ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជូនអូប័រ ក្រុមហ៊ុន GTVC ជួនាំយកស្រ្តីម្នាក់ ពោះធំ៧ខែ ពីកោះរ៉ុង មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយឈឺពោះសំរាលកូនទាំងយប់ ។
ស្ត្រីខាងលើនេះ មានឈ្មោះ ឡឹក ស្រួយ អាយុ ២៧ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ។
ស្រ្តីរូបនេះ ត្រូវបានក្រុមគ្រូពេទ្យ និងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕








Home›ព័ត៌មានចុងក្រោយ›អ្នកឧកញ៉ា ទៀ វិចិត្រ ជួយយកស្រ្តីម្នាក់ពោះធំ៧ខែ ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត តាមអូប័រGTVC ក្រោយឈឺពោះសំរាលកូន ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





