ក្រុមហ៊ុន Vietjet បិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង និងធ្វើកិច្ចព្រមព្រៀងទិញម៉ាស៊ីន Rolls-Royce Trent 7000 ដែលមានតម្លៃសរុបជាទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក

Date:

ភ្នំពេញ៖ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet និង Airbus បានបិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះការពង្រីកបណ្តាញ និងការធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុន Rolls-Royce ដើម្បីទិញម៉ាស៊ីន Trent 7000 ចំនួន ៩២ គ្រឿង អមដោយសេវាកម្មថែទាំ TotalCare® ដ៏ទូលំទូលាយ ដែលមានតម្លៃសរុបជាទឹកប្រាក់ ៣,៨ ពាន់លានដុល្លារអាមេរិក។

ព្រឹត្តិការណ៍សំខាន់ៗទាំងនេះ ត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាធិការវៀតណាម លោក To Lam ទៅកាន់ចក្រភពអង់គ្លេស ដែលជាឱកាសប្រវត្តិសាស្ត្រមួយដែលបង្ហាញពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ចក្រភពអង់គ្លេសទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ កិច្ចព្រមព្រៀងទាំងនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរក្នុងវិស័យអាកាសចរណ៍ បច្ចេកវិទ្យា និងការវិនិយោគ ខណៈដែលក្រុមហ៊ុន Vietjet បន្តពង្រឹងជំហររបស់ខ្លួននៅទូទាំងអាស៊ី និងទីផ្សារសកល រួមទាំងប្រទេសកម្ពុជាផងដែរ។

លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjetបានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងទាំងនេះមិនមែនគ្រាន់តែជាកិច្ចសន្យាពាណិជ្ជកម្មនោះទេ ប៉ុន្តែជានិមិត្តរូបនៃការជឿទុកចិត្ត សេចក្តីប្រាថ្នា និងចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ទំនាក់ទំនងជាសកល។ Airbus និង Rolls-Royce គឺជាដៃគូដែលគួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការសម្រេចក្តីសុបិន្តហោះហើររបស់មនុស្ស — ដោយផ្តល់នូវការធ្វើដំណើរដ៏មានសុវត្ថិភាព ផាសុកភាព និងរីករាយសម្រាប់អ្នកដំណើររបស់យើង។ យើងរួមគ្នាមិនត្រឹមតែផ្សារភ្ជាប់ទីក្រុង និងប្រទេសនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ការទំនាក់ទំនងរវាងមនុស្ស វប្បធម៌ និងអនាគត — ដោយក្លាយជាស្ពាននៃកំណើន កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងចំណោមសេដ្ឋកិច្ចសម្រាប់ពិភពលោកដែលមានសន្តិភាព និងប្រសើរជាងមុន»។

លោក Christian Scherer នាយកប្រតិបត្តិនៃអាជីវកម្មយន្តហោះពាណិជ្ជកម្មនៅ Airbus បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពណាស់ក្នុងការសហការជាមួយ Vietjet — ដែលជានិមិត្តរូបនៃភាពរស់រវើក និងឈរលើចំណុចដែលកំពុងមានការវិវឌ្ឍរីកចម្រើនរបស់ប្រទេសវៀតណាម»។

លោក Ewen McDonald ប្រធានផ្នែកអតិថិជននៃក្រុមហ៊ុន Rolls-Royce Civil Aerospace បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានឃើញ និងអមដំណើរការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន Vietjet។ កិច្ចព្រមព្រៀងនេះ បើកឱកាសសំខាន់ៗជាច្រើនសម្រាប់ក្រុមហ៊ុន Vietjetដើម្បីបន្តពង្រីកបណ្តាញរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរដែលមានតម្លៃសមរម្យ មានផាសុកភាព និងមិនអាចបំភ្លេចបាននៅទូទាំងពិភពលោក។ ក្រុមហ៊ុន Vietjet ឥឡូវនេះគឺជាអតិថិជនដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Rolls-Royce ហើយយើងមានមោទនភាពក្នុងការគាំទ្រក្រុមហ៊ុនអាកាសចរណ៍នេះលើដំណើរអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួន»។

ម៉ាស៊ីនយន្តហោះ Trent 7000 នឹងផ្តល់ថាមពលដល់កងនាវាយន្តហោះ A330neo ដែលមានតួនិងរូបរាងធំទូលាយចំនួន ៤០ គ្រឿងរបស់ Vietjet នឹងគាំទ្រដល់សេវាកម្មហោះហើរដោយត្រង់រវាងប្រទេសវៀតណាម និងអឺរ៉ុបនាពេលអនាគត។ សេវាកម្មថែទាំ TotalCare®របស់ Rolls-Royce នឹងបង្កើនភាពជឿជាក់ និងប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀតពេញមួយវដ្តជីវិតយន្តហោះផងដែរ។

ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងសៀមរាប និងហាណូយ អ្នកធ្វើដំណើរកម្ពុជាអាចទស្សនានិងស្វែងអំពីវប្បធម៌ដ៏រស់រវើករបស់រដ្ឋធានីវៀតណាម មុនពេលតភ្ជាប់ទៅកាន់គោលដៅល្បីៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ តាមរយៈការការពង្រីកខ្លួនឥតឈប់ឈររបស់ខ្លួន Vietjet ធានានូវបទពិសោធន៍ធ្វើដំណើរដ៏រលូន និងរីករាយជាមួយនឹងកងនាវាអាកាសចរទំនើប និងសុវត្ថិភាព តម្លៃប្រកួតប្រជែង និងសេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវធ្វើដំណើរគ្រប់រូប។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ក្រុមហ៊ុន Vietjet បិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង និងធ្វើកិច្ចព្រមព្រៀងទិញម៉ាស៊ីន Rolls-Royce Trent 7000 ដែលមានតម្លៃសរុបជាទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក ភ្នំពេញ៖ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet និង Airbus ប…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…