ក្រុមហ៊ុន Smart Axiata ពង្រឹងវិសាលភាពនៃបណ្ដាញសេវាទូរសព្ទ និងជំរុញការអភិវឌ្ឍផ្នែកឌីជីថលដោយបន្ថែមអង់តែនជាង ៤០០ ក្នុងឆ្នាំ ២០២៤

Date:

ភ្នំពេញ៖ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីសមិទ្ធផល ដែលចូលរួមលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងឌីជីថលនៅកម្ពុជា។ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុននេះ បានបន្ថែមអង់តែនសេវាថ្មីៗ ប្រមាណជា ៤៧៥ ទីតាំង និងសម្រេចបាននូវអង់តែនសរុបចំនួន៤ ០០០ ទីតាំង។ ការពង្រីកសេវាទូរសព្ទនេះ នឹងជួយសម្រួលគុណភាពសេវាទូរសព្ទឱ្យកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។ 

ទន្ទឹមនឹងសមិទ្ធផលនេះដែរ Smart ក៏បានពង្រឹងសេវា ចំនួន ២៥០០ Sectors នៅតាមបណ្តាស្ថានីយ៍អង់តែនដែលបានសាងសង់រួច ព្រមទាំងបំពាក់ឧបករណ៍ថ្មីៗសម្រាប់ស្ថានីយជាង ៨០០ ដើម្បីអាចផ្គត់ផ្គង់នូវកំណើននៃតម្រូវការបណ្ដាញសេវាទូរសព្ទក្នុងពេលបច្ចុប្បន្ន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជួយបង្កើនគុណភាពសេវាទូរសព្ទកាន់តែប្រសើរ សម្រាប់ជាង ២០០ ទីតាំងជាងបន្ថែមទៀតដែលនេះបានឆ្លុះបញ្ចាំងពីសក្ដានុពលរបស់ក្រុមហ៊ុន Smart ក្នុងការបន្តផ្គត់ផ្គង់ និងចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃវិស័យទូរគមនាគមន៍នៅពាសពេញផ្ទៃប្រទេស។ 

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Smart Axiata បានវិនិយោគលើការពង្រីកបណ្ដាញសេវា ដោយចំណាយទុនប្រមាណជា ៥០ លានដុល្លារ។​ ការវិនិយោគនេះ បង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការពង្រីកការភ្ជាប់បណ្ដាញសេវាទៅកាន់គ្រប់តំបន់នៅទូទាំងប្រទេស។ សមិទ្ធផលនេះមិនត្រឹមតែសបញ្ជាក់ពីយុទ្ធសាស្រ្តក្នុងការផ្ដល់សេវាកាន់តែទូលំទំលាយប៉ុណ្ណោះទេ តែនេះក៏ជាកាតាលីករនៃការអភិវឌ្ឍន៍ដ៏សំខាន់ ដែលស្របទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ របស់រដ្ឋាភិបាលកម្ពុជាផងដែរ។ 

សេវាទូរសព្ទកាន់តែទំលំទូលាយ ដែលជួយភ្ជាប់គម្លាតឌីជីថល

ក្រុមហ៊ុន Smart Axiata បាននិងកំពុងភ្ជាប់នូវគម្លាតឌីជីថលសម្រាប់ប្រជាពលរដ្ឋខ្មែរ តាមរយៈការពង្រីកសេវាទូរសព្ទក្នុងតំបន់ និងសហគមន៍នានា។សកម្មភាពទាំងនេះ បានចូលរួមជ្រោមជ្រែងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងផ្ដល់នូវភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន ការប្រើប្រាស់សេវាកម្មធនាគារឌីជីថល ការអប់រំ និងការកម្សាន្តជាដើម។ 

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា “ស្របពេលដែលបរិវត្តកម្មឌីជីថលបានប្រព្រឹត្តទៅកាន់តែឆាប់រហ័ស ប្រព័ន្ធអុីនធឺណិតដែលមានស្ថេរភាពកាន់តែមានសារៈសំខាន់។ បច្ចុប្បន្ននេះ ស្ទើរតែគ្រប់សកម្មភាពទាំងអស់គឺស្ថិតនៅលើប្រព័ន្ធឌីជីថល តាំងពីការប្រើប្រាស់ធនាគារ ការកម្សាន្ត និងការអប់រំ។ យើងក៏ឃើញដែរថា ប្រជាជនកម្ពុជាកំពុងត្រូវការទិន្នន័យសម្រាប់ប្រើប្រាស់អុីធឺណិតកាន់តែច្រើន។” លោកក៏សង្ឃឹមថាការពង្រីកវិសាលភាពនៃសេវាទូរសព្ទរបស់ក្រុមហ៊ុន នឹងជួយឱ្យប្រជាជន និងអាជីវកម្មក្នុងប្រទេសកម្ពុជាអាចទាញយកផលប្រយោជន៍ពីការរីកចម្រើននៃប្រព័ន្ធឌីជីថលផងដែរ។​

