ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

Date:

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន បានស្ទើរតែទាំងអស់វិញហើយ ដោយក្នុងនោះ ៩៦% នៃបណ្តាញហោះហើរជាសកលត្រូវបានស្តារឡើងវិញ ក្រោយពីមានការផ្អាកមួយរយៈ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានសម្រុក បើកដំណើរការសេវាហោះហើររបស់ខ្លួនឡើងវិញ នៅក្នុងតំបន់អាមេរិក អឺរ៉ុប អាហ្វ្រិក អាស៊ីខាងលិច មជ្ឈិមបូព៌ា/GCC អាស៊ីបូព៌ា និងអូសេអានី ដោយរួមទាំងជើងហោះហើរចេញ និងចូល មក ប្រទេសកម្ពុជាផងដែរ។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃឡើងវិញ ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ក្នុងរាជធានីភ្នំពេញ ទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី និងជើងហោះហើរប្រចាំសប្ដាហ៍ចំនួន ៣ លើក ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់ទីក្រុងបាងកក។ ក្រុមហ៊ុន អាកាសចរណ៍ Emirates បានចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃពីភ្នំពេញទៅកាន់ទីក្រុងឌូបៃឡើងវិញ កាលពីថ្ងៃទី០១ ខែឧសភា។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍នេះកំពុងដំណើរការហោះហើរទៅកាន់គោលដៅចំនួន ១៣៧ ក្នុងប្រទេសចំនួន ៧២ ជាមួយនឹងជើងហោះហើរសរុបជាង ១,៣០០ ជើងក្នុងមួយសប្តាហ៍ ដែល ស្មើនឹង ៧៥ ភាគរយ នៃសមត្ថភាពហោះហើរមុនពេលមានការរំខានដោយសង្គ្រាម។ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងបង្កើនជើងហោះហើរ ចំនួនកៅអីអង្គុយ និងជម្រើសកាន់តែច្រើនថែមទៀត ជារៀងរាល់ថ្ងៃ ដោយ បង្ហាញឱ្យឃើញថា ក្រុងឌូបៃជា មជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការ ធ្វើដំណើរនៅលើពិភពលោក ។

ទោះបីជាប្រតិបត្តិការ ហោះហើរមានកម្រិត តិចជាងមុនក្ដី ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានដឹកជញ្ជូនអ្នកដំណើរចំនួន ៤.៧ លាននាក់* ក្នុងអំឡុងពេលមានការរំខានដោយសង្គ្រាម ដែលនេះជាសក្ខីភាពមួយ បញ្ជាក់ឱ្យឃើញ ពីតម្រូវការនៃការ ធ្វើដំណើរ និងទំនុកចិត្តរបស់ អ្នកដំណើរមកលើក្រុមហ៊ុនអាកាសចរណ៍ Emirates ក្នុងការនាំអតិថិជនទៅកាន់គោលដៅដែលពួកគាត់ចង់ទៅ ។

បទពិសោធន៍សេវាកម្ម ដ៏វិសេសពី Emirates នៅតែរក្សាដដែល មិនថា លោកអ្នកធ្វើដំណើរទៅទីណានោះទេ

មិនថាលោកអ្នកមានបំណង ចង់ ហោះហើរទៅកាន់ទីកន្លែងណានោះទេ អតិថិជននៅតែទទួលបាន សេវា កម្ម ដ៏ល្អបំផុត ទាំងនៅក្នុងយន្តហោះ និងនៅអាកាសយានដ្ឋាន ទាំង ផាសុកភាពល្អឥតខ្ចោះ បដិសណ្ឋារកិច្ចកក់ក្តៅ និងកម្រិត សេវាកម្ម ដែលបានកំណត់ស្តង់ដារនៃការធ្វើដំណើរផ្លូវឆ្ងាយ។

អំឡុងពេលហោះហើរ អតិថិជននឹងទទួលបានអាហារដ៏មានឱជារស ជាមួយនឹងមុខម្ហូបច្រើនមុខ តម្រូវទៅតាមតំបន់ ដែលមុខម្ហូបទាំងនេះ ត្រូវបានរៀបចំឡើងដោយក្រុមចុងភៅដែល ធ្លាប់ឈ្នះពានរង្វាន់ផ្នែកចម្អិនម្ហូប គួបផ្សំ ជាមួយនឹង ភេសជ្ជៈល្អៗយ៉ាងសម្បូរបែប។ ប្រព័ន្ធកម្សាន្តលើយន្តហោះ “Ice” ដែលធ្លាប់ឈ្នះពានរង្វាន់ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្តល់ជូននូវមាតិកាល្បីៗលំដាប់ពិភពលោកចំនួនជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានជិត ៤០ ភាសា ដោយក្នុងនោះ រួមមាន ខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី កម្មវិធី ផតឃែស្ថ (podcasts) ហ្គេម សៀវភៅជាសំឡេង និងមាតិកាផ្សេងៗជាច្រើនទៀត ដើម្បីធានាថារាល់ការហោះហើរក្នុង ផ្លូវចម្ងាយ ឆ្ងាយនឹងមិនមានភាពធុញទ្រាន់ឡើយ។

