Smart Axiata ចេញផលិតផលថ្មី’Smart Cybersecurity Add-On’ដើម្បីពង្រឹងសុវត្ថិភាពលើអ៉ីនធឺណិតជូនអតិថិជន

Date:

ភ្នំពេញ៖ ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រព័ន្ធអុីនធឺណិត។ ប្រព័ន្ធអុីនធឺណិតពិតជាបានផ្ដល់គុណប្រយោជន៍ជាច្រើននៅក្នុងសម័យឌីជីថល តែទន្ទឹមនឹងនេះ វាក៏អាចបង្កហានិភ័យនានាទៅកាន់អ្នកប្រើប្រាស់ផងដែរ។

ដោយឃើញពីតម្រូវការដ៏សំខាន់នេះ ក្រុមហ៊ុន Smart ទើបនឹងបានដាក់ដំណើរការសេវាកម្មដ៏ថ្មីស្រឡាងមួយ គឺ “Smart Cybersecurity Add-On” ដែលជាសេវាកម្មថ្មីសម្រាប់ជាជំនួយក្នុង ការជូនដំណឹងសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារលោកអ្នកពីហានិភ័យលើប្រព័ន្ធអុីនធឺណិត។​ អតិថិជន Smart ដែលភ្ជាប់គម្រោងនេះជាលើកដំបូង​ នឹងអាចទទួលបានការផ្ដល់ជូនសេវាកម្មនេះឥតគិតថ្លៃសម្រាប់រយៈពេល ៣០ថ្ងៃដំបូង។

សារៈសំខាន់នៃ Smart Cybersecurity Add-On

រាល់ការចុច (Click) ការស្វែងរក (Search) និងសកម្មភាពផ្សេងៗទៀតនៅលើប្រព័ន្ធអុីនធឺណិត គឺពិតជាអាចធ្វើឱ្យអ្នកប្រើប្រាស់ទូទៅអាចនឹងទទួលបានផលប៉ះពាល់ដោយមិនបានដឹង មិនថាតាមរយៈ តំណភ្ជាប់ (Link) ក្លែងបន្លំតំណភ្ជាប់ដែលគ្មានសុវត្ថិភាព​ ការបំពានទិន្នន័យសំខាន់ៗមានដូចជាលេខទូរសព្ទ និងអុីម៉ែល និងមាតិកាអនឡាញមិនសមរម្យជាដើម។

ក្នុងនាមជាក្រុមហ៊ុនផ្តល់នូវសេវាទូរគមនាគមន៍ និងដំណោះស្រាយឌីជីថលមួយនៅកម្ពុជា ក្រុមហ៊ុន Smart បានទើបនឹងដាក់ឱ្យ អតិថិជនប្រើប្រាស់សេវាកម្មដ៏ថ្មីស្រឡាងគឺ សេវាកម្ម “Smart Cybersecurity Add-On”ដើម្បីជំរុញនូវបទពិសោធសុវត្ថិភាពក្នុងការប្រើប្រាស់អុីនធឺណិតរបស់អតិថិជនអោយកាន់តែមានទំនុកចិត្ត មិនថាការប្រើប្រាស់អុីនធឺណិតសម្រាប់​ការងារ​ ឬ​ការ​កម្សាន្ត។

មុខងារពិសេសទាំង 3 របស់សេវាកម្ម “Smart Cybersecurity”

1. មុខងារសុវត្ថិភាពតាមអុីនធឺណិត (Secure Browsing)៖ ជាមុខងារ ដែលជូនដំណឹងពេលលោកអ្នកចុចតំណភ្ជាប់ ឬហៅថា Link ណាមួយដែលគ្មានសុវត្ថិភាព​ សម្រាប់លេខទូរសព្ទចំនួន ១លេខ