ការចូលរួមភ្ជាប់គម្លាតឌីជីថល សន្តិសុខសាយប័រ និងចីរភាព 

ស្របពេលដែល Smart Axiata បន្តពង្រីកវិសាលភាពនៃសេវាទូរសព្ទនេះក្រុមហ៊ុនក៏មានឆន្ទៈក្នុងការសហការជាមួយដៃគូរសំខាន់ៗផងដែរ ដែលរួមមានក្រសួងប្រៃសណីសយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។ កិច្ចសហការទាំងនេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ផ្សារភ្ជាប់គម្លាតឌីជីថលនៅក្នុងប្រទេសកម្ពុជា និងពង្រឹងអក្ខរកម្មឌីជីថល ក៏ដូចជាសាបព្រួសជំនាញឌីជីថលសំខាន់ៗដទៃទៀត ដែលជាជំនាញចាំបាច់សម្រាប់ពេលបច្ចុប្បន្ននេះ។ 

ជាមួយគ្នានេះដែរ Smart Axiata ក៏ចូលរួមលើកម្ពស់សុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត សម្រាប់អ្នកប្រើប្រាស់ តាមរយៈការចែករំលែកគន្លឹះសំខាន់ៗដើម្បីការពារសុវត្ថិភាព រួមជាមួយការផ្សព្វផ្សាយពីវិធីសាស្រ្តក្នុងការរាយការណ៍ករណីដែលទាក់ទងនឹងការកេងប្រវ័ញ្ច ឬការរំលោភបំពានលើកុមារ ដើម្បីជំរុញឱ្យមាតិបិតានិងអាណាព្យាបាលកុមាររងគ្រោះ អាចចាត់វិធានការបានទាន់ពេលវេលា។ 

បន្ថែមពីនេះទៀត ក្រុមហ៊ុន Smart Axiata ក៏បានរួមសហការជាមួយ SecurityGen ដែលជាក្រុមហ៊ុនសន្តិសុខទូរគមនាគមន៍ មានការទទួលស្គាល់លំដាប់ពិភពលោក ដើម្បីអនុវត្តវិធានការការពារដូចជា Next Generation Signaling Firewall និង Intrusion Detection System ដើម្បីការពារទិន្នន័យរបស់អតិថិជន និងសុវត្ថិភាពនៃ បណ្ដាញរបស់ក្រុមហ៊ុន។ 

ដោយឡែក ស្ថានីយអង់តែន 4G របស់ក្រុមហ៊ុន Smart ប្រមាណ ៤០% មានដាក់ប្រើប្រាស់ប្រព័ន្ធសូឡា ដើម្បីចូលរួមគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រដ្ឋាភិបាលកម្ពុជា។ 

ស្របពេលដែលប្រទេសកម្ពុជាកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស បរិវត្តកម្មីឌីជីថលក៏បាននិងកំពុងបន្តដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។ទន្ទឹមនឹងគ្នានេះដែរ ក្រុមហ៊ុន Smart ក៏កំពុងចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍន៍កម្ពុជា ដោយភ្ជាប់ទំនងទំនងដល់បុគ្គល គ្រួសារ និងអាជីវកម្មពេញផ្ទៃប្រទេស។ កត្តានេះ បានធ្វើឱ្យក្រុមហ៊ុនទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ តាមរយៈការចុះផ្សាយនៅលើទំព័រព័ត៌មាន Los Angeles Times កាលពីខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ។ 

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានធ្វើការយ៉ាងសកម្មក្នុងការផ្គត់ផ្គត់បណ្ដាញសេវាអុិនធឺណិតនៅតាមតំបន់សក្ដានុពលមួយចំនួននដូចជា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស តំបន់ទេសចរណ៍នៃប្រាសាទអង្គវត្ត ក៏ដូចជាការគ្របដណ្ដប់សេវាអុីនធឺណិតបន្ថែមទៀតទៅកាន់ភូមិស្រុក និងលំនៅដ្ឋានដែលដាច់ស្រយាលពីទីប្រជុំជន៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ក្រុមហ៊ុន Smart Axiata ពង្រឹងវិសាលភាពនៃបណ្ដាញសេវាទូរសព្ទ និងជំរុញការអភិវឌ្ឍផ្នែកឌីជីថលដោយបន្ថែមអង់តែនជាង ៤០០ ក្នុងឆ្នាំ ២០២៤ ភ្នំពេញ៖ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីសមិទ្ធផល ដែលចូលរួមលើកកម្ពស់ការភ្ជាប…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…