ដៃនៅពីក្រោយភេសជ្ជៈ កូកា-កូឡា  នៅ កម្ពុជា៖ ភាពរីករាយ មោទនភាព និងការលះបង់ សម្រាប់ភេសជ្ជៈគ្រប់ដប

Date:

ភ្នំពេញ៖​ នៅទីនេះ រាល់ភេសជ្ជៈកូកា-កូឡាគ្រប់ដប ត្រូវបានផលិតដោយដៃខ្មែរ ហើយរាល់ដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងខ្លួន។

នៅប្រទេសកម្ពុជា សាច់រឿងរបស់ភេសជ្ជៈកូកា-កូឡា មិនគ្រាន់តែត្រូវបានពណ៌នាតាមរយៈដបភេសជ្ជៈ ឡានដឹក ឬការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ តែសាច់រឿងនោះ  ត្រូវបានបង្ហាញឱ្យឃើញតាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក និងដៃគូសហការដែលនៅក្រោយម៉ាកយីហោ ហើយ ការលះបង់ មោទនភាព និងការយកចិត្តទុកដាក់របស់ពួកគាត់នោះហើយ ដែលបានធ្វើឱ្យភេសជ្ជៈកូកា-កូឡាបន្តដំណើររីកចម្រើនរបស់របស់ខ្លួន នៅទូទាំងប្រទេស។

អស់រយៈពេលជាង ៣៣ ឆ្នាំមកហើយ ភេសជ្ជៈ កូកា-កូឡា  មានវត្តមានជា ប្រចាំរាល់ថ្ងៃ ក្នុងសហគមន៍ខ្មែរ  ទាំងក្នុង ហាងលក់ដូរ រហូតដល់ក្នុងកម្មវិធីជួបជុំគ្រួសារ។ នៅពីក្រោយទិដ្ឋភាពទាំងអស់នេះ គឺមានដំណើររឿងរបស់បុគ្គលិក និងដៃគូសហការដែលបានខិតខំប្រឹងប្រែងយ៉ាងស្ងៀមស្ងាត់ ដើម្បីធានាថាភេសជ្ជៈកូកា-កូឡាបន្តនៅជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។

ដើម្បីជាការគោរពដល់បុគ្គលិកនិងដៃគូអាជីវកម្មទាំងនេះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា នឹង ចុះផ្សាយវីដេអូខ្លីៗដែលមានចំណងជើងថា៖ «ផលិតដោយដៃខ្មែរ»។ រឿងខ្លីទាំងនេះនាំមកនូវសារ «នៅប្រទេសកម្ពុជា ភេសជ្ជៈកូកា-កូឡា ត្រូវបានផលិតដោយដៃខ្មែរ» ដោយងបង្ហាញពីបុគ្គលជាច្រើនដែលបានជួយធ្វើឱ្យកូកា-កូឡាបន្តដំណើរការ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍នានាទូទាំងប្រទេសបានយ៉ាងរលូន។

ខ្សែវីដេអូនោះមានបង្ហាញរឿងវាវរបស់ លោក សៅ គន្ធា ដែលជាបុគ្គលិកឆ្មើមម្នាក់របស់ក្រុមហ៊ុនកូកា-កូឡា និងមានតួនាទីក្នុងប្រតិបត្តិការដែល ឱ្យអាជីវកម្ម ដំណើរការទៅមុខជារៀងរាល់ថ្ងៃ និងរឿងរ៉ាវ របស់ លោក ហ៊្គុយ ឈូងម៉េង ជាម្ចាស់ដេប៉ូឃ្លាំង ដែលការងារប្រចាំថ្ងៃរបស់គាត់បានជួយផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងក្រុមហ៊ុនកូកា-កូឡាជាមួយនឹងសហគមន៍របស់គាត់។

ដៃដែលជួយឲ្យកូកា-កូឡាបន្តដំណើរអាជីវកម្មទៅមុខជានិច្ច (បុគ្គលិក – ប្រតិបត្តិការ)

មុននឹងគ្រប់ដបឬកំប៉ុងនៃភេសជ្ជៈកូកា-កូឡានីមួយៗ បានដឹកទៅដល់សហគមន៍នានាទូទាំងប្រទេសកម្ពុជា គឺមានបុគ្គលិក របស់យើង ដែលការលះបង់របស់ពួកគាត់ ជួយ ឱ្យអាជីវកម្ម ដំណើរការឆ្ពោះទៅមុខជានិច្ច ។

