទីក្រុងឌូបៃនៅម៉ោង ០២:៣០រសៀលនិងចុះចតនៅម៉ោង ០៦:០០ ល្ងាច (+1 ថ្ងៃ) ដែលជាពេលវេលាដ៏ល្អសម្រាប់ការធ្វើដំណើរពេលព្រឹកព្រលឹម។

សម្រាប់អ្នកដែលហោះហើរមកកម្ពុជាតាមជើងហោះហើរ EK 348 ការធ្វើដំណើរចាប់ផ្តើមពីម៉ោង ០៤:៣០ ព្រឹកដោយចេញដំណើរពីទីក្រុងឌូបៃមកដល់ប្រទេសសិង្ហបុរីនៅម៉ោង ១៥:៤០ នាទីរសៀល ហើយឈប់សម្រាក ១ ម៉ោង ៤៥ នាទី រួចចេញដំណើរនៅម៉ោង ១៧:២៥ ល្ងាចដោយចុះចតនៅទីក្រុងភ្នំពេញនៅម៉ោង ១៨:២៥ ល្ងាច។ កាលវិភាគនេះផ្តល់ឱ្យអ្នកធ្វើដំណើរកាន់តែមានភាពបត់បែន និងផាសុកភាពដែលធ្វើឱ្យមានភាពងាយស្រួលជាងមុនក្នុងការតភ្ជាប់រវាងទីក្រុងដ៏ទំនើបទាំងនេះជាមួយប្រតិបត្តិការប្រចាំថ្ងៃដោយយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ក្រុមហ៊ុន Emirates ។

ចំណាំ៖ ក្រុមហ៊ុន Emirates មិនមានទំនាក់ទំនងជាមួយកម្មវិធីពានរង្វាន់ ឬការស្ទង់មតិណាមួយឡើយ ហើយមិនបានបង់ប្រាក់ដើម្បីចូលរួមកម្មវិធីពានរង្វាន់ ការវាយតម្លៃឬការស្ទង់មតិ ឬការឧបត្ថម្ភណាមួយខាងលើឡើយ៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ក្រុមហ៊ុន​ ​Emirates ហោះហើរខ្ពស់ជាមួយនឹងងារ «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក»​ ពីការសិក្សាពេញលេញមួយ ភ្នំពេញ៖ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឈរនៅលើកំពូលជា «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក» ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ច…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…