ការជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងផលិតភាពនៅកម្ពុជា៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌានិងអង្គការCIRD សហការគាំទ្រកសិករដំណាំស្រូវ

Date:

បាត់ដំបង៖ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ – កសិករប្រមាណ ៥០០ នាក់នៅទូទាំងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលរយៈពេល ១៤ ខែស្តីពី «កសិកម្មប្រកបដោយនិរន្តរភាព និងបច្ចេកទេសកសិកម្មឆ្លាតវៃ»។ គំនិតផ្តួចផ្តើមនេះធ្វើឡើងដោយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) ក្នុងគោលបំណងបង្កើនចំណេះដឹងដល់កសិករនូវបច្ចេកទេសកសិកម្មទំនើបដើម្បីបង្កើនផលិតភាព កាត់បន្ថយការចំណាយ និងកសាងភាពធន់នឹងបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ។

គម្រោងនេះបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់វគ្គបណ្តុះបណ្តាលទៅដល់ប្រជាកសិករដែលដឹកនាំដោយអ្នកជំនាញផ្នែកកសិកម្មប្រកបដោយនិរន្តរភាព និងកសិកម្មឆ្លាតវៃ។ តាមរយៈការផ្ទេរចំណេះដឹង និងបច្ចេកទេសទំនើបក្រោមការសហការនេះ កសិករនឹងមានការយល់ដឹងបន្ថែមពីទិន្នផលដំណាំរបស់គាត់ និងសម្របខ្លួនទៅនឹងការវិវត្តនៃលក្ខខណ្ឌបរិស្ថាន។ ការអនុវត្តគម្រោងតាមវិធីសាស្រ្តនេះនឹងជួយដល់កសិករក្នុងការផ្គត់ផ្គង់ស្រូវទៅគ្រួសារជាច្រើននៅទូទាំងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ផុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានលើកឡើងពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ ដោយលោកមានប្រសាសន៍ថា៖ «អង្ករគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនយើង។ កសិកររបស់យើងធ្វើការដោយមិននឿយហត់ដើម្បីទ្រទ្រង់វិស័យដ៏សំខាន់មួយនេះ ហើយភាពជាដៃគូរវាង ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា និង CIRD មានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពប្រជាកសិកររបស់យើងនូវជំនាញ និងធនធានចាំបាច់ក្នុងវិស័យកសិកម្ម។ តាមរយៈការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ កសិករអាចបង្កើនផលិតភាពរបស់គាត់ ខណៈពេលដែលធានាបាននូវសន្តិសុខស្បៀងអាហាររយៈពេលវែង និងស្ថិរភាពសេដ្ឋកិច្ចសម្រាប់សហគមន៍​។

អង្គការ CIRD ដែលជាដៃគូសំខាន់ក្នុងគំនិតផ្តួចផ្តើមនេះមានជំនាញយ៉ាងទូលំទូលាយក្នុងការពង្រឹងវិស័យស្រូវអង្កររបស់កម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាលក្រោមការស្រាវជ្រាវយ៉ាងជាក់លាក់។ នៅក្នុងគម្រោងនេះ CIRD នឹងដឹកនាំការអនុវត្តវគ្គបណ្តុះបណ្តាលដោយផ្ទាល់ទៅកាន់ប្រជាកសិករនូវការណែនាំជាក់ស្តែង និងអនុវត្តផ្ទាល់តាមតម្រូវការរបស់គាត់។

លោក រ៉ាត រតនា ប្រធានកម្មវិធី CIRD បានមានប្រសាសន៍ថា៖ «ដោយមានការគាំទ្រពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងនឹងបន្តគាំទ្រកសិករកម្ពុជាប្រមាណ ៥០០ នាក់នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យដើម្បីបង្កើនផលិតភាព និងទិន្នផលដំណាំស្រូវ​របស់គាត់។ ឥឡូវនេះ កសិករអាចធ្វើកសិកម្មប្រកបដោយនិរន្តរភាព ដែលអាចលើកកម្ពស់ជីវភាពរស់នៅ លើកកម្ពស់គុណភាពដំណាំ និងបន្តការពារបរិស្ថានរបស់យើង។ កម្មវិធីបណ្តុះបណ្តាលរបស់យើងផ្តោតសំខាន់លើការលើកកម្ពស់ប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាពហើយនឹងបន្តផ្តល់អត្ថប្រយោជន៍ដល់កសិករក្នុងស្រុកក្នុងរយៈពេលវែងផងដែរ»។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្តេជ្ញាចិត្តចំពោះមហិច្ឆតារយៈពេលវែងរបស់ខ្លួនចំពោះការ «ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗគ្នា រួមទាំងការគាំទ្រផលិតផលក្នុងស្រុក និងកសិករតាមរយៈគម្រោងនិរន្តរភាព។ ជាក់ស្តែង កម្មវិធីមួយនេះបានបញ្ជាក់ពីការរពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ប្រភពធនធានក្នុងស្រុក និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងទិដ្ឋភាពកសិកម្មរបស់កម្ពុជា។

