Vietjet ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Starlink ដើម្បីផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿននៅលើជើងហោះហើរក្នុងបណ្តាញប្រតិបត្តិការទូទាំងពិភពលោករបស់ខ្លួន

Date:

ភ្នំពេញ៖ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ – ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិករបស់លោក To Lam អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម ក្រុមហ៊ុន Vietjet រួមជាមួយក្រុមហ៊ុនក្នុងសម្ព័ន្ធរបស់ខ្លួនគឺ Galaxy Holdings និង Galaxy Telecom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Starlink ដែលជាសេវាអ៊ីនធឺណិតតាមផ្កាយរណប និងប្រតិបត្តិការដោយក្រុមហ៊ុន SpaceX ដើម្បីផ្តល់ជូនអ្នកដំណើរនូវសេវា Wi-Fi ល្បឿនលឿនដោយឥតគិតថ្លៃនៅលើជើងហោះហើររបស់ Vietjet។

នៅក្នុងដំណាក់កាលដំបូង សេវាកម្ម Starlink នឹងត្រូវបំពាក់លើយន្តហោះរបស់ក្រុមហ៊ុន Vietjet ចំនួន ១២០ គ្រឿង ដែលរួមមានយន្តហោះ Airbus A321/Boeing 737 ចំនួន ១០០ គ្រឿង និងយន្តហោះ Airbus A330 ចំនួន ២០ គ្រឿង។ លើសពីនេះ ក្រុមហ៊ុន Vietjet ក៏មានគម្រោងបំពាក់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿននៅលើយន្តហោះទាំងអស់ដែលនឹងបញ្ជាទិញនៅពេលអនាគតផងដែរ ដើម្បីពង្រីកការតភ្ជាប់បណ្តាញអ៊ីនធឺណិតឱ្យគ្របដណ្តប់លើបណ្តាញហោះហើរទាំងក្នុងស្រុក និងអន្តរជាតិរបស់ខ្លួន។

ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍Vietjet នឹងអាចប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅលើជើងហោះហើរទាំងក្នុងស្រុក (វៀតណាម) និងអន្តរជាតិ ដែលនេះជាការចាប់ផ្តើមនៃភាពជាដៃគូផ្នែកបច្ចេកវិទ្យារយៈពេលវែងជាមួយក្រុមហ៊ុន SpaceX។ សម្រាប់ប្រជាជនកម្ពុជាដែលប្រើប្រាស់សេវាកម្មហោះហើររបស់ Vietjet លើផ្លូវសៀមរាប-ហាណូយ ការបង្កើនសមត្ថភាពតភ្ជាប់អ៊ីនធឺណិតនៅលើជើងហោះហើរនេះ ក៏ជួយគាំទ្រដល់តួនាទីរបស់ទីក្រុងហាណូយ ក្នុងនាមជាច្រកតភ្ជាប់ដ៏សំខាន់ទៅកាន់បណ្តាញហោះហើរដ៏ទូលំទូលាយរបស់ Vietjet ដែលមានជើងហោះហើរបន្តទៅកាន់គោលដៅនានានៅទូទាំងទ្វីបអាស៊ី អូស្ត្រាលី និងអឺរ៉ុប។ ភាពងាយស្រួលនេះ ផ្តល់ជូនអ្នកដំណើរមកពីប្រទេសកម្ពុជានូវលទ្ធភាពកាន់តែប្រសើរក្នុងការរក្សាការតភ្ជាប់ទំនាក់ទំនង មិនត្រឹមតែក្នុងអំឡុងពេលធ្វើដំណើរដោយផ្ទាល់ទៅកាន់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅពេលពួកគេបន្តដំណើរទៅកាន់គោលដៅផ្សេងៗទៀត បន្ទាប់ពីឆ្លងកាត់ទីក្រុងហាណូយផងដែរ។

ជាមួយនឹងការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនដែលមិនមានភាពយឺតយ៉ាវព្រមទាំងមានវិសាលភាពគ្របដណ្តប់លើមហាសមុទ្រ តំបន់ប៉ូល និងតំបន់ដាច់ស្រយាល Starlink នឹងអនុញ្ញាតឱ្យអ្នកដំណើរអាចធ្វើការងារ រក្សាការតភ្ជាប់ ទស្សនាកម្សាន្តតាមអនឡាញ និងប្រើប្រាស់មាតិកាផ្សេងៗនៅលើអ៊ីនធឺណិតបានយ៉ាងរីករាយក្នុងអំឡុងពេលធ្វើដំណើរ។ Vietjet មានគោលបំណងធ្វើឱ្យសេវាអ៊ីនធឺណិត Wi-Fi ល្បឿនលឿននៅលើជើងហោះហើរលែងជាសេវាកម្មពិសេសដែលមានតម្លៃថ្លៃទៀតហើយ ប៉ុន្តែជាសេវាកម្មឌីជីថលដ៏ចាំបាច់ និងអាចប្រើប្រាស់បានយ៉ាងទូលំទូលាយសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសប្រចាំថ្ងៃ។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងជាផ្លូវការនៅចំពោះវត្តមាន លោក To Lam អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងធុរកិច្ចមកពីប្រទេសទាំងពីរ ដែលនេះជាការកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាអាកាសចរណ៍រវាងវៀតណាម និងសហរដ្ឋអាមេរិក។

លោកស្រីបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមប្រឹក្សាភិបាលរបស់ Vietjet បានមានប្រសាសន៍ថា៖ «ជាមួយនឹង Starlink ពេលវេលានៅលើអាកាសលែងមានន័យថាជាពេលវេលាដែលគ្មានអ៊ីនធឺណិតទៀតហើយ។ អ្នកដំណើររបស់ Vietjet នឹងអាចរក្សាការតភ្ជាប់បានពេញមួយជើងហោះហើរ មិនថាការធ្វើការងារ ការកម្សាន្ត ឬការរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិនោះទេ។ ការផ្តល់ជូនសេវានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ Vietjet ចំពោះការច្នៃប្រឌិតថ្មី និងមហិច្ឆតារបស់យើងក្នុងការនាំយកបច្ចេកវិទ្យាឈានមុខគេឱ្យកាន់តែជិតស្និទ្ធទៅនឹងអ្នកដំណើរកាន់តែច្រើន»។

លោក Tim Hughes អនុប្រធានជាន់ខ្ពស់ផ្នែកអាជីវកម្មសកល និងកិច្ចការរដ្ឋាភិបាលនៅក្រុមហ៊ុន SpaceX បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យប្រើប្រាស់ Starlink នៅលើជើងហោះហើររបស់ Vietjet នឹងបន្តពង្រីកសេវាកម្មដ៏លឿន និងអាចទុកចិត្តបាន ដែលបច្ចុប្បន្នកំពុងតភ្ជាប់គេហដ្ឋាន និងអាជីវកម្មនានានៅលើដីគោកក្នុងប្រទេសវៀតណាម។ យើងពិតជារំភើបរីក្រាយណាស់ក្នុងការផ្តល់ជូននូវបទពិសោធន៍នៃការតភ្ជាប់ដ៏ល្អប្រសើរដល់ Vietjet និងអតិថិជនរបស់ខ្លួន ដែលនឹងធ្វើឱ្យរាល់ការធ្វើដំណើររបស់អ្នកដំណើរកាន់តែមានភាពល្អប្រសើរ រលូន និងសប្បាយរីករាយជាងមុន»។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›Vietjet ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Starlink ដើម្បីផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿននៅលើជើងហោះហើរក្នុងបណ្តាញប្រតិបត្តិការទូទាំងពិភពលោករបស់ខ្លួន ភ្នំពេញ៖ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ – ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិករបស់លោក To Lam អគ្គលេខាធិក…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…