ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក Dat Pham ជាអគ្គនាយកថ្មី​ ​

Date:

ភ្នំពេញ៖ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានសេចក្ដីរីករាយក្នុងការប្រកាសតែងតាំងលោក Dat Pham ជាអគ្គនាយកថ្មីរបស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥តទៅ។ ការចាប់ផ្ដើមមួយនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផលិត និងវិនិយោគនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ។ លោក Dat ធ្លាប់បម្រើការងារនៅប្រទេសកម្ពុជាក្នុងតួនាទីជានាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២២ ដែលនៅពេលនោះលោកបានដើរតួនាទីដ៏សំខាន់ក្នុងការជួយក្រុមហ៊ុនអំឡុងពេលវិបត្តិកូវីដ១៩ និងធានាបាននូវកំណើន និងភាពរឹងមាំនៅផ្នែកហិរញ្ញវត្ថុ។

លោក Dat ឡើងកាន់ដំណែងជំនួសលោក Andy Hewson និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Uday Sinha ដែលជានាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) នៃក្រុមហ៊ុនហ៊ិននីគែន។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ លោក Andy បានពង្រឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅប្រទេសកម្ពុជា  ដោយលោកបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផ្នែកនិរន្តរភាព និងការប្រកបអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ក៏ដូចជាបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ផ្នែកចក្រាវិស័យបរិស្ថាន កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងពង្រឹងសុវត្ថិភាពនៅកន្លែងធ្វើការ។

លោក Dat បានមានប្រសាសន៍ថា៖ “ខ្ញុំមានកិត្តិយសដែលបានចូលកាន់តួនាទីជាអគ្គនាយកនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងបន្តកសាងកេរ្តិ៍ដំណែលដ៏ឆ្នើមដែលបន្សល់ទុកដោយលោក Andy។ ទីផ្សារនៅប្រទេសកម្ពុជា ​គឺជាទីផ្សារដែលមានការរីកលូតលាស់ និងពោរពេញដោយសក្តានុពល។ ហើយខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយ ក្នុងការធ្វើការជាមួយក្រុមការងារដែលមានទេពកោសល្យ និងពោរពេញទៅដោយការប្តេជ្ញាចិត្តមួយនេះ ក្នុងគោលបំណងនាំអាជីវកម្មរបស់យើងទៅកាន់ភាពរីកចម្រើនថ្មីមួយទៀត។ ក្រុមហ៊ុនហ៊ិននីគែន បានប្រតិបត្តិការនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយក្រុមហ៊ុន នឹងនៅតែបន្ដដើរតួនាទីជាអ្នកវិនិយោគអន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ និងជាដៃគូក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។”

ជាមួយនឹងបទពិសោធន៍ការងារជាងមួយទស្សវត្សជាមួយក្រុមហ៊ុនហ៊ិននីគែន ទាំងនៅទ្វីបអឺរ៉ុប និងអាស៊ី និងរួម​បញ្ចូលបទពិសោធន៍ការងារនៅប្រទេសកម្ពុជាផងនោះ លោក Dat នឹងនាំមកជាមួយនូវទស្សនវិស័យជាសកល និងការ​យល់​ដឹង​យ៉ាងជ្រាលជ្រៅ​អំពីទីផ្សារនៅប្រទេសកម្ពុជាក្នុងតួនាទីថ្មីមួយនេះ។ លោក គឺជាអ្នកដឹកនាំជនជាតិអាស៊ីជំនាន់ក្រោយ ដែលត្រូវបានគាំទ្រជាផ្នែកមួយនៃកម្មវិធីភាពជាអ្នកដឹកនាំសកលរបស់ក្រុមហ៊ុនហ៊ិននីគែន។    

មុនពេលត្រឡប់មកបម្រើការនៅទីក្រុងភ្នំពេញជាថ្មីម្ដងទៀត លោក Dat បម្រើការជាអគ្គនាយក​ ក្រុមហ៊ុនហ៊ិននីគែន ឡាវ។ នៅក្នុងតួនាទីនោះ លោកបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការប្រកបដោយជោគជ័យ។ ក្រោមការដឹកនាំរបស់លោក Dat ក្រុមហ៊ុនហ៊ិននីគែន ឡាវ បានក្លាយជាក្រុមហ៊ុន ដែលរីកចម្រើនលឿនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៤ និង ២០២៥ និងបានក្លាយជាទីផ្សារធំជាងគេទីបួននៅក្នុងតំបន់។ ជាងនេះទៅទៀត លោកក៏បានជួយឱ្យក្រុមហ៊ុនហ៊ិននីគែន ឡាវ បង្កើនចំណែកទីផ្សាររបស់ខ្លួនទ្វេដង និងសម្រេចបានកំណត់ត្រាការលក់ថ្មីមួយ។    

ក្នុងនាមជាអគ្គនាយក ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា​​​  អាទិភាពរបស់លោក Dat គឺបន្ដជំរុញការរីកចម្រើនតាមរយៈការធ្វើឱ្យអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា ទទួលបានតែភាពរីករាយជាមួយផលិតផលស្រាបៀរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុនហ៊ិននីគែន។ លោកប្តេជ្ញាចិត្ដពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអតិថិជន និងដៃគូអាជីវកម្ម ក៏ដូចជាចូលរួមចំណែកជាវិជ្ជមានដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកម្ពុជា។  ជាមួយនឹងការប្តេជ្ញាចិត្តអភិវឌ្ឍន៍អ្នកដឹកនាំជនជាតិអាស៊ី លោក Dat មានគោលបំណងបំផុសគំនិតអ្នកដឹកនាំជំនាន់ក្រោយដែលជាជនជាតិខ្មែរនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា  និង​នៅទីកន្លែងផ្សេងៗទៀត ដែលការធ្វើបែបនេះ បានចូលរួមពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ៊ិននីគែន ក្នុងការជួយជំរុញភាពជាអ្នកដឹកនាំជនជាតិអាស៊ីនៅគ្រប់ទីតាំងប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក។

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេនៅលើពិភពលោក ដែលជាក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនវិនិយោគបរទេសដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤។ ជាមួយគោលបំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ  ក្រុមហ៊ុនហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួមមាន ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ក្រុមហ៊ុនមាននិយោជិតប្រមាណ ៧០០នាក់ និងផ្តល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦,០០០នាក់នៅទូទាំងសង្វាក់ផលិតកម្មរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ដ្រ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញាចិត្ដចូលរួមនិរន្ដរភាពបរិស្ថាន និង ព្រមទាំងសង្គម និងការពិសាប្រកបដោយការទទួលខុសត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ heinekencambodia.com

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក Dat Pham ជាអគ្គនាយកថ្មី​ ​ ភ្នំពេញ៖ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានសេចក្ដីរីករាយក្នុងការប្រកាសតែងតាំងលោក Dat Pham ជាអគ្គនាយកថ្មីរបស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥តទៅ។ ការចាប់ផ្ដើមមួយនេះគឺជាពេលវេលាដ៏សំខាន់ម…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…