ក្រុមហ៊ុនអាកាសចរណ៍ Vietjet​ ដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ប្រទេសវៀតណាម និង​ប្រទេសនូវែលហ្សេឡង់​

Date:

ភ្នំពេញ៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសបើកដំណើរការសេវាកម្មផ្លូវហោះហើររវាងប្រទេសវៀតណាម និង​ប្រទេសនូវែលហ្សេឡង់​ ដោយភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងអូកឡិន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និង​ទេសចរណ៍សំខាន់ៗរបស់ប្រទេសទាំងពីរ។ ក្រោយការប្រកាសនោះ នាយករដ្ឋមន្ត្រី​ប្រទេសនូវែលហ្សេឡង់​ លោក Christopher Luxon ក៏បានអញ្ជើញទៅទស្សនៈកិច្ចនៅ Vietjet Aviation Academy (VJAA) នៅទីក្រុងហូជីមិញ និងជួបពិភាក្សាជាមួយស្ថាបនិកមហាសេដ្ឋី Vietjet គឺលោកស្រីបណ្ឌិត Nguyen Thi Phuong Thao ។

ក្រុមហ៊ុន Vietjet បន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកងនាវា និងនាវិករបស់ខ្លួន។ ផ្លូវហោះហើរថ្មីនេះ នឹងគាំទ្រដល់យុទ្ធសាស្ត្រកំណើនរបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយផ្តល់នូវជម្រើសការធ្វើដំណើរប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតសម្រាប់អ្នកដំណើរ រួមទាំងអ្នកដែលមកពីប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដើម្បីស្វែងយល់ពីទីក្រុងដែលសម្បូរទៅដោយវប្បធម៌របស់ប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកធ្វើដំណោះរអាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់បណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjetដែលគ្របដណ្តប់ទូទាំងប្រទេសវៀតណាម និងគោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។

ការប្រកាសសម្ពោធដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីនេះ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម – ​ប្រទេសនូវែលហ្សេឡង់​ ខណៈដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងជាផ្លូវការទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៅមុនខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរបស់ខ្លួន។ ផ្លូវហោះហើរទីក្រុងហូជីមិញ – អូកឡិន គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ ២០២៥ នឹងដំណើរការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដែលនេះនឹងជំរុញការបង្កើនការតភ្ជាប់សម្រាប់អ្នកធ្វើដំណើរ អាជីវកម្ម និងសិស្ស។

នៅក្នុងដំណើរទស្សនៈកិច្ចនៃ VJAA នាយករដ្ឋមន្ត្រី លោក Christopher Luxon បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជារីករាយនឹងការប្រកាសរបស់ក្រុមហ៊ុន Vietjet ថានឹងអភិវឌ្ឍផ្លូវហោះហើរថ្មីមួយទៅកាន់ប្រទេស​ប្រទេសនូវែលហ្សេឡង់​ ពង្រឹងការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនកាន់តែច្រើន និងនាំមកនូវការទំនាក់ទំនងរវាងប្រជាជនរបស់យើងកាន់តែជិតស្និទ្ធជាមួយគ្នា។ ភាពជាដៃគូនេះ និង​ផ្តល់​ឱកាស​ជា​ច្រើន​នូវទូទាំងការតភ្ជាប់បញ្តាញហោះហើរ មិន​ត្រឹម​តែ​ក្នុង​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពាណិជ្ជកម្ម និង​ការ​អប់រំ​ផង​ដែរ»។

លោកស្រីបណ្ឌិត Nguyen Thi Phuong Thao បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ Vietjet ក្នុងការពង្រឹងទំនាក់ទំនងវៀតណាម-​ប្រទេសនូវែលហ្សេឡង់​ ហើយបានមានប្រសាសន៍ថា៖ “គោលដៅពាណិជ្ជកម្មទ្វេភាគីរបស់យើងចំនួន ៣ ពាន់លានដុល្លារ គឺអាចសម្រេចបានយ៉ាងល្អប្រសើរ ដោយបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់។ ក្រុមហ៊ុន Vietjet រួមជាមួយនឹងធុរកិច្ចមកពីប្រទេសទាំងពីរ ប្តេជ្ញាពង្រីកភាពជាដៃគូ ជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងបន្តរីកចម្រើននៅក្នុងដំណាក់កាលថ្មីជាមួយគ្នា។”

ស្របតាមចក្ខុវិស័យនេះ Vietjet បានស្នើបង្កើត Vietjet Hub នៅប្រទេស​ប្រទេសនូវែលហ្សេឡង់​ ដែលជាមជ្ឈមណ្ឌលពហុមុខងារ ដើម្បីភ្ជាប់មជ្ឈមណ្ឌលទេសចរណ៍ និងវិនិយោគរបស់ប្រទេស​ប្រទេសនូវែលហ្សេឡង់​ ជាមួយនឹងបណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjet។

ក្នុងដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេស​ប្រទេសនូវែលហ្សេឡង់​ VJAA និងបណ្ឌិត្យសភាអាកាសចរណ៍អន្តរជាតិនៃ​ប្រទេសនូវែលហ្សេឡង់​ (IAANZ) ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីសហការលើការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ដើម្បីបង្កើតកម្លាំងការងារអាកាសចរណ៍ដែលមានជំនាញខ្ពស់សម្រាប់វៀតណាម និងតំបន់នានាឱ្យបានកាន់តែទូលំទូលាយថែមទៀត។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេស​ប្រទេសនូវែលហ្សេឡង់​ លោក Christopher Luxon បានបញ្ចប់ទៅដោយមានការចូលរួមពីលោកស្រីបណ្ឌិត Nguyen Thi Phuong Thao ក្នុងការសហការសាកល្បងហោះហើរនិងចុះចតនៅអាកាសយានដ្ឋាន​ប្រទេសនូវែលហ្សេឡង់​ដោយប្រើម៉ាស៊ីនយន្តហោះសាកល្បងដ៏ទំនើបរបស់ Vietjet។ នៅក្នុងខណៈពេលនោះ វាក៏ជាពេលវេលាដ៏មានសារៈសំខាន់ជាពិសេសក្រោមវត្តមានរបស់លោក Christopher Luxon ដែលលោកជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Air New Zealand៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ក្រុមហ៊ុនអាកាសចរណ៍ Vietjet​ ដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីតភ្ជាប់ប្រទេសវៀតណាម និង​ប្រទេសនូវែលហ្សេឡង់​ ភ្នំពេញ៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសបើកដំណើរការសេវាកម្មផ្លូវហោះហើររវាងប្រទេសវៀតណាម និង​ប្រទេសនូវែលហ្សេឡង់​ ដោយភ្ជាប់ទីក្រុ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…