Xiaomi សម្ពោធ Redmi Note 14 Seriesបច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Date:

ភ្នំពេញ៖​ ​Xiaomi នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ប្រកាសចេញលក់ ម៉ូឌែល Redmi Note 14 Series ស៊េរីចុងក្រោយមានសមាជិកចំនួន 4 ដែលនាំត្រកូល Redmi Note ទៅកាន់កម្រិតមួយដ៏អស្ចារ្យរួមមាន៖ Redmi Note 14 Pro+ 5G, Redmi Note 14 Pro 5G, Redmi Note 14 Pro និង កូនពៅ Redmi Note 14។ ចំណុចដែលមិនគួរមើលរំលងនោះគឺ កាមេរ៉ា AI រហូតដល់ 200 មេហ្កាភិចសែលកម្រិតខ្ពស់ គ្រឿងបរិក្ខារកម្រិតធន់មាំលំដាប់កំពូល និងបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ Redmi Note 14 Series បានភ្ជាប់មកជាមួយការអាប់ដេតគ្រប់ជ្រុងជ្រោយ ដើម្បីនាំយកលក្ខណៈពិសេសកម្រិត Flagship ទៅកាន់អតិថិជនគ្រប់ៗរូបក្នុងតម្លៃប្រកួតប្រជែង។

ចាប់យកពេលវេលាដ៏មានន័យយ៉ាងលម្អិតជាមួយនឹងប្រព័ន្ធកាមេរ៉ា AI ដ៏មានឥទ្ធិពល
ប្រព័ន្ធកាមេរ៉ាជាចំណុចពិសេសបំផុតនៃ Redmi Note 14 Series គឺ ត្រូវបានបង្កើតឡើងសម្រាប់ការថតរូបដ៏អស្ចារ្យ មុខងារសុទ្ធតែ Pro ប្លែកៗបំពាក់នូវប្រព័ន្ធកាមេរ៉ា AI 200MP ដែលមានអនុភាពជាមួយនឹងមុខងារទប់លំនឹងរូបភាពអុបទិក (OIS) អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់យកមាតិកាលម្អិតមិនគួរឱ្យជឿ។ លើសពីនេះ ជម្រើសពង្រីករូបភាពកម្រិតខ្ពស់ ផ្តល់នូវភាពបត់បែនដ៏ពិសេស – ពីការចាប់យកនូវភាពលម្អិតតូចបំផុតជាមួយនឹងការបង្រួម 2x និង 4x កម្រិតអុបទិកទៅវត្ថុឆ្ងាយៗជាមួយនឹងការពង្រីកបែបឌីជីថលរហូតដល់ 30x នៅលើ Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G ព្រមទាំងបង្កើតនូវភាពច្នៃប្រឌិតថ្មីជាមួយនឹងការពង្រីកបែបឌីជីថល 20x នៅលើ Redmi Note 14 Pro ។

ទន្ទឹមនឹងនេះដែរ Redmi Note 14 ត្រូវបានបំពាក់ដោយប្រព័ន្ធកាមេរ៉ា AI 108MP ដែលផ្តល់នូវពណ៌រស់រវើក លម្អិតច្បាស់ ដែលធ្វើឲ្យគ្រប់ម៉ូឌែលនៅក្នុងស៊េរីនេះ អាចចាប់យកនូវរូបភាពដ៏មានគុណភាពខ្ពស់។

ដើម្បីបង្កើនបទពិសោធន៍នៃការថតរូប កាមេរ៉ាខាងមុខរបស់ Redmi Note 14 Series ត្រូវបានដំឡើងកម្រិតយ៉ាងតិច 20MP។ ជាពិសេស Redmi Note 14 Pro មានភាពលេចធ្លោជាមួយនឹងកាមេរ៉ាខាងមុខទំហំ 32MP រចនាឡើងយ៉ាងម៉ត់ចត់ជាមួយនឹង 0.8x wide-angle zoom គ្រប់ស៊េរី។ កាមេរ៉ាខាងមុខ បង្កើននូវភាពងាយស្រួលជាងមុនក្នុងការថតរូប Selfie ជាក្រុមដោយចាប់យក និងរក្សាទុកពេលវេលាដ៏មានន័យសម្រាប់អ្នកគ្រប់គ្នា។