2. មុខងារជូនដំណឹងអំពីការបំពានទិន្នន័យផ្ទាល់ខ្លួន (Data Breach Alert)៖ ជាមុខងារ ដែលជូនដំណឹងពេលព័ត៌មានផ្ទាល់ខ្លួនដែលសំខាន់ៗរបស់អ្នកដូចជា លេខទូរសព្ទ និងអុីម៉ែលត្រូវបានបែកធ្លាយ ឬលួចយកដោយក្រុម Hacker​ ទៅកាន់លេខទូរសព្ទចំនួន ១លេខ និងទៅកាន់អុីម៉ែលចំនួន ៩អុីម៉ែល

3. មុខងារកំណត់ប្រភេទមាតិកា (Content Filtering)៖ ជាមុខងារ ពិសេសក្នុងការកំណត់មាតិកាដែលអាចរារាំងការចូលប្រើប្រាស់គេហទំព័រឬកម្មវិធីមិនសមរម្យ ខុសច្បាប់ មាតិកាសម្រាប់មនុស្សពេញវ័យ អំពើហិង្សា ឬសម្ភារៈដែលអាចបង្កគ្រោះថ្នាក់ផ្សេងទៀងដូចជា​ ការកម្សាន្ដ មាតិកាសម្រាប់យុវវ័យ ឧក្រិដ្ឋកម្ម មាតិកាដែលផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្ម​រំខាន ​​សម្រាប់លេខទូរសព្ទចំនួន ១លេខ

តម្លៃនៃសេវាកម្ម

សេវាកម្ម Smart Cybersecurity Add-On មានតម្លៃត្រឹម 30 សេនក្នុងមួយសប្តាហ៍ ឬ 60 សេនក្នុងមួយខែ ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារទាំង 3 ខាងលើនេះ។

រាល់អតិថិជនរបស់ Smart អាចភ្ជាប់ សេវាកម្ម Smart CybersecurityAdd-On តាមរយៈស្មាតណាស់អេបឥឡូវនេះ។ ជ្រើសរើស Smart Cybersecurity ដើម្បីជាជំនួយដល់ការជូនដំណឹងសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារលោកអ្នកពីហានិភ័យលើប្រព័ន្ធអុីនធឺណិត។ បន្ថែមពីនេះ អតិថិជនដែលកំពុងភ្ជាប់នូវគម្រោង Smart ល្អ! ដាតា 10 នឹងទទួលបាននូវមុខងារ Cybersecurity បន្ថែមដោយឥតគិតថ្លៃផងដែរ។

ក្រុមហ៊ុន Smart បានបង្ហាញពីសមិទ្ធផល និងការយកចិត្តទុកដាក់របស់ខ្លួនលើទិន្នន័យនិងឯកជនភាពរបស់អតិថិជន និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាផលប្រយោជន៍ដល់សង្គមកម្ពុជាផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនបានទទួលនូវពានរង្វាន់ “Technology Leader Award” ពីកម្មវិធី ESG Contest and Awards Gala Dinner ពី EuroCham ដែលប្រព្រឹត្តឡើងក្រោមកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លើសពីនេះទៅទៀត ក្រុមហ៊ុន Smart Axiata ក៏ទទួលបាននូវវិញ្ញាបនប័ត្រ ISO 27001 សម្រាប់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មានរបស់ខ្លួន (ISMS) ដែលជាស្តង់ដារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការការពារទិន្នន័យ និងសុវត្ថិភាពអនឡាញផងដែរ។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›Smart Axiata ចេញផលិតផលថ្មី’Smart Cybersecurity Add-On’ដើម្បីពង្រឹងសុវត្ថិភាពលើអ៉ីនធឺណិតជូនអតិថិជន ភ្នំពេញ៖ ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រព័ន្ធអុីនធឺណិត។ ប្រព័ន្ធអុីនធឺណិតពិតជាបានផ្ដល់គុណប្រយោជន៍ជាច្រើននៅក្នុងសម័យឌីជីថល តែទន្ទឹ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…