ក្នុងនាមជាផ្នែកមួយនៃក្រុមប្រតិបត្តិការរបស់ក្រុមហ៊ុន កូកា-កូឡា  បុគ្គលិកគ្រប់គ្រង ឃ្លាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការ រក្សាទុក រៀបចំ និងបញ្ជូនផលិតផលប្រកបដោយប្រសិទ្ធភាព ដែលសបញ្ជាក់ថាគ្រប់ដបភេសជ្ជៈកូកា-កូឡានៅកម្ពុជា ត្រូវបានផលិតដោយដៃខ្មែរ ។

ដៃខ្មែរទាំងនោះរួមមានដៃរបស់ លោក សៅ គន្ធា ប្រធានផ្នែកភស្តុភារដែលបានធ្វើការជាមួយក្រុមហ៊ុនកូកា-កូឡា  អស់រយៈពេល ២២ ឆ្នាំមកហើយ។ ដើមឡើយ លោកបានចូលបម្រើការងារនៅក្រុមហ៊ុនកូកា-កូឡា បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ហើយការងារ របស់លោកបានលូតលាស់ ជាមួយនឹង ក្រុមហ៊ុនដែរ ដោយសារ តែ មានការ ប្ដេជ្ញាចិត្ត និង ស្មារតីការងារជាក្រុម។

ក្នុងរយៈពេលជា ច្រើនឆ្នាំមកនេះ លោក គន្ធា បានជួយឱ្យប្រតិបត្តិការដំណើរការទៅដោយរលូន ហើយមានមោទនភាព  ដែល មានស្មារតីខ្ពស់ ក្នុងការ បំពេញការងារ ជា ក្រុម ជាមួយនឹង សហការីរបស់លោក ដែលមោទនភាពនេះក៏កើតមានចំពោះក្រុមគ្រួសារ របស់លោកផងដែរ ជាពិសេស គឺកូនស្រី របស់គាត់ ដែលសម្ដែងមោទនភាព ចំពោះអាជីពការងារ របស់ឪពុក ហើយការងារនោះ ពិតជាមានន័យខ្លាំងណាស់ក្នុងរយៈពេលកន្លងទៅនេះ។

ដោយសារតែមានបុគ្គលិកឆ្នើមដូចជា លោក សៅ គន្ធា នេះហើយទើបក្រុមហ៊ុនកូកា-កូឡា បន្តរីកចម្រើនទៅមុខ តាមរយៈដៃខ្មែរ និងការប្តេជ្ញាចិត្តពី មនុស្សគ្រប់គ្នា។

តស់ទស្សនារឿងរ៉ាវរបស់លោក សៅ គន្ធា ទាំងអស់គ្នាណា៖
https://www.youtube.com/watch?v=1SboSENo0nw

ដៃដែលចែករំលែកកូកា-កូឡាទៅដល់អតិថិជនផ្ទាល់ (អ្នកលក់រាយ – សហគមន៍)

ហាងតូចៗ និងអ្នកលក់រាយក្នុងភូមិឬសហគមន៍ នៅតែជាឆ្អឹងខ្នងនៃជីវិតប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា ដោយភ្ជាប់អ្នកប្រើប្រាស់ទៅនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងពេលវេលាជួបជុំគ្នា។ នៅទូទាំងប្រទេសកម្ពុជា អ្នកលក់ដុំ និងអ្នកលក់រាយនៅក្នុងសហគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ម៉ាកយីហោជាមួយសហគមន៍។ នៅពីក្រោយការបម្លាស់ទីនៃផលិតផល គឺមានក្រុមការងារដែលធ្វើការរៀងរាល់ថ្ងៃ ដើម្បីធានាថារាល់ភេសជ្ជៈកូកា-កូឡា បានដឹកជញ្ជូនទៅដល់ទីផ្សារ ហាងអាជីវកម្ម និងជាពិសេសអ្នកប្រើប្រាស់នៅទូទាំងប្រទេស។

លោក ហ៊្គុយ ឈួងម៉េង ជាម្ចាស់ដេប៉ូរបស់ភេសជ្ជៈកូកា-កូឡា ជិត ៣០ឆ្នាំមកហើយ ដែលលោកបានក៏សាងអាជីវកម្មរបស់ខ្លួនឡើងបន្តិចម្តងៗតាមរយៈការតស៊ូ និងភាពជាដៃគូរយៈពេលវែង។ ដើមឡើយលោកបានចាប់ផ្តើមបើកអាជីវកម្មបោះដុំនៅដើមឆ្នាំ ២០០០ ហើយក៏បន្តរីកចម្រើនទៅមុខជាមួយកូកា-កូឡារហូតមក តាមរយៈការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃទីផ្សារ ហើយបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