លើសពីនេះ Redmi Note 14 Series ត្រូវបានរចនាឡើង ដើម្បីផ្តល់នូវបទពិសោធន៍នៃការថតរូបដ៏ល្អឥតខ្ចោះ ជាមួយនឹងដំណើរការដ៏ទំនើបនៃភាពវៃឆ្លាតសម្រាប់ការប្រើប្រាស់។ ដល់ទីបញ្ចប់នេះ មុខងារច្នៃប្រឌិតជាច្រើនដូចជា Dynamic shots ដែលអាចបង្កើតរូបភាពនីមួយៗឱ្យមានជីវិតជាមួយនឹងចលនាដ៏ស្រទន់ និងវីដេអូ Dual ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតក្នុងពេលដំណាលគ្នាពីកាមេរ៉ាខាងមុខ និងខាងក្រោយ ដើម្បីចាប់យកទិដ្ឋភាពជាច្រើន។

ការកែសម្រួលក៏ត្រូវបានផ្លាស់ប្តូរនៅលើម៉ូឌែល Pro ជាមួយនឹងមុខងារ AI កម្រិតខ្ពស់ដូចជា AI Image Expansion ដែលពង្រីកផ្ទៃខាងក្រោយសម្រាប់ការថតរូបកាន់តែលេចធ្លោ និង AI Erase Pro ដែលជំនួយដល់ភាពងាយស្រួលក្នុងការលុបនូវវត្ថុដែលមិនចង់បានដោយមិនប្រើកម្មវិធីជំនួយ។ បន្ថែមពីលើ AI Erase ម៉ូឌែលមូលដ្ឋានក៏មានមុខងារ AI Sky ដើម្បីផ្លាស់ប្តូរផ្ទៃខាងក្រោយយ៉ាងងាយស្រួលផងដែរ។ ការរួមបញ្ចូលយ៉ាងរលូននៃឧបករណ៍ AI នេះជួយបង្កើនគុណភាពនៃរូបថត និងសម្រួលដំណើរការកែសម្រួលរូបភាពជាមួយនឹងលទ្ធផលដូចអ្នកអាជីព។

រឹងមាំ និងធន់ រចនាឡើងសម្រាប់ជីវិតប្រចាំថ្ងៃ
Redmi Note 14 Series ត្រូវបានបង្កើតឡើង ដើម្បីបំពេញតាមតម្រូវការនៃជីវិតប្រចាំថ្ងៃ ជាមួយនឹងការធន់នឹងការធ្លាក់មិនឆ្កូត និង មិនជ្រាបទឹក។ ការចាប់ផ្តើមជាមួយនឹងរចនាសម្ព័ន្ធ All-Star Armor ដែលជាការបន្ថែមដ៏ល្អឯកដូចជាស៊ុមផ្សំពីសមាសធាតុអាលុយមីញ៉ូមគុណភាពខ្ពស់, energy-absorbing foam និង polymer buffering ដែលមានវត្តមាននៅលើ Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G សម្រាប់ពង្រឹងភាពធន់នឹងការធ្លាក់។ ទន្ទឹមនឹងនេះ អេក្រង់ Corning ® Gorilla ® Glass Victus ® 2 ផ្តល់ឲ្យម៉ូឌែល Pro នូវការការពារបន្ថែមសម្រាប់ការឆ្កូត។ ស៊េរីនេះត្រូវបានភ្ជាប់ជាមួយ Corning ® Gorilla ® Glass 7i និង គម្របស្បែកបែប vegan
នៅលើ Redmi Note 14 Pro+ 5G សម្រាប់ការការពារគ្រប់ជ្រុងជ្រោយ។ សម្រាប់ស៊េរីផ្សេងទៀត Corning ® Gorilla ® Glass 5 ផ្តល់នូវការការពារដ៏រឹងមាំដល់អេក្រង់ ដែលរួមចំណែកដល់ការរចនាដ៏រឹងមាំ និងធន់នៅទូទាំងស៊េរីទាំងមូល។

