ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ

Date:

ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ –  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក        ក្រុមហ៊ុនអាកាសចរណ៍ Emirates សូមអញ្ជើញអ្នកដំណើរមកពីបណ្តាញរបស់ខ្លួនទូទាំងពិភពលោក ឱ្យមកទទួលយកបទពិសោធន៍ដ៏វិសេសនៅទីក្រុងឌូបៃ ដែលពោរពេញទៅដោយការយកចិត្តទុកដាក់ ផាសុកភាព និង             អត្ថប្រយោជន៍ដ៏ពិសេសនៅគ្រប់ដំណាក់កាល។ យុទ្ធនាការពហុទីផ្សាររបស់ Emirates នេះ ត្រូវបានរៀបចំឡើងស្របពេលនឹងរដូវរងាដែលពោរពេញទៅដោយការអបអរសាទរ និងព្រឹត្តិការណ៍ល្បីៗលំដាប់ពិភពលោកជាច្រើនទៀតរបស់ទីក្រុងឌូបៃ ដោយមានគោលបំណងផ្តល់ជូនអ្នកដំណើរ រួមទាំងអ្នកដំណើរមកពីកម្ពុជាឱ្យមកស្វែងយល់ និងបង្កើតអនុស្សាវរីយ៍ថ្មីៗនៅក្នុងទីក្រុងនេះ។

អ្នកដំណើរដែលកក់សំបុត្រធ្វើដំណើរទៅមកទីក្រុងឌូបៃតាមរយៈ Emirates នឹងទទួលបានសំបុត្រចូល        ទស្សនាដោយឥតគិតថ្លៃជាកញ្ចប់ ដែលមានតម្លៃ ៥៣៥ ឌីរ៉ាមអេមីរ៉េត សម្រាប់ចូលទៅទស្សនាតំបន់ទេសចរណ៍ពេញនិយមចំនួនបីនៅទីក្រុងនេះ។ លោកអ្នកអាចរីករាយជាមួយការកម្សាន្តនៅ សួនទឹក Atlantis Aquaventure

Waterpark ទស្សនាត្រីឆ្លាមនិងត្រីបបែលនៅពិភពបាតសមុទ្រ Lost World Aquarium និងធ្វើដំណើរតាមរថយន្តក្រុងទេសចរណ៍ Dubai City Sightseeing Hop On and Off ដើម្បីទស្សនាកន្លែងដ៏ទាក់ទាញនិងអស្ចារ្យក្នុងទីក្រុងឌូបៃ ដែលរួមមានអគារខ្ពស់កប់ពពក Burj Khalifa រហូតដល់តំបន់     ប្រវត្តិសាស្ត្រ Al Fahidi តាមការពេញចិត្តរបស់ខ្លួន។

មិនថាជាដំណើរកម្សាន្ត លើកដំបូង ឬការវិលត្រឡប់មកកាន់ទីក្រុងដ៏ទាក់ទាញនេះម្តងទៀត វិស្សមកាលជាមួយគ្រួសារ ឬដំណើរកម្សាន្តចុងសប្តាហ៍ជាមួយមិត្តភក្តិនោះទេ បទពិសោធន៍ដ៏ពិសេសនៅទីនេះមិនបានបញ្ចប់ត្រឹមតែការទស្សនាតំបន់ទេសចរណ៍នានានោះឡើយ។ តាមរយៈ My Emirates Pass លោកអ្នកទទួលបានការបញ្ចុះតម្លៃនៅភោជនីយដ្ឋាន ហាងទំនិញ និងកន្លែងកម្សាន្តរាប់រយកន្លែងទូទាំងទីក្រុងឌូបៃ ខណៈពេលដែល Dubai Experience អនុញ្ញាតឱ្យលោកអ្នករៀបចំកាលវិភាគដំណើរកម្សាន្តផ្ទាល់ខ្លួន ដោយមានជម្រើសចាប់ពីដំណើរទស្សនកិច្ចផ្នែកវប្បធម៌ រហូតដល់សកម្មភាពផ្សងព្រេង។

