Smart Axiata និង Huawei ចុះអនុស្សារណៈ សហការអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក

Date:

បាសេឡូណា៖ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនស្មាត អាស្យាតា ខូលអិល ធីឌី (“ស្មាត”) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា (“ហួវៃ”)  ដើម្បីបង្កើតនវានុវត្តន៍ថ្មីៗសម្រាប់ធុរកិច្ច  ក៏ដូចជាជំរុញធុរកិច្ចនៅកម្ពុជាឱ្យចាប់យកដំណោះស្រាយឌីជីថលបានកាន់តែជឿនលឿនជាងមុន។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហេត្ថលេខាផ្ទាល់ពីលោក Sharif Mahfoedz នាយកផ្នែកធុរកិច្ច នៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Huang He, Account Director នៃក្រុមហ៊ុន ហួវៃ នៅក្នុងសន្និសីទ Mobile World Congress ឆ្នាំ២០២៥ កន្លងទៅនេះ។ ពិធីចុះហត្ថលេខានេះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់លោក Ziad SHATARA នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Muhammad ADEEL ISRAR នាយកផ្នែកបច្ចេកទេសនិងព័ត៌មានវិទ្យានៃក្រុមហ៊ុន ស្មាត, លោក Deng Shuigen, ប្រធានផ្នែក Carrier Sales Business នៃក្រុមហ៊ុន ហួវៃ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក រួមជាមួយលោក Tao Guangyao នាយកប្រតិបត្តិនៃក្រុមហ៊ុន ហួវៃ ប្រចាំប្រទេសកម្ពុជាផងដែរ។

ក្នុងពិធីនេះ លោក Sharif MAHFOEDZ បានលើកឡើងថា៖ “ក្រុមហ៊ុន ស្មាត អាស្យាតា មិនត្រឹមតែជាក្រុមហ៊ុនទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន យើងបាននិងកំពុងពង្រីកវិសាលភាពនៃការផ្ដល់ដំណោះស្រាយឌីជីថលទៅកាន់អាជីវកម្មគ្រប់ធន់ផងដែរ។ កិច្ចសហការជាមួយក្រុមហ៊ុន ហួវៃ នៅថ្ងៃនេះ ជាការបោះជំហានមួយដ៏សំខាន់របស់យើង ក្នុងការរួមគ្នានាំយកនូវដំណោះស្រាយឌីជីថលជំនាន់ថ្មីបំផុតដល់អាជីវកម្មនៅកម្ពុជាដើម្បីលើកកម្ពស់វិសាលភាពរបស់ធុរកិច្ចក្នុងស្រុក។”

បន្ថែមពីនេះ លោក Tao Guangyao នាយកប្រតិបត្តិនៃក្រុមហ៊ុន ហួវៃ ប្រចាំប្រទេសកម្ពុជាក៏បានលើកឡើងដែរថា៖ “ក្នុងនាមជាអ្នកដឹកនាំលើផ្នែកដំណោះស្រាយបច្ចេកវិទ្យាចីរភាព និងក្រុមហ៊ុនផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ទំនាក់ទំនង និងបច្ចេកវិទ្យា ប្រកបដោយទំនុកចិត្ត ក្រុមហ៊ុន ហួវៃ មានមោនទនភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ក្នុងការជំរុញលើនវានុវត្តន៍សម្រាប់ឧស្សាហកម្ម B2B។ ដូចទៅនឹងសមិទ្ធផលសកលដែលយើងធ្លាប់សម្រេចបានកន្លងមក ដែលយើងបានគាំទ្រ អាជីវកម្មជាច្រើនតាមរយៈដំណោះស្រាយឌីជីថលនៃបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន ហើយយើងនឹងនៅបន្តប្ដេជ្ញាចិត្តក្នុងការនាំយកនូវយុទ្ធសាស្រ្ត និងបច្ចេកវិទ្យាដើម្បីភាពជោគជ័យនៃធុរកិច្ចក្នុងប្រទេសកម្ពុជា។  តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ស្មាត អាស្យាតា យើងនឹងរួមគ្នាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ទៅតាមតម្រូវការក្នុងស្រុកសំខាន់ៗ ដើម្បីសម្រេចបានជាដំណោះស្រាយនវានុវត្តន៍់ទំនើបៗ ដែលអាចបង្កើនសន្ទុះនៃវិស័យសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាបាន។”

កិច្ចសហការនេះ នឹងរួមបញ្ចូលគ្នានូវបណ្ដាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន ស្មាត ក៏ដូចជាអតិថិជនដ៏ទូលំទូលាយ ជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យា ICT ជំនាន់ក្រោយរបស់ក្រុមហ៊ុន ហួវៃ (រួមមាន 5G, FWA, និង SD-WAN ។ល។) និងមានបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងឧស្សាហកម្មមួយនេះ។ តាមរយៈបេសកកម្មក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថលសម្រាប់អាជីវកម្ម B2B នេះ ក្រុមហ៊ុនទាំងពីរនឹងនាំយកនូវកម្មវិធី និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដោយផ្ដោតលើវិស័យសំខាន់រួមមាន សង្វាក់ផលិតកម្ម សហគ្រាសហិរញ្ញវត្ថុខ្នាតធំ ព្រមទាំងសហគ្រាសធុនតូចនិងមធ្យមដូចជាហាងលក់ទំនិញទូទៅផងដែរ។ ក្រុមហ៊ុនទាំងពីរនឹងផ្ដល់សេវាកម្ម និងដំណោះស្រាយឌីជីថល ដើម្បីពន្លឿនប្រតិបត្តិការអាជីវកម្មក្នុងស្រុកឱ្យកាន់តែមានភាពរីកចម្រើន។

ដើម្បីសម្របខ្លួនទៅនឹងបច្ចេកវិទ្យានាពេលអនាគត និងបរិវត្តកម្មឌីជីថល អនុស្សរណៈនៃការយោគយោល់គ្នានេះដែរ នឹងមានកិច្ចសហការលើការអភិវឌ្ឍបច្ចេកវិទ្យាក្លោដ (Cloud) និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីនាំយកនវានុវត្តន៍ទាំងនេះមកកាន់ទីផ្សារកម្ពុជានាពេលខាងមុខ។

កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែផ្ដោតលើការលើកកម្ពស់វឌ្ឍនភាពនៃឧស្សាហកម្មឌីជីថលក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែ កិច្ចសហការនេះនឹងចូលរួមក្នុងការកសាងភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច ក៏ដូចជាបរិបទនៃសង្គមជាតិទាំងមូលបន្ថែមទៀតផងដែរ។ ភាគីជាដៃគូរទាំងសងខាង ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅរួមដែលបានចែងនៅក្នុងអនុស្សរណៈខាងលើ ដើម្បីពាំនាំមកនូវគុណប្រយោជន៍ជាវិជ្ជមានសម្រាប់ប្រទេសកម្ពុជាទាំងមូល៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›Smart Axiata និង Huawei ចុះអនុស្សារណៈ សហការអភិវឌ្ឍដំណោះស្រាយឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក បាសេឡូណា៖ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនស្មាត អាស្យាតា ខូលអិល ធីឌី (“ស្មាត”) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអន…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…