Visal, [Jan 22, 2025 at 18:16]
លើសពីភាពធន់នឹងការធ្លាក់ និងឆ្កូត Redmi Note 14 Series ក៏ត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងអង្គធាតុរាវផងដែរ។ ជាមួយនឹងកម្រិត IP68 Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G ផ្តល់នូវការការពារពិសេសប្រឆាំងនឹងធូលី និងទឹក ដែលល្អបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ – មិនថាមេឃភ្លៀងខ្លាំង ឬដំណើរផ្សងព្រេងដ៏លំបាកនោះទេ។ ទន្ទឹមនឹងនេះ Redmi Note 14 Pro មាននូវការពារប្រឆាំងនឹងធូលី និងការជ្រាបទឹកកម្រិត IP64 rating និងកម្រិត IP54 សម្រាប់ Redmi Note 14 ។ ពិសេសជាងនេះទៅទៀត ត្រកូល Redmi Note 14 Series បាននាំយកមកនូវអេក្រង់ដ៏អស្ចារ្យ ដើម្បីធានាបាននូវការឆ្លើយតប និងភាពត្រឹមត្រូវនៃការប៉ះ ទោះបីជាស្ថិតនៅក្នុងស្ថានភាពសើម ឬប្រឡាក់នឹងប្រេងក៏ដោយ។ គួបផ្សំជាមួយនឹងមុខងារធន់មាំលំដាប់កំពូលទាំងអស់នេះ Redmi Note 14 Series ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកនូវការប៉ះពាល់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នក។

ថាមពលពេញមួយថ្ងៃជាមួយនឹងដំណើរការរលូនឥតខ្ចោះ
Redmi Note 14 Series ផ្តល់នូវដំណើរការដ៏ខ្លាំងក្លា និងថាមពលថ្មប្រើប្រាស់បានយូរ។ សូមអរគុណដល់បន្ទះឈីបកម្រិតខ្ពស់នៅខាងក្នុង ឧបករណ៍ទាំងនេះអាចដំណើរការកិច្ចការច្រើនយ៉ាងងាយស្រួល ចាប់ពីការហៅជាវីដេអូ រហូតដល់ការលេងហ្គេម និងសកម្មភាពជាច្រើនទៀត។ ម៉ូឌែលលំដាប់ខ្ពស់បំផុត Redmi Note 14 Pro+ 5G ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ 4nm Snapdragon ® 7s Gen 3 កម្រិតខ្ពស់ ដែលនាំមកនូវល្បឿនខ្ពស់ និងការឆ្លើយតបយ៉ាងរហ័ស។ ទន្ទឹមនឹងនេះ ថាមពលថ្ម 5110mAh ជាមួយនឹង កម្លាំងសាកលឿន 120W HyperCharge ផ្តល់នូវថាមពលយូរអង្វែងពីការចាប់ផ្តើមដល់ចុងបញ្ចប់នៃការប្រើប្រាស់។ រចនាឡើង ដើម្បីគ្រប់គ្រងស្ថានភាពដ៏លំបាក ថ្មដង់ស៊ីតេខ្ពស់របស់ Redmi Note 14 Pro+ 5G ក៏ដំណើរការក្នុងសីតុណ្ហភាពទាបរហូតដល់ -20°C ដោយផ្តល់នូវបទពិសោធន៍ដែលអាចទុកចិត្តបាន សូម្បីតែនៅក្នុងបរិយាកាសដែលមានសីតុណ្ហភាពក្រោមសូន្យអង់ស្សាសេ — ល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់ ទោះជាអាកាសធាតុបែបណាក៏ដោយ។

ទន្ទឹមនឹងនេះ Redmi Note 14 Pro 5G និងម៉ូឌែលផ្សេងទៀតមានបំពាក់នូវបន្ទះឈីប MediaTek Dimensity 7300-Ultra និង MediaTek Helio G100-Ultra ដែលផ្តល់នូវបទពិសោធន៍យ៉ាងរលូនសម្រាប់ការលេងហ្គេម ការឡាយស្ទ្រីម និងការប្តូរកម្មវិធីរហ័ស។ ភ្ជាប់ជាមួយថ្មធំចាប់ពី 5110mAh ដល់ 5500mAh ឧបករណ៍ទាំងនេះ អាចបំពេញតម្រូវរបស់អ្នកបាន ពេញមួយថ្ងៃដោយមិនមានការរំខាន មិនថាអ្នកកំពុងបញ្ចប់គម្រោងការងារ ឬកម្សាន្តជាមួយកម្មវិធីដែលអ្នកចូលចិត្តនោះទេ។