ការយកចិត្តទុកដាក់របស់ Emirates គឺមានលើសពីការធ្វើដំណើរតាមជើងហោះហើរទៅទៀត។ ដោយសារផែនការធ្វើដំណើរអាចមានការផ្លាស់ប្តូរ អតិថិជនដែលធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់  ប្តូរកាលបរិច្ឆេទធ្វើដំណើរដោយឥតគិតថ្លៃ និងគ្មានកំណត់ សម្រាប់គ្រប់ថ្នាក់កៅអី ព្រមទាំងជម្រើសរក្សាទុកតម្លៃសំបុត្ររយៈពេល ២៤ ម៉ោងដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃលើថ្លៃសេវាការបង្វិលសងប្រាក់។

កញ្ចប់សេវាធានារ៉ាប់រងការធ្វើដំណើររបស់ Emirates មានសម្រាប់អ្នកដំណើរដែលកក់ជើងហោះហើរចេញពីប្រទេសកម្ពុជា ដែលផ្ដល់ធានារ៉ាប់រងទៅលើការថែទាំសុខភាពបន្ទាន់ ការលុបចោល ឬការពន្យារពេលការធ្វើដំណើរ និងបញ្ហាពាក់ព័ន្ធនឹងអីវ៉ាន់។ អតិថិជនអាចទិញកញ្ចប់ធានារ៉ាប់រងនេះ ដោយផ្ទាល់នៅពេលកក់ជើងហោះហើរនៅលើគេហទំព័រផ្លូវការរបស់ Emirates ឬបន្ថែមសេវាកម្មនេះនៅពេលក្រោយទៅក្នុងការកក់ដែលមានស្រាប់ តាមរយៈផ្នែក “Manage a Booking” ។

លោក Adnan Kazim អនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មនៃ Emirates បានមានប្រសាសន៍ថា៖ “ទីក្រុង    ឌូបៃផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យជាច្រើន ទាក់ទងជាមួយការកម្សាន្ត ការបរិភោគអាហារ ការដើរទិញទំនិញ រហូតដល់ការកម្សាន្តផ្សេងៗទៀត ដែលសាកសមសម្រាប់គ្រប់កម្រិតថវិកា វ័យ និងចំណង់ចំណូលចិត្ត។ យើងមានសេចក្តីសោមនស្សរីករាយដែលអាចជួយអតិថិជនរបស់យើងទទួលបានបទពិសោធន៍ដ៏ពេញលេញនៅពេលធ្វើដំណើរមកកាន់ទីក្រុងឌូបៃ តាមរយៈការចូលទស្សនាដោយឥតគិតថ្លៃ និងការផ្ដល់ជូនពិសេសជាច្រើនដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់គុណតម្លៃបន្ថែមក្នុងអំឡុងពេលនៃការធ្វើដំណើររបស់អតិថិជន ព្រមទាំងផ្តល់នូវភាពបត់បែននិងភាពកក់ក្តៅនៅពេលអតិថិជនរៀបចំផែនការដំណើរកម្សាន្ត។”

My Emirates Pass – វិធីងាយៗដើម្បីទទួលបានការផ្ដល់ជូនពិសេសៗជាច្រើន

មិនថាលោកអ្នកមកកាន់ទីក្រុងឌូបៃសម្រាប់ការសម្រាកលំហែកាយរយៈពេលខ្លី ឬសម្រាប់វិស្សមកាលរយៈពេលយូរនោះទេ Emirates ផ្តល់ជូនតម្លៃកាន់តែពិសេសតាមរយៈកម្មវិធី My Emirates Pass ដែលអតិថិជនអាចទទួលបានការបញ្ចុះតម្លៃជាពិសេសនៅតាមហាងទំនិញ ទីកន្លែងកម្សាន្ត កន្លែងស្ប៉ា ភោជនីយដ្ឋាន រាប់រយនិងនៅទីតាំងជាច្រើនទៀត ដោយគ្រាន់តែបង្ហាញប័ណ្ណឡើងយន្តហោះ Emirates នៅតាមទីតាំងដែលជាសមាជិក។ ការប្រើប្រាស់ My Emirates Pass មានភាពងាយស្រួល ដោយគ្រាន់តែបង្ហាញប័ណ្ណឡើងយន្តហោះជារូបវន្ត ឬជាទម្រង់ឌីជីថល រួមជាមួយឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាព នៅតាមទីតាំងដៃគូនានា។ អតិថិជនអាចទទួលបានការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ផ្សេងៗពេញមួយឆ្នាំនៅទូទាំងប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងទទួលបានការផ្ដល់ជូនពិសេសតាមរដូវកាល។