សម្រាប់អ្នកដំណើរ ដែលត្រូវការប្រាស្រ័យ ទាក់ទងគ្នា សេវា Wi-Fi ល្បឿនលឿននឹងជួយឱ្យអតិថិជនអាចទាក់ទងគ្នាបាន ទោះបីជាស្ថិតនៅកម្ពស់ ៤០,០០០ ហ្វីត (ប្រហែល ១២,០០០ ម៉ែត្រ) ក៏ដោយ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបំពាក់ឧបករណ៍ Starlink នៅលើយន្តហោះចំនួន ២៨ គ្រឿងរួចជាស្រេច ដែលផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនខ្លាំងបំផុតនៅលើយន្តហោះ។

ការធ្វើដំណើរប្រកបដោយភាពបត់បែន និងអត្ថប្រយោជន៍ជាច្រើន

ក្រុមហ៊ុនអាកាសចរណ៍ Emirates មានផ្ដល់ នូវលក្ខខណ្ឌពិសេសៗជា ច្រើន ដើម្បីឱ្យអតិថិជនធ្វើដំណើរដោយក្តីទុកចិត្ត ពោលគឺ តាមរយៈភាពបត់បែន នៃការ កក់សំបុត្រធ្វើដំណើរ កម្មវិធី    Dubai Connect និងអត្ថប្រយោជន៍កាន់តែប្រសើរពីកម្មវិធី Skywards៖

• កម្មវិធីកក់សំបុត្រប្រកបដោយភាពបត់បែន៖ អតិថិជនដែលបានកក់សំបុត្រចាប់ពីថ្ងៃទី២ ខែមេសា នឹងទទួលបាននូវភាពបត់បែនបន្ថែម ដោយអាច ផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើរ បាន ចំនួនមួយលើកដោយឥតគិតថ្លៃសម្រាប់រាល់ប្រភេទសំបុត្រនៃការ ធ្វើដំណើរទាំងអស់។ អតិថិជន ដែលបានកក់សំបុត្រធ្វើដំណើរ ជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏អាច ពន្យារការទូទាត់ថ្លៃ សំបុត្រ បាន រយៈពេល ២៤ ម៉ោង ដោយមិនមានការគិតថ្លៃផងដែរ។

• កម្មវិធី Dubai Connect៖ សម្រាប់អតិថិជនដែលមានពេលប្ដូរជើង ហោះហើរ (Transit) យូរ នៅទីក្រុងឌូបៃ ចាប់ពី ៦ ម៉ោង រហូតដល់ ២៦ ម៉ោង កម្មវិធី Dubai Connect របស់ក្រុមហ៊ុន អាកាសចរណ៍ Emirates នឹងបង្វែរ ការរង់ចាំរយៈពេលយូរនេះ ឱ្យក្លាយទៅជាការសម្រាកប្រកបដោយផាសុកភាព ក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់ពីក្រុមហ៊ុនអាកាសចរណ៍នេះ។ អតិថិជន នឹងទទួលបានការផ្តល់ជូននូវសេវាស្នាក់អាស្រ័យនៅសណ្ឋាគារលំដាប់ផ្កាយ ៤ ឬ ផ្កាយ ៥ ដោយឥតគិតថ្លៃ រួមទាំងការដឹកជញ្ជូនពីអាកាសយានដ្ឋាន និងត្រឡប់មកកាន់អាកាសយានដ្ឋាន វិញ ម្ហូបអាហារ និងការរៀបចំទិដ្ឋាការចូលប្រទេសអារ៉ាប់រួម (UAE) ផងដែរ ក្នុងករណីចាំបាច់។ សេវាកម្មនេះមានផ្តល់ជូនសម្រាប់អ្នកដំណើរគ្រប់ប្រភេទសំបុត្រទាំងអស់ដែលមានរយៈពេលរង់ចាំស្របតាមលក្ខខណ្ឌដែលបានកំណត់ ដោយលោកអ្នកអាចកក់កម្មវិធី Dubai Connect នេះបាន ក្នុងរយៈពេល១២ ម៉ោងមុន តាមរយៈមុខងារ “Manage Your Booking” នៅលើគេហទំព័រ emirates.com។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តសម្រាប់កម្មវិធីនេះ ។

• កម្មវិធី Skywards៖ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សមាជិក ក្នុង កម្មវិធី Emirates Skywards អាចមានសិទ្ធិចូលរួម ក្នុង កម្រិត សមាជិកព្រីមៀម ក្នុងកម្មវិធីនេះ បានកាន់តែ ឆាប់រហ័សជាងមុន  តាមរយៈការ បន្ធូរបន្ថយ លក្ខខណ្ឌចូលជាសមាជិក  និង ទទួលបានអត្ថប្រយោជន៍ពិន្ទុបន្ថែម (Bonus Tier Miles) សម្រាប់ ការហោះហើរតាមក្រុមហ៊ុនអាកាសចរណ៍Emirates និង តាមរយៈ កម្មវិធី flydubai។

ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣០ ខែមេសា

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន បានស្ទើរតែទ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…