លោកស្រី Anne de Graaf នាយិការផ្នែកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសហគមន៍កសិកម្មក្នុងស្រុក៖ «ក្រុមហ៊ុន ហ៊ិននីគែន បានចំណាយប្រមាណ​ ៧៥% នៃលទ្ធកម្មសរុបរបស់ខ្លួនក្នុងទំហំទឹកប្រាក់ ១៤២ លានដុល្លារអាមេរិកទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកកាលពីឆ្នាំ ២០២៣ ។ ទំហំទឹកប្រាក់នេះត្រូវបានចំណាយលើផលិតផលក្នុងស្រុកដែលយើងត្រូវការចាំបាច់សម្រាប់ផលិតស្រាបៀរ។ តាមរយៈការវិនិយោគលើការធ្វើកសិកម្មប្រកបដោយនិរន្តរភាព យើងមានគោលបំណងគាំទ្រកសិករកម្ពុជាក្នុងការកសាងអនាគតប្រកបដោយភាពធន់ និងវិបុលភាព។ យើងក៏សង្ឃឹមថានឹងរួមចំណែកដល់ការទទួលស្គាល់ជាបន្តនូវគុណភាពខ្ពស់នៃអង្ករកម្ពុជា ដែលជាប្រភពនៃមោទនភាពដ៏ធំធេងក្នុងស្រុក និងជាសក្ខីភាពនៃឧត្តមភាពកសិកម្មរបស់ប្រទេសជាតិដែលមានវត្តមាននៅលើឆាកអន្តរជាតិ»។

គម្រោង​នេះ​បាន​ទទួល​ការ​ចូល​រួម​​សាទរ​ពី​កសិករ​​ដែល​បានធ្វើការអនុវត្ត​វិធីសាស្រ្តធ្វើកសិកម្មប្រកប​ដោយ​និរន្តរភាព។ អ្នកស្រី លី ធឿត ស្ថិតក្នុងចំណោមកសិករដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ហើយបានមើលឃើញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ទាំងទិន្នផល និងជីវភាពរស់នៅដោយសារចំណេះដឹងដែលទទួលបានពីគម្រោងនេះ។

អ្នកស្រី លី ធឿត បានចែករំលែកបទពិសោធន៍ថា៖ «វគ្គបណ្តុះបណ្តាលនេះមានអត្ថប្រយោជន៍សម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ ជាមួយនឹងបច្ចេកទេសថ្មីដែលយើងបានសិក្សា យើងមិនត្រឹមតែបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែចេះមើលថែទាំដីសម្រាប់ដំណាំស្រូវ និងធនធានរបស់យើងឱ្យកាន់តែប្រសើរឡើងផងដែរ។ ចំណេះដឹងទាំងនេះបានជំរុញឱ្យយើងបានយល់ដឹងកាន់តែច្បាស់អំពីការកសាងអនាគតប្រកបដោយនិរន្តរភាព ដើម្បីគ្រួសារ និងសហគមន៍របស់យើង»។​

នៅពេលដែលវិស័យកសិកម្មរបស់កម្ពុជាមានការវិវឌ្ឍ ការវិនិយោគលើការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពកាន់តែមានសារៈសំខាន់។ អង្ករកម្ពុជាគឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងស្រាបៀរ Anchor និង Tiger ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ ហ៊ិននីគែន​ ខេមបូឌា ក្នុងការគាំទ្រធនធានក្នុងស្រុក ខណៈពេលដែលជំរុញវិស័យកសិកម្មកាន់តែជឿនលឿន និងមាននិរន្តរភាព។ តាមរយៈគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងបន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះមហិច្ឆតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ»។

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​នៅលើ​ពិភពលោក​ ដែលជាក្រុមហ៊ុន​ស្រាបៀរ​ និង​ក្រុមហ៊ុនវិនិយោគ​ឈាន​មុខ​នៅ​កម្ពុជា​តាំងពី​​ឆ្នាំ​១៩៩៤។ ជាមួយ​គោល​បំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ​ ​ ក្រុមហ៊ុន​​ហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួម​មាន​ ​​ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ក្រុមហ៊ុន​​​មាននិយោជិត​​ប្រមាណ ៧០០​នាក់​ និង​ផ្តល់ការងារដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ៦៦,០០០​​នាក់​នៅ​ទូទាំងសង្វាក់ផលិតកម្មរបស់ខ្លួន។ តាម​រយៈ​យុទ្ធសាស្ដ្រ​ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​​បរិស្ថាន និង ព្រមទាំងសង្គម និង​ការ​ពិសាប្រកប​​ដោយ​ការ​ទទួល​ខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​វេបសាយ ​heinekencambodia.com

អំពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD)
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) គឺជាអង្គការវិជ្ជាជីវៈក្រៅរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយក្រុមអ្នកឯកទេសអភិវឌ្ឍន៍​ជនបទមានជំនាញផ្នែកកសិកម្មដែលមានបេសកកម្មប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទក្នុងប្រទេសកម្ពុជាតាមរយៈការកសាងសមត្ថភាព សេវាកម្ម និងការគ្រប់គ្រងអង្គការដែលគាំទ្រដល់ការធ្វើឱ្យជីវភាពនៅតាមជនបទប្រសើរឡើងពីកសិកម្មបែបគ្រួសាេទៅជាកសិកម្មបែបពាណិជ្ជកម្ម និងប្រព័ន្ធកសិកម្មបែបសហគ្រាសដែលស្របជាមួយជីវចម្រុះ និងការអភិរក្សបរិស្ថាន។ CIRD ធ្វើការដោយផ្ទាល់ជាមួយអង្គការកសិករ (FO) និងសហគមន៍មូលដ្ឋានដើម្បីផ្តល់ជាការគ្រប់គ្រង និងបច្ចេកទេស។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ការជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងផលិតភាពនៅកម្ពុជា៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌានិងអង្គការCIRD សហការគាំទ្រកសិករដំណាំស្រូវ បាត់ដំបង៖ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ – កសិករប្រមាណ ៥០០ នាក់នៅទូទាំងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នឹងទទួលបានអត្ថ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…