ការស្នាក់នៅសណ្ឋាគារ ដំណើរកម្សាន្ត កម្មវិធីដំណើរទេសចរណ៍តាមចំណង់ចំណូលចិត្ត និងការផ្ដល់ជូនជាច្រើនទៀតពី Dubai Experience

ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ដ៏ល្អបំផុតនៅទីក្រុងឌូបៃ ជាមួយតម្លៃពិសេសតាមរយៈ Dubai Experience ដែលជាថ្នាលសម្រាប់ការកក់សណ្ឋាគារ ភោជនីយដ្ឋាន តំបន់ទេសចរណ៍និងសកម្មភាពកម្សាន្តផ្សេងៗទៀត ទៅលើដំណើរកម្សាន្ត។ អតិថិជនអាចរៀបចំកាលវិភាគដំណើរកម្សាន្តផ្ទាល់ខ្លួនដោយជ្រើសរើសសកម្មភាពរាប់រយប្រភេទដែលផ្តល់ជូនដោយក្រុមហ៊ុន រៀបចំកញ្ចប់ទេសចរណ៍ជាច្រើន និងគ្រប់កម្រិតថវិកា។

Skywards – កម្មវិធីសមាជិកភាពដែលផ្តល់ជូនអត្ថប្រយោជន៍ដ៏ច្រើន

នៅលើជើងហោះហើររបស់ Emirates សមាជិក Skywards គ្រប់កម្រិតអាចប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃ។ នៅពេលមកដល់ទីក្រុងឌូបៃ សមាជិក Skywards ទទួលបានឱកាសជាច្រើនក្នុងការប្តូរ Skywards Miles នៅពេលដើរទិញទំនិញ និងការកម្សាន្តផ្សេងៗ។

នៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ អតិថិជនអាចប្តូរពិន្ទុ Miles នៅតាមហាងដែលជាសមាជិកនៅ  Dubai Duty Free Emirates Official Store និងសេវាកម្ម marhaba Airport Meet & Greet។ តាមរយៈការចុះឈ្មោះប្រើប្រាស់Skywards Everyday សមាជិកអាចបម្លែង Skywards Miles ទៅជាសាច់ប្រាក់បានភ្លាមៗត្រឡប់ទៅវិញ នៅតាមហាង ទំនិញ ភោជនីយដ្ឋាន សេវាដឹកជញ្ជូន និងទីតាំងផ្សេងៗរាប់រយកន្លែងដែលជាសមាជិកទូទាំងប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ការធ្វើដំណើរមកកាន់ទីក្រុងឌូបៃ នឹងមិនមានភាពពេញលេញឡើយ ប្រសិនបើមិនបានទស្សនាផ្សារទំនើប Dubai Mall ។ អតិថិជនអាចទទួលបានពិន្ទុ Miles ពីការចំណាយរបស់ពួកគេនៅតាមហាង និងទីតាំងទាំងអស់ក្នុងផ្សារទំនើបនេះ។ សមាជិកក៏អាចប្រើប្រាស់ Skywards Miles តាមរយៈ Skywards Miles Mall ដើម្បីទិញ ទំនិញពីម៉ាកយីហោដែលជាសមាជិក រួមមាន Amazon AEDeliveroo Shukran Apple NIKE និងម៉ាកយីហោជាច្រើនទៀត។

*តម្លៃសំបុត្រថ្មីអាចមានការប្រែប្រួល

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›ក្រុមហ៊ុនអាកាសចរណ៍ Emirates  គោរពស្វាគមន៍អ្នកដំណើរមកស្វែងយល់ពីទីក្រុងឌូបៃក្នុងរដូវរងាខាងមុខនេះ ភ្នំពេញ៖​ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ –  ស្របពេលទីក្រុងឌូបៃត្រៀមខ្លួនសម្រាប់រដូវរងាដ៏មមាញឹក        ក្រុមហ៊ុនអាកាសចរណ៍ Emirates សូមអញ្ជើ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…