មិនខុសអ្វីពីសហគ្រិនជាច្រើនរូបទៀតនោះទេ ដំណើរអាជីវកម្មរបស់លោកក៏បានជួបបញ្ហាប្រឈមដែរ ប៉ុន្តែដោយមើលឃើញ ពីការ កើនឡើង ចំនួនអតិថិជន ហើយអាជីវកម្មក៏លូតលាស់  ធ្វើ ឱ្យ លោកបង្កើនការប្តេជ្ញាចិត្តបោះជំនានទៅមុខ។ សព្វថ្ងៃនេះ លោក ឈូងម៉េង មានមោទនភាពចំពោះអាជីវកម្មដែលគាត់បានបង្កើតឡើង និងទំនាក់ទំនងប្រកបដោយការទុកចិត្តដែលលោក បានកសាង ឡើងនៅក្នុងសហគមន៍របស់គាត់។

ដំណើររឿងវាវរបស់លោក ឆ្លុះបញ្ចាំងឱ្យឃើញដូចគ្នា ពីម្ចាស់អាជីវកម្មបោះដុំភេសជ្ជៈកូកា-កូឡាជាច្រើននាក់ផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ដែលដៃរបស់ពួកគាត់ជួយនាំភេសជ្ជៈកូកា-កូឡាបានទៅដល់គ្រប់ភូមិស្រុក ឃុំសង្កាត់ និងហាងលក់ភេសជ្ជៈនានា ដែលជា ការ រំឭកឱ្យឃើញថា គ្រប់ដបភេសជ្ជៈកូកា-កូឡា គឺជាដំណើររឿងរបស់ខ្មែរ។

តស់ទស្សនារឿងរ៉ាវរបស់ លោក លោក ហ៊្គុយ ឈូងម៉េង ទាំងអស់គ្នាណា៖ https://www.youtube.com/watch?v=4SzdDaYl4LU

នៅប្រទេសកម្ពុជា ភេសជ្ជៈកូកា-កូឡា មិនគ្រាន់តែជាភេសជ្ជៈធម្មតាមួយប៉ុណ្ណោះនោះទេ។ ភេសជ្ជៈកូកា-កូឡា បានបង្កប់នូវរឿងរ៉ាវជាច្រើនរបស់ប្រជាជនខ្មែរ ស្តែងឱ្យឃើញអំពីការលះបង់ និង មោទនភាពរបស់អ្នកដែលផលិត និងចែកចាយភេសជ្ជៈកូកា-កូឡា ។ អស់រយៈពេលជាង ៣៣ ឆ្នាំមកហើយ ដៃរបស់ប្រជាជនខ្មែរ បានផ្សារភ្ជាប់ម៉ាកយីហោនេះជាមួយជីវិតរស់នៅរបស់ប្រជាជនខ្មែរក្នុងសហគមន៍នានានៅទូទាំងប្រទេស ហើយខ្សែវីដេអូខ្លីៗនេះ ត្រូវបានផលិតឡើង ដើម្បី អបអរសាទរ ចំពោះ ការ ប្ដេជ្ញាចិត្ត របស់ពួកគាត់ ។ វីដេអូទាំងនេះ អបអរសាទរដល់អ្នក ដែលនៅពីក្រោយភេសជ្ជៈកូកា-កូឡានៅក្នុងប្រទេសកម្ពុជា រាប់ចាប់តាំងពីបុគ្គលិក និងអ្នកបើកបរ រហូតដល់អ្នកលក់រាយ និងដៃគូហការដែលដៃ ភាពធន់ និងរឿងរ៉ាវរបស់ពួកគាត់ បានធ្វើឱ្យម៉ាកយីហោភសេជ្ជៈកូកា-កូឡា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរជារៀងរាល់ថ្ងៃ។

នៅក្នុងប្រទេសកម្ពុជា គ្រប់ភេសេជ្ជៈកូកា-កូឡា ត្រូវបានផលិតដោយដៃខ្មែរ ហើយដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងៗខ្លួន ។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ដៃនៅពីក្រោយភេសជ្ជៈ កូកា-កូឡា  នៅ កម្ពុជា៖ ភាពរីករាយ មោទនភាព និងការលះបង់ សម្រាប់ភេសជ្ជៈគ្រប់ដប ភ្នំពេញ៖​ នៅទីនេះ រាល់ភេសជ្ជៈកូកា-កូឡាគ្រប់ដប ត្រូវបានផលិតដោយដៃខ្មែរ ហើយរាល់ដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងខ្លួន។ នៅប្រទេសកម្ពុជា សាច់រឿងរបស់ភេសជ្ជៈកូកា-កូឡា មិនគ្រាន់តែ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…