Vietjet និង OpenAirlines ចាប់ដៃគូដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ឥន្ធនៈក្នុងការហោះហើរដោយប្រើបច្ចេកវិទ្យា AI

Date:

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន OpenAirlines ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធភាពលើការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់យន្តហោះដែលប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ដើម្បីបន្តដំណើរបង្កើនប្រសិទ្ធភាពប្រតិបត្តិការហោះហើរ។

Vietjet នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលប្រើ SkyBreathe® ដែលកម្មវិធីច្នៃប្រឌិតថ្មីដំណើរការដោយឧបករណ៍បញ្ញាសិប្បនិមិត្ត (AI) ក្បួនដោះស្រាយទិន្នន័យធំ និងម៉ាស៊ីនសិក្សា (machine learning) ដើម្បីវិភាគទិន្នន័យហោះហើរ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈ។ ប្រព័ន្ធនេះប្រមូល និងបញ្ចូលព័ត៌មានពីប្រភពនានា រួមទាំងទិន្នន័យយន្តហោះ និងរបាយការណ៍ប្រេងឥន្ធនៈ ទៅក្នុងកម្មវិធីតែមួយ។ ជាមួយនឹងការវិភាគលើជើងហោះហើរជាង ២១ លានកម្មវិធី ពឹងផ្អែកលើមូលដ្ឋានទិន្នន័យប្រសិទ្ធភាពប្រេងឥន្ធនៈដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។

SkyBreathe® 360° គឺជាកម្មវិធីជំនួយដល់ហោះហើរអេកូ កំណត់ឱកាសដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងផ្តល់នូវអនុសាសន៍ជាក់លាក់ដែលសមស្របទៅនឹងភាគីពាក់ព័ន្ធនានានៃក្រុមហ៊ុនអាកាសចរណ៍ រួមទាំងអ្នកបើកបរយន្តហោះ និងអ្នកគ្រប់គ្រងប្រតិបត្តិការហោះហើរ សម្រាប់ការសហការប្រកបដោយប្រសិទ្ធភាព ជំរុញវប្បធម៌បៃតង ខណៈពេលដែលបង្កើនផលិតភាពដំណើរការនៃប្រព័ន្ធកម្មវិធីរបស់ខ្លួន។ យោងតាមការវិភាគរបស់ OpenAirlines មានរូបរាងងាយស្រួលប្រើ ហើយការវិភាគលម្អិតទន្ន័យរបស់ SkyBreathe® នឹងផ្តល់សិទ្ធិអំណាចដល់ក្រុមហ៊ុន Vietjet ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់ខ្លួន រហូតដល់ ២ ភាគរយ និងកាត់បន្ថយការបញ្ចេញឧស្ម័ន CO2 បានជាង ៩៦ ពាន់តោនក្នុងមួយឆ្នាំ។

Vietjet ក៏នឹងដាក់ឱ្យដំណើរការកម្មវិធី SkyBreathe® MyFuelCoach ដល់អ្នកបើកបរទាំងអស់របស់ខ្លួនផងដែរ។ ជាជំនួយការបង្កើនការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាព កម្មវិធីនេះផ្តល់នូវការសង្ខេប និងពន្យល់អំពីអេកូជាក់លាក់សម្រាប់អ្នកបើកយន្តហោះនីមួយៗ។ ទន្ន័យដែលផ្តល់ការយល់ដឹងបានស៊ីជម្រៅទាំងនេះ អនុញ្ញាតឱ្យអ្នកបើកយន្តហោះតាមដានការអនុវត្ត កំណត់តំបន់ហោះហើរដើម្បីកែលម្អ និងធ្វើការអនុវត្តការបើកបរបានយ៉ាងងាយស្រួល និងល្អបំផុតព្រមទាំងប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាព។ ទាំងនេះនឹងជួយសម្រួលដល់យន្តហោះហោះហើរកាន់តែស៊ីប្រេងឥន្ធនៈតិច ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់បរិស្ថានបានល្អផងដែរ។

