ប្រទេស វៀតណាម ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីប្រកបដោយទំនុកទុកចិត្ត

Date:

មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែ មករា នៅទីក្រុង ហាណូយ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ត្រូវបាន គេមើលឃើញថាជាមហាសន្និបាតមួយដែលប្រកបទៅដោយ «ឯកភាព – ប្រជាធិបតេយ្យ – វិន័យ – ទម្លុះរនាំងឧបសគ្គ – អភិវឌ្ឍន៍» ជាមួយនឹងស្មារតីនៃស្វ័យភាពជាយុទ្ធសាស្ត្រ ការពឹងផ្អែកលើខ្លួនឯងនិងទំនុកចិត្តក្នុងការបោះជំហានយ៉ាង ស្វាហាប់ចូលទៅក្នុងយុគសម័យថ្មីមួយនៃប្រទេសជាតិវៀតណាម ដែលពោរពេញទៅដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព ស៊ីវិល័យនិងសុភមង្គលតាមទិសដៅសង្គមនិយម។

មហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី ១៤ ដោយមានសមាជិកសរុបចំនួន ២០០ រូប ក្នុងនោះ មានសមាជិកពេញសិទ្ធិចំនួន ១៨០ រូបនិងសមាជិកបម្រុងចំនួន ២០ រូប។ សមាជិក គណៈកម្មាធិការមជ្ឈិមទាំងអស់សុទ្ធតែមានលក្ខណៈសម្បត្តិពេញលេញតាមស្តង់ដារ ប្រកបដោយឆន្ទៈនយោបាយមោះមុត ចរិតលក្ខណៈសីលធម៌ សមត្ថភាពដឹកនាំ មានទស្សនកំណែទម្រង់ប្រកបដោយភាពច្នៃប្រឌិត ដែលតំណាងឱ្យបញ្ញាញាណ ឆន្ទៈនិងបំណងប្រាថ្នានៃការអភិវឌ្ឍ របស់បក្ស កងទ័ពនិងប្រជាជនវៀតណាមទាំងមូល។ នៅក្នុងមហាសន្និបាតនេះដែរ គណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម ក៏បានបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យ នយោបាយចំនួន ១៩ រូប។ គណៈកម្មាធិការមជ្ឈិមអាណត្តិទី ១៤ បានឯកភាពគ្នាជាឯកច្ឆ័ន្ទ ជ្រើសតាំងលោក តូ ឡឹម ឱ្យបន្តកាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម។

តាងនាមគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១៤ នឹងធ្វើការដោយស្មារតីធ្វើជាគំរូខ្ពស់បំផុត ការនិយាយស្ដីត្រូវដើរទន្ទឹមជាមួយ សកម្មភាពជាក់ស្ដែង បំពេញការងារអោយចប់ចុងចប់ដើម ការងារបម្រើប្រជាពលរដ្ឋត្រូវអ្វើឱ្យបានល្អ ឆាប់រហ័សនិងត្រឹមត្រូវ តាមរយៈសមត្ថភាពដឹកនាំនិងការចាត់តាំងអនុវត្តន៍។ ប្រសិទ្ធភាពនៃការបម្រើប្រជាជនគឺជារង្វាស់នៃសមត្ថភាពដឹកនាំ កិត្យានុភាពនិងកិត្តិយសរបស់សមាជិកនិមួយៗ ក្នុងគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម ។

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា គណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម នឹងបន្តយ៉ាងខ្ជាប់ខ្ជួនការកសាងនិងកែទម្រង់បក្ស ប្រកបដោយភាពស្អាតស្អំនិងរឹងមាំ ថែរក្សាឯកភាពនិងសាមគ្គីភាពផ្ទៃក្នុង បក្ស ពង្រឹងវិន័យបក្ស ច្បាប់រដ្ឋនិងកែលម្អយន្តការត្រួតពិនិត្យអំណាចឱ្យបានល្អប្រសើរ ប្ដេជ្ញាចិត្តក្នុងការងារបង្ការ ប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយនិងភាពអសកម្មជាអវិជ្ជមាន អនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងនឹងអំពើអួតអាង ស៊ីជោរ បង្គ្រប់កិច្ច មានតែសម្បកខាងក្រៅ បំពេញឱ្យល្អការងារចាត់តាំងកម្មាភិបាល មន្ត្រី បុគ្គលិក តាមសមត្ថភាព ឬតែងតាំងមនុស្ស ត្រឹមត្រូវដែលមានសន្ថភាពសម្រាប់ភារកិច្ចត្រឹមត្រូវ វាយតម្លៃប្រសិទ្ធិភាពការងារដោយផ្អែកលើលទ្ធផល និងការវាស់វែងដោយ កិត្យានុភាពរបស់ពួកគាត់ក្នុងចំណោមប្រជាជន លើកតម្កើងឱ្យតម្លៃទៅលើអ្នកដែលមានគុណធម៌ និងទេពកោសល្យដែល ហ៊ានធ្វើ ចេះធ្វើ ហើយត្រូវបណ្ដេញចេញពីការងារនូវជនឱកាសនិយម អ្នកដែលគេចវេសពីការទទួលខុសត្រូវ អ្នកចេះតែ និយាយមិនចេះធ្វើការ ប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះអំពើ “រត់ពន្ធតំណែង រត់ពន្ធអំណាច”។

មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាមក៏ទទួលបានចំណាប់អារម្មណ៍ជាពិសេស ពីគណបក្សនយោបាយ អង្គការនិងមិត្តភក្តិអន្តរជាតិជាច្រើន ក៏ដូចជាអ្នកការទូតនិងអង្គការអន្តរជាតិប្រចាំនៅប្រទេសវៀតណាមផងដែរ។ មានសារ លិខិត ទូរសារនិងសារអបអរសាទរជាច្រើន បានវាយតម្លៃប្រកបដោយវិជ្ជមាននិងគ្រប់ជ្រុងជ្រោយចំពោះតួនាទីដឹកនាំរបស់ បក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាការដាក់ចេញនូវទិសដៅអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងយុគសម័យកាលថ្មី ដែលបានបញ្ជាក់ពីជំហរនិងតួនាទីរបស់ប្រទេស វៀតណាម ដែលបានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែមានប្រសិទ្ធភាព នៅលើឆាកអន្តរជាតិ។

ក្នុងព្រះរាជសារលិខិតអបអរសាទរផ្ញើជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទូលដោយសម្តែងជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ឯកឧត្តមអគ្គលេខាបក្ស ប្រទេសវៀតណាមនឹងទទួលបានជោគជ័យនិងការអភិវឌ្ឍដ៏ធំធេងលើគ្រប់វិស័យ រក្សាបានតួនាទីដ៏សំខាន់របស់ខ្លួននៅក្នុងតំបន់និងពិភពលោក។ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា នឹងបន្តរីកចម្រើនដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍជាតិ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោកអគ្គលេខាបក្ស តូ ឡឹម។ ក្នុងសារលិខិតអបអរសាទរ តាងនាមឱ្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ លោក តូឡឹម។

ប្រធានគណបក្សប្រជាជនកម្ពុជា គូសបញ្ជាក់ថា៖ “ការបោះឆ្នោតជ្រើសតាំងលោក សាជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្ត វៀតណាម គឺជាការឆ្លុះបញ្ចាំងនូវទំនុកចិត្ត និងការជឿជាក់ របស់គណបក្សកុម្មុយនីស្ត វៀតណាម និងប្រជាជនវៀតណាម ចំពោះការដឹកនាំដ៏ឈ្លាសវៃនិងប្រកប ដោយសមត្ថភាព របស់ឯកឧត្តម ក្នុងការតម្រង់ទិសដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលធានាឱ្យប្រជាជនទទួលបាននូវ សន្តិភាពយូរអង្វែង ស្ថិរភាពនិងវិបុលភាព ដែលរីកចម្រើនជាលំដាប់ ក៏ដូចជាលើកកម្ពស់កិត្យានុភាពនិងតួនាទីរបស់ វៀតណាមនៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។

ក្នុងសារលិខិតអបអរសាទរ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញជំនឿជឿជាក់យ៉ាង មុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងសម្លឹងទៅអនាគតរបស់លោក តូ ឡឹម បក្សកុម្មុយនីស្ត វៀតណាម នឹងទទួលបានទំនុកចិត្តនិងការគាំទ្រកាន់តែខ្លាំងឡើងពីប្រជាជនវៀតណាមនិងសម្រេចបានជោគជ័យយ៉ាងធំធេង ក្នុងការអនុវត្តគោលនយោបាយ និងការសម្រេចចិត្តនានាដែលបានអនុម័តដោយមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤។ សម្រាប់ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីសង្ឃឺមថា៖ “ជាមួយនឹងកិច្ចខំប្រឹង ប្រែងរបស់យើងទាំងពីរ ខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពនៃប្រទេសយើងទាំងពីរត្រូវបាន ពង្រឹងឱ្យកាន់តែ ស៊ីជម្រៅបន្ថែមទៀត ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង” រវាងគណបក្សនិងរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ”។

មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនីស្ត វៀតណាម មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយប៉ុណ្ណោះទេ គឺ ថែមទាំងជាចំណុចរបត់មួយក្នុងការគិតគូរអំពីការអភិវឌ្ឍន៍ ដែលបង្កើតមូលដ្ឋានគ្រឹះទាំងទ្រឹស្តីនិងការអនុវត្តន៍ជាក់ស្តែង សម្រាប់ប្រទេសជាតិវៀតណាម ដើម្បីបោះជំហានទៅមុខប្រកបដោយទំនុកចិត្តលើខ្លួនឯង ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី នោះគឺដំណាក់កាលនៃការផ្លាស់ប្តូរដើម្បីភាពរីកចម្រើន ការអភិវឌ្ឍប្រកបដោយចីរភាព ការធ្វើសមាហរណកម្មស៊ីជម្រៅ និង បញ្ជាក់ពីកិត្យានុភាពនិងតួនាទីរបស់ប្រទេសវៀតណមនៅលើឆាកអន្តរជាតិ។ ដោយមានការឯកភាព សាមគ្គីភាព និង ការប្តេជ្ញាចិត្តពីសំណាក់អង្គមហាសន្និបាត រួមជាមួយនឹងការសម្រេចចិត្តជាយុទ្ធសាស្ត្រសំខាន់ៗ ដែលបានអនុម័ត ការឯកភាពទាំងខាងឆន្ទៈនិងសកម្មភាពរបស់បក្សទាំងមូល រួមជាមួយនឹងកម្លាំងសមាគ្គីប្រជាជាតិទាំងមូលនោះ មាន មូលដ្ឋានគ្រឹះគ្រប់គ្រាន់ដើម្បីបង្ហាញជំនឿជឿជាក់ថា បក្សកងទ័ពទានិងប្រជាជនវៀតណាមទាំងមូលនឹងអនុវត្តសេចក្តីសម្រេច ចិត្តនៃមហាសន្និបាតបក្ស លើកទី ១៤ ប្រកបដោយជោគជ័យជាក់ជាមិនខាន ដើម្បីកសាងប្រទេស វៀតណាម មួយប្រកប ដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ សម្បូររុងរឿង វិបុលភាព ស៊ីវីល័យនិងសុភមង្គល បោះជំហានយ៉ាងរឹងមាំក្នុង ដំណើរការឆ្ពោះទៅមុខតាមទិសដៅសង្គមនិយម៕

ដោយ៖ ជា វិសាល

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ប្រទេស វៀតណាម ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីប្រកបដោយទំនុកទុកចិត្ត មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែ មករា នៅទីក្រុង ហាណូយ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ត្រូវបាន …

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ឥណ្ឌូណេស៊ីព្រមានថា ការកាត់ផ្តាច់ខ្សែកាបក្រោមសមុទ្រ អាចគំរាមកំហែងដល់ប្រព័ន្ធអ៊ីនធឺណិត ៨០% របស់សិង្ហបុរី

​បរទេស៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានព្រមានថា ការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ អាចនឹងរំខានដល់ការតភ្ជាប់របស់ប្រទេសសិង្ហបុរីខ្លួនឯង និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគផ្នែកបច្ចេកវិទ្យា។...

អង្គការ OPEC+ រក្សាគោលដៅផលិតកម្មប្រេងសម្រាប់ខែធ្នូឱ្យនៅថេរ មុនពេលឈានដល់ការសម្រេចចិត្តដ៏លំបាកសម្រាប់ឆ្នាំ២០២៧

​ បរទេស៖ បណ្តាប្រទេសផលិតប្រេងនៃអង្គការ OPEC+ បានរក្សាគោលដៅផលិតកម្មសម្រាប់ខែធ្នូឱ្យនៅថេរដដែលកាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ពីការរំពឹងទុកថានឹងមិនមានការកែតម្រូវគោលនយោបាយបន្ថែមទៀតទេ រហូតដល់ឆ្នាំក្រោយ ខណៈដែលក្រុមនេះបន្តជួបប្រទះបញ្ហារអាក់រអួលដល់ការនាំចេញ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់...

Unilever និង  World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់

ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា...

ក្រុមហ៊ុន Binance បើកឱ្យដកប្រាក់ Bitcoin និង Ether ឡើងវិញ បន្ទាប់ពីបានទូទាត់សងទឹកប្រាក់ ៦,៣ពាន់លានដុល្លារ ដែលត្រូវបានលួច

​ បរទេស៖ ក្រុមហ៊ុន Binance ដែលជាទីផ្សារប្តូរប្រាក់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដ៏ធំបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យ បានបើកឱ្យមានការដកប្រាក់...