លើសពីភាពខ្លាំងនៃសមត្ថភាពថ្ម ម៉ូឌែលទាំងអស់មានលក្ខណៈពិសេស ដែលប្រើបានយូរដែលត្រូវបានរចនាឡើងសម្រាប់ភាពប្រើប្រាស់រយៈពេលវែង ដោយរក្សាបានរហូតដល់ 80% នៃសមត្ថភាពរបស់ទូរស័ព្ទ បន្ទាប់ពីសាកបាន 1,600 ដង។ ដើម្បីបង្កើនអាយុកាលថ្មកាន់តែយូរ បច្ចេកវិទ្យាសាកថ្មឆ្លាតវៃ Smart Charging និង big-data-based aging prediction ដំណើរការជាមួយគ្នា ធ្វើឱ្យដំណើរការសាកថ្មកាន់តែប្រសើរ និងរក្សាសុខភាពថ្មយ៉ាងសកម្មសម្រាប់ដំណើរការជាប់លាប់។ លើសពីនេះ ម៉ូឌែល Pro ទាំងអស់រួមបញ្ចូលមុខងារបើករហ័ស ដែលផ្តល់នូវភាពងាយស្រួលនៃការបើកថាមពលក្នុងរយៈពេលត្រឹមប៉ុន្មានវិនាទីបន្ទាប់ពីអស់ថ្ម។

Google Gemini បានបំពាក់គ្រប់ស៊េរី ដើម្បីបង្កើតដំណើរការទៅកាន់កម្រិតមួយដ៏ងាយស្រួល ដោយបង្កើនបទពិសោធន៍ជាមួយនឹងសកម្មភាពរបស់អ្នក។ លើសពីនេះ Circle to Search ដែលមានលក្ខណៈពិសេសនៅលើ Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកព័ត៌មានជុំវិញពួកគេកាន់តែលឿន ធ្វើឱ្យកិច្ចការប្រចាំថ្ងៃកាន់តែងាយស្រួល និងលឿនជាងមុន។

នៅក្នុងពិភពលោក ការបន្តភ្ជាប់ទំនាក់ទំនងគឺមានសារៈសំខាន់ជាងពេលណាទាំងអស់ Redmi Note 14 Series ត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យមានតុល្យភាពរវាងដំណើរការ និងប្រសិទ្ធភាព ដោយផ្តល់ជូននូវការប្រើប្រាស់ពេញមួយថ្ងៃជាមួយនឹងភាពងាយស្រួលនៃការសាកថ្មលឿននៅពេលចាំបាច់បំផុត។

ទស្សនីយ៍ភាពដ៏អស្ចារ្យជាមួយនឹងអេក្រង់ការពារភ្នែកកម្រិតខ្ពស់
ជាមួយនឹងអេក្រង់ការពារភ្នែក 120Hz ដ៏រស់រវើក Redmi Note 14 Series ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យតាមរយៈការផ្លាស់ប្តូរយ៉ាងរលូន ដែលនាំមកនូវខ្លឹមសារនៃជីវិត មិនថាការរមើលតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ការមើលវីដេអូ ឬការលេងហ្គេមនោះទេ Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G បង្កើនបទពិសោធន៍បន្ថែមទៀត ដោយផ្តល់នូវគុណភាពបង្ហាញច្បាស់ 1.5K ដែលធ្វើឲ្យរាល់ព័ត៌មានលម្អិតកាន់លេចធ្លោ៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›Xiaomi សម្ពោធ Redmi Note 14 Seriesបច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល ភ្នំពេញ៖​ ​Xiaomi នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ប្រកាសចេញលក់ ម៉ូឌែល Redmi Note 14 Series ស៊េរីចុងក្រោយមានសមាជិកចំនួន 4 ដែលនាំត្រកូល Redmi Note ទៅកាន់កម្រិតមួយដ៏អស្ចារ្យរួមមា…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…