លោក Alexandre Feray នាយកប្រតិបត្តិនៃក្រុមហ៊ុនOpenAirlines មានប្រសាសន៍ថា “ភាពជាដៃគូនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ Vietjet ចំពោះប្រតិបត្តិការហោះហើរប្រកបដោយចីរភាពបន្ថែមទៀត។ តាមរយៈការប្រើប្រាស់ថាមពលប្រកបដោយការច្នៃប្រឌិត និងឌីជីថលភាវូបនីយកម្ម ក្រុមហ៊ុនអាកាសចរណ៍កំពុងផ្លាស់ប្តូរគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនចំពោះអព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០ ទៅជាសកម្មភាពជាក់ស្តែងដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ សម្រាប់ក្រុមហ៊ុនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ទាំងមូល គឺសម្រាប់អ្នកធ្វើដំណើរ និងភពផែនដី។ ការអនុវត្តកម្មវិធី SkyBreathe® កំពុងដំណើរការហើយ ដោយធានាថា Vietjet អាចដោះសោសក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ ឆាប់រហ័ស និងចាប់ផ្តើមមើលឃើញលទ្ធផលដែលអាចវាស់វែងបាន។”

អនុប្រធានក្រុមហ៊ុន Vietjet លោក Nguyen Duc Thinh ក៏បានចែករំលែកថា៖ “កិច្ចព្រមព្រៀងថ្ងៃនេះជាមួយ OpenAirlines តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ Vietjet ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប យើងអាចបន្តបង្កើតថ្មី បង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន CO2 និងបង្កើនបទពិសោធន៍ហោះហើររបស់អ្នកដំណើរក្នុងតម្លៃសមរម្យ។ កិច្ចសហការនេះ ក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន Vietjet ឆ្ពោះទៅរកនិរន្តរភាព ខណៈពេលដែលផ្តល់នូវអត្ថប្រយោជន៍រយៈពេលវែងដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក។”

តាមរយៈការចូលរួមជាមួយសមាជិកចំនួន ៧៣ នៃសហគមន៍ SkyBreathe® ក្រុមហ៊ុន Vietjet ទទួលបានសិទ្ធិចូលដំណើរការទៅកាន់បណ្តាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប្រកបដោយថាមពលដែលប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ប្រកបដោយចីរភាព។ ក្នុងនាមជាសមាជិកនៃសហគមន៍នេះ Vietjet ក៏នឹងទទួលបានការគាំទ្រជាបន្តបន្ទាប់ពីអ្នកជំនាញផ្នែកប្រេងឥន្ធនៈ OpenAirlines ដែលនឹងជួយក្រុមហ៊ុនអាកាសចរណ៍បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើនអត្ថប្រយោជន៍ជាអតិបរមាលើការធ្វើដំណើរ SkyBreathe®របស់ខ្លួន។

Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ ដែលមានការរីកចម្រើនលឿនបំផុត ដោយបានសាងសង់កងនាវាអាកាសចរប្រកបដោយថាមពល និងទំនើបបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃពីសៀមរាបទៅហាណូយ និងការភ្ជាប់ទៅកាន់គោលដៅជាច្រើនក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន អូស្ត្រាលី និងប្រទេសនានាជាច្រើនទៀត អ្នកដំណើរមកពីប្រទេសកម្ពុជាអាចរីករាយនឹងការធ្វើដំណើរប្រកបដោយផាសុកភាព សម្រាប់ដំណើរកម្សាន្តបែបធុរកិច្ច ការកម្សាន្តឬលក្ខណៈគ្រួសារ។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›Vietjet និង OpenAirlines ចាប់ដៃគូដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ឥន្ធនៈក្នុងការហោះហើរដោយប្រើបច្ចេកវិទ្យា AI ភ្នំពេញ៖ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន O…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…