ក្រុមហ៊ុន Vietjet​ ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតប្រចាំឆ្នាំ រយៈពេល១០ថ្ងៃ

Date:

ភ្នំពេញ៖ ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet កំពុងធ្វើយុទ្ធនាការលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជាដែលមានការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ ដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ ស្នាក់នៅសណ្ឋាគារដ៏ប្រណិត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតក្នុងអំឡុងពេល ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រចុងឆ្នាំនេះ ដែលមានរយៈពេលកំណត់ត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ។ ការផ្តល់ជូនដ៏ពិសេសនេះ គឺជាឱកាសដ៏ល្អបំផុតក្នុងការរៀបចំផែនការដំណើរកម្សាន្តចុងឆ្នាំ ឬដំណើរនានានាឱកាសឆ្នាំថ្មីនៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរជាច្រើនទៀតតាមរយៈជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងហាណូយរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៃតម្លៃសំបុត្រ Eco-class (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដោយបញ្ចូលលេខកូដបញ្ចុះតម្លៃ SUPERSALE1010 នៅពេលកក់សំបុត្រតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ ២០២៥ រហូតថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ)។

ជាផ្នែកមួយនៃការប្រារព្ធពិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃដ៏ធំបំផុតនេះ អ្នកដំណើរដែលធ្វើដំណើរចន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នឹងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើន។ សម្រាប់អ្នកដំណើរតាមប្រភេទសំបុត្រអេកូ ក្រុមហ៊ុន Vietjet ផ្តល់ជូនការដាក់ឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០ គីឡូក្រាមនៅលើជើងហោះហើរអន្តរជាតិ និងបញ្ចុះតម្លៃ 50% លើម្ហូបអាហារឈ្ងុយឆ្ងាញ់ក្តៅៗដែលបានកក់ទុកមុនសម្រាប់ជើងហោះហើរក្នុងស្រុកទៅកាន់ប្រទេសវៀតណាម និងគោលដៅអន្តរជាតិ។ ទន្ទឹមនឹងនេះ អ្នកដំណើរ SkyBoss អាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នៅទូទាំងផ្លូវហោះហើរទាំងអស់ ដោយប្រើលេខកូដបញ្ចុះតម្លៃ LEADER10។

លើសពីនេះ អ្នកដំណើរធ្វើដំណើរតាម Vietjet ក៏អាចរីករាយជាមួយការស្នាក់នៅ Furama Resort ដ៏ល្បីល្បាញនៅទីក្រុង ដាណាង ដែលមានការបញ្ចុះតម្លៃរហូតដល់ 50% ដែលវាជាឋានសួគ៌ឆ្នេរសមុទ្រនៅភាគកណ្តាលវៀតណាម។ ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការស្នាក់នៅរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

ជាមួយនឹងការពង្រីកបណ្តាញ និងកងនាវាអាកចាសចរ Vietjet កំពុងធ្វើឱ្យអ្នកធ្វើដំណើរមានភាពងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការធ្វើដំណើរទៅកាន់គោលដៅជាច្រើននៅប្រទេសវៀតណាម រួមទាំងផ្លូវដ៏មមាញឹកនៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ រហូតដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃទីក្រុង ដាណាង ញ៉ាត្រាង និង ភូកុក សិប្បៈវប្បធម៌នៅ Hue និង ហូយអាន ដ៏គួរឱ្យទាក់ទាញ។ អ្នកដំណើរក៏អាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់ទីក្រុងធំៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក តាមរយៈប្រទេសវៀតណាម ដោយសារជើងហោះហើរដែលមានតម្លៃសមរម្យរបស់ក្រុមហ៊ុន Vietjet។

តស់ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតឱ្យសោះ ហើយត្រៀមខ្លួនទទួលបានភាពសប្បាយរីករាយប្រកបដោយផាសុកភាពក្នុងការធ្វើដំណើរជាមួយVietjet!

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ក្រុមហ៊ុន Vietjet​ ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតប្រចាំឆ្នាំ រយៈពេល១០ថ្ងៃ ភ្នំពេញ៖ ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet កំពុងធ្វើយុទ្ធនាការលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជាដែលមានការ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...