Vietjet ពង្រីក​បណ្តាញហោះហើរជា​សាកល​ជាមួយ​នឹង​ផ្លូវ​ថ្មី​ចំនួន​បួន​រវាង​វៀតណាម-ចិន

Date:

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបើកដំណើរការសេវាកម្មហោះហើរដោយផ្ទាល់ថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងប្រទេសវៀតណាមទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវក្នុងប្រទេសចិន។ ផ្លូវហោះហើរទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការបន្តពង្រីកផ្លូវហោះហើររបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ ២០២៥ ដែលរួមបញ្ចូលផងដែរនូវផ្លូវថ្មីផ្សេងទៀតទៅកាន់ប្រទេសឥណ្ឌា ជប៉ុន និងសិង្ហបុរី ដែលនេះបង្ហាញពីការរីកចម្រើនដ៏រឹងមាំរបស់ក្រុមហ៊ុនអាកាសចរណ៍ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងការតភ្ជាប់ទំនាក់ទំនងអន្តរជាតិ។

ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេសមានរយៈពេលកំណត់ចាប់ពីពេលនេះដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ សម្រាប់សំបុត្រថ្នាក់ Eco-class តម្លៃទាបចាប់ពី USD0 (*) នៅគ្រប់ផ្លូវហោះហើរទាំងអស់។ ការបញ្ចុះតម្លៃសំបុត្រដ៏អស្ចារ្យនេះ មានសម្រាប់ជើងហោះហើររវាងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ និងថ្ងៃទី ២៨ ខែមីនា ឆ្នាំ 2២០២៦ (**) ជាមួយនឹងការកក់ទុកតាមរយៈគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។

ផ្លូវហោះហើរថ្មីនេះ មានសេវាកម្មប្រចាំថ្ងៃពីទីក្រុងហូជីមិញទៅកាន់ទីក្រុងប៉េកាំងនិងក្វាងចូវ និងពីហាណូយទៅក្វាងចូវ។ ទន្ទឹមនឹងនេះ ផ្លូវហោះហើរហាណូយ-ប៉េកាំង ចាប់ផ្តើមដំណើរការបីដងក្នុងមួយសប្តាហ៍ មុនពេលប្តូរទៅសេវាកម្មប្រចាំថ្ងៃចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥។ លើសពីនេះ សេវាហាណូយ-សៀងហៃថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ ដោយផ្តល់ជើងហោះហើរប្រចាំថ្ងៃ។

អនុប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thanh Ha បានមានប្រសាសន៍ថា “Vietjet មានក្តីរំភើបរីករាយណាស់ក្នុងការបើកដំណើរការផ្លូវហោះហើរថ្មីចំនួន ៤ ពីប្រទេសវៀតណាមទៅកាន់ទីក្រុងប៉េកាំង និងទីក្រុង Guangzhou ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌និងទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសចិន ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបន្តរបស់យើងក្នុងការពង្រីកបណ្តាញហោះហើររបស់យើង។ជាមួយនឹងការពង្រីកបណ្តាញហោះហើរនេះ យើងនឹងបន្តផ្តល់នូវជម្រើសក្នុងការធ្វើដំណើរប្រកបដោយតម្លៃសមរម្យ និងងាយស្រួលសម្រាប់ទាំងប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ ពង្រឹងទំនាក់ទំនងរវាងប្រទេសចិននិងតំបន់ជាច្រើនទៀត។”

ការដាក់ឱ្យដំណើរការផ្លូវហោះហើរវៀតណាម-ចិនថ្មីនេះ គឺជាផ្នែកមួយនៃការពង្រីកអន្តរជាតិកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន Vietjet ពីមជ្ឈមណ្ឌលសំខាន់ៗរបស់វៀតណាមនៅឆ្នាំនេះ។ ចាប់តាំងពីពាក់កណ្តាលខែមីនាមក ក្រុមហ៊ុនអាកាសចរណ៍នេះ បានចាប់ផ្តើមហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់ទីក្រុងHyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ សេវាកម្មថ្មីពីទីក្រុងហូជីមិញទៅ Nagoya និង Fukuoka ក្នុងប្រទេសជប៉ុននឹងចាប់ផ្តើមនៅចុងខែមេសាខណៈដែលផ្លូវថ្មីតភ្ជាប់កោះ ភូកុក ដែលជាកោះធំជាងគេរបស់វៀតណាមជាមួយសិង្ហបុរីនឹងចាប់ផ្តើមនៅចុងខែឧសភា។

ការរីកចម្រើនជាបន្តរបស់ក្រុមហ៊ុន Vietjet ត្រូវបានជំរុញដោយកងនាវាទំនើបប្រតិបត្តិការដ៏ល្អឥតខ្ចោះ និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះសុវត្ថិភាពអ្នកដំណើរ។ ជាមួយនឹងជើងហោះហើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចធ្វើដំណើរទៅរដ្ឋធានីរបស់ប្រទេសវៀតណាមបានយ៉ាងងាយស្រួល ហើយភ្ជាប់ទៅកាន់គោលដៅដ៏គួរឱ្យរំភើបនៅក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀត។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

(**) លើកលែងថ្ងៃបុណ្យជាតិ

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›Vietjet ពង្រីក​បណ្តាញហោះហើរជា​សាកល​ជាមួយ​នឹង​ផ្លូវ​ថ្មី​ចំនួន​បួន​រវាង​វៀតណាម-ចិន ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបើកដំណើរការសេវាកម្មហោះហើរដោយផ្ទាល់ថ្មីចំនួនបួនដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងប្រទេសវៀតណាមទៅកាន់ទីក្រុងប៉េ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…